ព័ត៌មាន កម្មវិធីសិល្បៈជាច្រើនអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា 12/08/2025 នាយប់ថ្ងៃទី ១០ សីហា នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) កាសែត ប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ កម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ (រូបថត៖ គណៈកម្មការរៀបចំ)នេះជាព្រឹត្តិការណ៍វប្បធម៌-នយោបាយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ កម្មវិធីគឺជាបទភ្លេងស៊ីមហ្វូនីនៃសេចក្ដីស្នេហាជាតិ ជាមួយនឹង សារថា "មាតុភូមិមិននៅឆ្ងាយទេ - មាតុភូមិស្ថិតនៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗ"។សិល្បៈករសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ (រូបថត៖ គណៈកម្មការរៀបចំ)ក៏នាយប់ថ្ងៃទី ១០ សីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម ទីក្រុង ហាណូយ ក៏បានប្រារព្ធព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺការប្រមូលផ្តុំសិល្បករល្បីៗក្នុងឧស្សាហកម្មកម្សាន្តវៀតណាម។ ជាពិសេសនៅក្នុងកម្មវិធី "V Fest - យុវវ័យត្រចះត្រចង់" តារា ចម្រៀងស្រី Trang Phap បានបង្ហាញមុខបទចម្រៀងថ្មីដែលនាងនិពន្ធដោយខ្លួនឯង ដោយមានចំណងជើងថា "ជាជនជាតិវៀតណាមជានិច្ច"៖“ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែមោទនភាពដែលខ្លួនជាកុលបុត្រម្នាក់របស់ប្រទេសវៀតណាម។ ហើយបទចម្រៀងនេះបានបង្ហាញពីមោទនភាពនោះដែរ។ ខ្ញុំគិតថា ទោះបីជាធ្វើដំណើរជុំវិញពិភពលោក ប្រហែលជាគ្មានប្រទេសណា ដែលយើងបានឃើញរូបភាពនៃរថយន្តធំបាំងខ្យល់ការពាររថយន្តតូចនៅក្នុងខ្យល់ព្យុះនោះទេ។ ហើយគ្មានប្រទេសណាដែរ ពេលជួបគ្រោះថ្នាក់ ជំនួសឲ្យការរត់ចេញ យើងបែរជាឃើញប្រជាជនរត់មកជួយគ្នា ហើយនោះគឺជាប្រទេសវៀតណាម។ ចម្រៀងរបស់ខ្ញុំបានបង្ហាញពីមោទនភាពនោះ”។សម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយអ៊ូអរនៃកម្មវិធី V Fest ទស្សនិកជនមួយ ចំនួនបាននិយាយថា៖ “នេះជាលើកទីមួយដែលខ្ញុំមកទីនេះ ហើយកម្មវិធីថ្ងៃនេះពិតជាអស្ចារ្យ រំភើប និងរីករាយណាស់”។“ខ្ញុំគិតថា កម្មវិធីពិតជាទាក់ទាញណាស់ រូបភាព និងពន្លឺអស្ចារ្យម៉ែនទែន បង្កើត បរិយាកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបំផុសស្មារតីរបស់ប្រជាជនវៀតណាម។ ខ្ញុំស្រឡាញ់វៀតណាម”។ក្នុងឱកាសនេះ សិល្បករ និងទស្សនិកជនបានចូលរួមរ៉ៃអង្គាសមូលនិធិសម្រាប់ គម្រោងសហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយប់ថ្ងៃទី ១០ សីហា នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) កាសែត ប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ កម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ (រូបថត៖ គណៈកម្មការរៀបចំ)នេះជាព្រឹត្តិការណ៍វប្បធម៌-នយោបាយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ កម្មវិធីគឺជាបទភ្លេងស៊ីមហ្វូនីនៃសេចក្ដីស្នេហាជាតិ ជាមួយនឹង សារថា "មាតុភូមិមិននៅឆ្ងាយទេ - មាតុភូមិស្ថិតនៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗ"។សិល្បៈករសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ (រូបថត៖ គណៈកម្មការរៀបចំ)ក៏នាយប់ថ្ងៃទី ១០ សីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម ទីក្រុង ហាណូយ ក៏បានប្រារព្ធព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺការប្រមូលផ្តុំសិល្បករល្បីៗក្នុងឧស្សាហកម្មកម្សាន្តវៀតណាម។ ជាពិសេសនៅក្នុងកម្មវិធី "V Fest - យុវវ័យត្រចះត្រចង់" តារា ចម្រៀងស្រី Trang Phap បានបង្ហាញមុខបទចម្រៀងថ្មីដែលនាងនិពន្ធដោយខ្លួនឯង ដោយមានចំណងជើងថា "ជាជនជាតិវៀតណាមជានិច្ច"៖“ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែមោទនភាពដែលខ្លួនជាកុលបុត្រម្នាក់របស់ប្រទេសវៀតណាម។ ហើយបទចម្រៀងនេះបានបង្ហាញពីមោទនភាពនោះដែរ។ ខ្ញុំគិតថា ទោះបីជាធ្វើដំណើរជុំវិញពិភពលោក ប្រហែលជាគ្មានប្រទេសណា ដែលយើងបានឃើញរូបភាពនៃរថយន្តធំបាំងខ្យល់ការពាររថយន្តតូចនៅក្នុងខ្យល់ព្យុះនោះទេ។ ហើយគ្មានប្រទេសណាដែរ ពេលជួបគ្រោះថ្នាក់ ជំនួសឲ្យការរត់ចេញ យើងបែរជាឃើញប្រជាជនរត់មកជួយគ្នា ហើយនោះគឺជាប្រទេសវៀតណាម។ ចម្រៀងរបស់ខ្ញុំបានបង្ហាញពីមោទនភាពនោះ”។សម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយអ៊ូអរនៃកម្មវិធី V Fest ទស្សនិកជនមួយ ចំនួនបាននិយាយថា៖ “នេះជាលើកទីមួយដែលខ្ញុំមកទីនេះ ហើយកម្មវិធីថ្ងៃនេះពិតជាអស្ចារ្យ រំភើប និងរីករាយណាស់”។“ខ្ញុំគិតថា កម្មវិធីពិតជាទាក់ទាញណាស់ រូបភាព និងពន្លឺអស្ចារ្យម៉ែនទែន បង្កើត បរិយាកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបំផុសស្មារតីរបស់ប្រជាជនវៀតណាម។ ខ្ញុំស្រឡាញ់វៀតណាម”។ក្នុងឱកាសនេះ សិល្បករ និងទស្សនិកជនបានចូលរួមរ៉ៃអង្គាសមូលនិធិសម្រាប់ គម្រោងសហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕
អត្ថបទផ្សេងទៀត អនុវត្តបច្ចេកវិជ្ជាការពិតនិមិត្តបន្ថែមនៅក្នុងការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”13/08/2025ព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានរដ្ឋសភាកូរ៉េ ខាងត្បូង Woo Won Sik13/08/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ទីក្រុង Busan បន្តដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង13/08/2025ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម៖ ធ្វើតុល្យភាព បែងចែកថវិកា ១០-១៥% សម្រាប់ការអភិវឌ្ឍ តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ13/08/2025ព័ត៌មានបើកសម្ពោធឈុតខ្សែភាពយន្តភាគអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា13/08/2025ព័ត៌មាន“វៀតណាម-ដំណើរចងចាំ”-ស្នាដៃសិល្បៈតភ្ជាប់វប្បធម៌ទាំងពីរបារាំងនិងវៀតណាម13/08/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុង Busan13/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត