កម្មវិធីបានបញ្ជាក់ពីអត្ថន័យ សារសំខាន់ និងតម្លៃប្រវត្តិសាស្ត្រនៃមហាជ័យជំនះ នៅនិទាឃរដូវឆ្នាំ ១៩៧៥; កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល សេចក្ដីប្រាថ្នា សន្តិភាព ឯករាជ្យជាតិ និងឆន្ទៈបង្រួបបង្រួមប្រទេសជាតិ។
កម្មវិធីបានបញ្ជាក់ពីអត្ថន័យ សារសំខាន់ និងតម្លៃប្រវត្តិសាស្ត្រនៃមហាជ័យជំនះ នៅនិទាឃរដូវឆ្នាំ ១៩៧៥។ (រូបថត៖ VOV)
ស្ថិតនៅក្នុងក្របខ័ណ្ឌសកម្មភាព ដើម្បីអបអរសាទរខួបលើកទី ៥០ ទិវារំដោះ ភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) កាល ពីយប់ថ្ងៃទី ២០ មេសា នៅទីក្រុងហូជីមិញ កម្មវិធីសិល្បៈ "ប្រទេសជាតិពោរពេញ ដោយសេចក្ដីរីករាយ" បានប្រព្រឹត្តទៅដោយមានការចូលរួមពីសិល្បករសិល្បៈការិនី និងតារាសម្ដែងជាង ១ ពាន់នាក់។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួមកម្មវិធី។
កម្មវិធីបានបញ្ជាក់ពីអត្ថន័យ សារសំខាន់ និងតម្លៃប្រវត្តិសាស្ត្រនៃមហាជ័យជំនះ នៅនិទាឃរដូវឆ្នាំ ១៩៧៥; កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល សេចក្ដីប្រាថ្នា សន្តិភាព ឯករាជ្យជាតិ និងឆន្ទៈបង្រួបបង្រួមប្រទេសជាតិ។ ទន្ទឹមនឹងនោះសម្ដែងនូវ ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីជីវិតដើម្បីបង្កើតឡើងជ័យជំនះដ៏មហិមារ។ ក្រៅពីនោះ កម្មវិធីក៏បានរីកសាយ ភាយប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាមវីរភាព ក្នុងបុព្វហេតុកសាង និងការពារ មាតុភូមិ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឈានចូលយុគសម័យថ្មី។ កម្មវិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនជាច្រើន។
“ខ្ញុំត្រូវចូលរួមគ្រប់សកម្មភាពទាំងអស់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែ មេសា។ ខ្ញុំគិតថា មនុស្សម្នាក់ៗដែលរស់នៅក្នុងប្រទេសវៀតណាម សុទ្ធតែមាន មោទនភាពចំពោះព្រឹត្តិការណ៍ពិសេសនេះ ដែលជាសញ្ញាសម្គាល់ដ៏ត្រចះត្រចង់របស់ ប្រជាជាតិវៀតណាមនោះគឺការរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមជាតិ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍយ៉ាងស្រស់ស្អាតដូចសព្វថ្ងៃនេះ”។
“ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ យើងខ្ញុំធ្លាប់មានវត្តមាននៅកន្លែងនេះដែរ អង្គភាពរបស់ខ្ញុំក៏សម្រុកចូលវិមានឯករាជ្យ។ ថ្ងៃនេះខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់ ដោយបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ចាស់ៗដែលខ្ញុំធ្លាប់បានមកឈរជើងនៅ ទីតាំងនេះកាលពី៥០ឆ្នាំមុន”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម