នាថ្ងៃទី១ ខែកុម្ភៈ អ៊ីស្រាអែលបានបើកច្រកទ្វាព្រំដែន Rafah មួយផ្នែក រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប មុនពេលបើកដំណើរជាផ្លូវការនៅថ្ងៃទី២ ខែកុម្ភៈ។
យោងតាមទីភ្នាក់ងារសម្របសម្រួលសកម្មភាពរដ្ឋាភិបាលនៅតាមតំបន់ដែនដីនានា (COGAT) ចំណុះក្រសួងការពារជាតិអ៊ីស្រាអែល ការធ្វើដំណើរ របស់ប្រជាជនឆ្លងកាត់ច្រកព្រំដែន Rafah តាមទិសទាំងពីរបានចាប់ផ្តើមនៅថ្ងៃថ្ងៃទី២ ខែកុម្ភៈ។ COGAT មិនបានលើកឡើងពីជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សាតាមរយៈច្រកនេះ ក៏ដូចជាចំនួនជនប៉ាឡេស្ទីនដែលត្រូវបានអនុញ្ញាតឱ្យចូល ឬចេញជារាងរាល់ថ្ងៃនោះទេ។
ច្រកទ្វាព្រំដែន Rafah ត្រូវបានបើកសាកល្បងនាថ្ងៃទី១ ខែកុម្ភៈ ដើម្បីបម្រើដល់ការងារត្រៀមរៀបចំ ភស្តុភារ និងដើម្បីឱ្យជនរងរបួសមួយចំនួនចាក់ចេញពីតំបន់ហ្គាហ្សា។ ច្រកទ្វាព្រំដែន Rafah នៅខាងភាគីអេហ្ស៊ីបនឹងបើកទ្វារ ២៤/២៤ម៉ោង ហើយមន្ទីរពេទ្យរបស់អេស៊ីបបានត្រៀមខ្លួនជាស្រេចដើម្បីទទួលអ្នកជំងឺមកពីតំបន់ហ្គាហ្សា។ Rafah គឺជាច្រកព្រំដែនតែមួយគត់សម្រាប់ចូលនិងចេញពីតំបន់ហ្គាហ្សាដោយមិនឆ្លងកាត់អ៊ីស្រាអែល និងជាច្រកទ្វាព្រំដែនដ៏ងាយស្រួលបំផុតក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ពីអេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម