01/05/2017 11:01 GMT+7 Email Print Like 0

The Factory - ទីស្ថានច្នៃប្រឌិតរបស់សិល្បករ

The Factory Contemporary Art Center ដែលស្ថិត​ក្នុងសង្កាត់​ថាវ​ឌៀន (Thao Dien) ទីក្រុង​ហូជីមិញ​ គឺ​ជា​មជ្ឈមណ្ឌល​សិល្ប​ដំបូង​ដែល​ដាក់​តាំងបណ្តា​ស្នាដៃ​តាមនិន្នាការ​ពេញ​និយម​នាបច្ចុប្បន្ននេះ​នៅ​ប្រទេសវៀតណាម​ សំដៅ​ជួយសិល្បករ សិល្បការិនី​ច្នៃប្រឌិត​​​និង​បាន​បង្កើត​ចំណាប់អារម្មណ៍​ចំពោះ​ទស្សនិកជន​មក​ស្វែង​យល់​និង​ទស្សនា។

ក្នុងបរិបទ​ នា​ពេល​យូរ​លង់​មក​ហើយ​​​ ទីក្រុង​ហូជីមិញ (Ho Chi Minh) នៅតែ​ខ្វះ​​ទីស្ថាន​សិល្បៈ ការ​បង្កើត​ទីស្ថាន The Factory មាន​គោល​ដៅ​​ជួយឧបត្ថម្ភ​ការអភិវឌ្ឍន៍​របស់​និន្នាការ​សិល្បៈពេញ​និយមនា​បច្ចុប្បន្ននេះ នៅ​ប្រទេសវៀតណាម ថែមទាំង​​ប្រគល់ឳកាស​ស្វែង​យល់ ធ្វើការ​និង​ផ្លាស់ប្តូរ​​រវាងសិល្បករ សិល្បការិនី​និង​ទស្សនិក ជន។ ​ក្នុង​ផ្ទៃ​ដីទំហំជាង​​១០០០ ម៉ែត្រ​ការេ The Factory ​គឺជាទីស្ថាន​ច្នៃប្រឌិត​ភាព​ថ្មី​ តភ្ជាប់​យ៉ាង​ល្អប្រសើរ​រវាង​ទីស្ថាន​ដាក់តាំង​ បណ្ណាល័យ និង​ទីស្ថាន​ធ្វើការ។

The Factory​ គឺជា​ទីកន្លែង​​​បាន​រៀបចំ​ការតាំង​ពិព័រណ៍ គម្រោងនិន្នាការ​សិល្បៈពេញ​និមយនា​បច្ចុប្បន្ន​នេះ ដែល​បង្តើត​ចំណាប់អារម្មណ៍​និង​ជៈឥទ្ធិពល​យ៉ាង​សកម្ម​ដល់​ទស្សនិកជន។ ក្នុង​ការ​តាំង​ពិព័រណ៍​ដំបូង “​អ្នក​ដែល​ជៈឥទ្ធិពល​ដោយ​បច្ចេកវិទ្យា” របស់​បណ្តាសិល្បករ សិល្បការិនី ភ្ញៀវ​មក​ទស្សនា​​បាន​ទស្សនាបណ្តា​ស្នាដៃ​ដែលប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​និងទំនើប​បំផុត​ដូចជា៖ ​ម៉ាស៊ីន​បោះពុម្ភ 3D បច្ចេកទេស​ឆ្លុះ​រូបភាព​ទាំងស្រុង (video hol-ograms) បណ្តា​ស្នាដៃ​ប្រើប្រាស់​​ប្រព័ន្ធ induction និងគំនូរជីវចល…


The Factory Contemporary Art Center - មជ្ឈមណ្ឌលដាក់តាំងបណ្តាស្នាដៃសិល្បៈពេញនិយម
នៅបច្ចុប្បន្នជាលើកដំបូងនៅប្រទេសវៀតណាម។


