• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមព្រួយបារម្ភចំពោះការ​ដាក់ពន្ធបន្ថែមរបស់​អាមេរិក លើទំនិញរបស់ប្រទេស​នានា​ដែលផ្គត់ផ្គង់ប្រេងដល់គុយបា

វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសេចក្តីសម្រេចចិត្តដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដកវិធានការឡោមព័ទ្ធ និងទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបាជាបន្ទាន់ ហើយបោះជំហានទៅមុខដោយការសន្ទនា និងកែលម្អទំនាក់ទំនងជាមួយគុយបា។

អ្នកនាំពាក្យក្រសួងការបរទេស  វៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ VNA 
 

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អំពីការដាក់ពន្ធបន្ថែមលើទំនិញរបស់ប្រទេសនានាដែលផ្គត់ផ្គង់ប្រេងដល់គុយបា អ្នកនាំពាក្យក្រសួងការបរទេស  វៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ប្រទេសនានាដែលផ្គត់ផ្គង់ប្រេងដល់គុយបា ដោយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនគុយបា។ វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសេចក្តីសម្រេចចិត្តដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត អស់រយៈពេលជាច្រើនឆ្នាំកន្លង មក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដកវិធានការឡោមព័ទ្ធ និងទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបាជាបន្ទាន់ ហើយបោះជំហានទៅមុខដោយការសន្ទនា និងកែលម្អទំនាក់ទំនងជាមួយគុយបា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top