The Factory ទាក់ទាញទស្សនិកជនជាច្រើនដែលយកចិត្តទុកដាក់លើស្នាដៃសិល្បៈពេញនិយមនៅបច្ចុប្បន្ន
របស់ប្រទេសវៀតណាម។


The Factory បង្កើតចំណាប់អារម្មណ៍ ដោយបណ្តារូបគូបជាច្រើន គ្រប់ពណ៌ត្រូវបានរៀបចំយ៉ាងហ្មត់ចត់
តាំងពីផ្នែកតូចៗ។


The Factory មានទីស្ថានធំ ដើម្បីដាត់តាំងបណ្តាស្នាដៃសិល្បៈពិសេស។

ពិភព“វង្វេងទីកន្លែង” របស់វិចិត្រករ ប៊ុយកុងខាញ (Bui Cong Khanh)
ត្រូវបានដាក់តាំងក្នុង The Factory។


បណ្ណាល័យសិល្បៈ The Factory ត្រូវបានគូរប្លង់ដ៏ទំនើប។

ទីស្ថានការិយាល័យនៅក្នុង The Factory។

ទីស្ថានធ្វើការក្នុង The Factory។

ទស្សនិកជនអាចពិសាកាហ្វេនិងអង្គុយក្នុងបរិយាកាសបរិសុទ្ធរបស់ The Factory។

ទីស្ថានលក់ម្ហូបអាហារក្នុង The Factory។

បុគ្គលិកធ្វើនៅ The Factory រាក់ទាក់និងស្ទាត់ជំនាញ។

ទស្សនិកជនស្វែងយល់សិល្បនៅបណ្ណាល័យសិល្បនៃ The Factory។

ទន្ទឹម​នឹង​នោះ បណ្តាការតាំងពិព័រណ៍​សិល្បៈ​​រៀបចំពិសេស​ ដូចជា៖  “ពន្លឺពីព្រះអាទិត្យ​រាប” របស់​វិចិត្រករ លែណា ប៊ុយ (Le Na Bui)  ពិភព“វង្វេងទីកន្លែង​” របស់​វិចិត្រករ ប៊ុយ​កុង​ខាញ (Bui Cong Khanh) ត្រូវបាន​ដាក់​តាំង​ក្នុង​ The Factory ដែល​​ផ្តល់​ឲ្យ​ទស្សនិកជន​​កំហើញ​ថ្មីនិង​ពិសេស​នូវ​តំលៃសិល្បៈ​ពេញ​និយម​នៅ​បច្ចុប្បន្ននេះ…

នា​បច្ចុប្បន្ននេះ The Factory​ បាន​រៀបចំ​បណ្តា​ថ្នាក់​រៀនសិល្បៈ ដែល​ជួយ​មហាជន​​អាច​អនុវត្តន៍ ដូចជា៖ គូរដោយ​ពណ៌ទឹក គំនូស (សិល្បសរសេរអក្សរ​ស្អាត​តាម​លោក​ខាង​លិច) … ក្រៅ​ពីនោះ The Factory ក៏​រៀបចំបណ្តា​ការ​ជួបជុំ និយាយ​រវាង​សិល្បករ សិល្បការិនី​ជាមួយ​មហាជនសំដៅ​​ស្វែង​យល់​យ៉ាង​ច្បាស់លាស់​អំពីតំលៃ​សិល្ប​ដែល​ពេញ​និយម​នា​សព្វ​ថ្ងៃនេះផងដែរ។


ទន្ទឹម​នឹង​ទីស្ថាន​​សិល្បៈ ក៏រៀបចំ​បណ្ណាល័យ​សៀវ​ភៅ ទីស្ថាបពិសា​កាហ្វេ​និង​ម្ហូបអាហារផង​ដែរ./.

អត្ថបទ៖ ង្វៀន​វ៉ូថាញ​ដាត -  រូបថត៖ ង្វៀន​ឡឹន


 
បណ្តាអត្ថបទបានផ្សាយ