05/08/2021 11:01 GMT+7 Email Print Like 0

THACO AUTO - ផលិតករ អាជីវកម្មរថយន្តឈានមុខរបស់វៀតណាម

ដោយដកបទពិសោធចេញពីដំណើរវិវត្តន៍ជាង២០ឆ្នាំ ក្រុមហ៊ុនភាគហ៊ុនរថយន្តទ្រឿងហាយ (Truong Hai) (THACO) សព្វថ្ងៃជាក្រុមហ៊ុនមួយដែលមានឈ្មោះល្បី នៅលើផែនទីផលិតកម្ម ដំឡើងរថយន្ត ជាពាណិជ្ជសញ្ញាអន្តរជាតិល្បីឈ្មោះលើសកលលោក ដោយមានអត្រាមូលដ្ឋានីយកម្មខ្ពស់បំផុតនៅ​វៀត​ណាម ប្រាក់ចំណូលនិងភាគទីផ្សារ តែងតែឈានមុខលើទីផ្សារក្នុងស្រុក។ ៣ខែដើមឆ្នាំ២០២១ ភាគ​ទីផ្សាររបស់ THACO គឺ៣៧,៧%។

THACO AUTO ជាសហគ្រាសផលិតកម្ម ចែកចាយនូវរថយន្តគ្រប់ប្រភេទរួមមាន៖ រថយន្តទេសចរណ៍ ឡានក្រុង រថយន្តដឹកជញ្ជូន រថយន្តឯកទេស។ល។ មានគ្រប់ល្បះ ចាប់ពីមធ្យមរហូតដល់លំដាប់ខ្ពល់។

សព្វថ្ងៃ THACO AUTO កំពុងអនុវត្តយុទ្ធសាស្រ្តចូលរួមប្រព័ន្ធតម្លៃសកលលោក ជាមួយនឹងពាណិជ្ជសញ្ញារថយន្តអន្តរជាតិផលិតកម្ម នៅតំបន់សេដ្ឋកិច្ចជូឡាយ (Chu Lai) ហើយសហការនឹងផលិតករ ចែកចាយរថយន្តផ្សេងៗ ទទួលបង្វែបច្ចេកវិទ្យា អភិវឌ្ឍន៍ឧស្សាហកម្មរណប បង្កើនអត្រាមូលដ្ឋានីយកម្ម។

នៅឆ្នាំ២០០៣ THACO បានវិនិយោគចូលតំបន់សេដ្ឋកិច្ចបើកជូឡាយ (Chu Lai) (ខេត្តក្វាងណាម - Quang Nam)។ មកដល់សព្វថ្ងៃ តំបន់ឧស្សាហកម្ម THACO ជូឡាយ (Chu Lai) មានផ្ទៃដីសរុបជាង ១.២០០ហិកតា សរុបដើមទុនដែលបានវិនិយោគជាង ៨០.៥០០ពាន់លានដុង (ប្រហែល ៣,៥ពាន់លានដូល្លាអាមេរិក) រួមមាន៖ តំបន់ឧស្សាហកម្មមេកានិកនិងរថយន្ត តំបន់ឧស្សាហកម្មកសិកម្មនិងព្រៃឈើ តំបន់កំពង់ផែនិងភស្តុភាកំពង់ផែ តំបន់ទីប្រជុំជនជូឡាយ (Chu Lai)។


ខ្សែសង្វាក់ដំឡើងរថយន្តទេសចរណ៍ Kia។ រូបថត៖ THACO ផ្តល់ជូន

 

កម្មករខ្សែសង្វាក់ដំឡើង cabin ប្រភេទរថយន្តដឹកជញ្ជូន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម

 
ខ្សែសង្វាក់ផ្លុំផ្សារថយន្តដឹកជញ្ជូន។ រូបថត៖ THACO ផ្តល់ជូន
 
កម្មករប្រើប្រាស់ដៃមនុស្សយន្ត ដើម្បីដំឡើងទ្វាររថយន្ត។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
 
ប្រភេទរថយន្តទេសចរណ៍ Kia Seltos ថ្មី របស់ THACO AUTO។ រូបថត៖ THACO ផ្តល់ជូន
 

THACO ជូឡាយ (Chu Lai) បានចាត់ទុកជាមជ្ឈមណ្ឌលឧស្សាហកម្មរថយន្តនិង Logistics ប្រមូលផ្តុំ ដែលមានទ្រង់ទ្រាយធំបំផុតទូទាំងប្រទេស ចំណុះក្នុងចំណោមក្រុមហ៊ុនឈានមុខគេ នៅតំបន់អាស៊ាន។ មកដល់សព្វថ្ងៃ THACO ជូឡាយ (Chu Lai) មានឈ្មោះនៅលើផែនទីផលិតកម្ម ដំឡើងរថយន្ត នៃពាណិជ្ជសញ្ញាអន្តរជាតិល្បីឈ្មោះលើសកលលោក ដោយមានអត្រាមូលដ្ឋានីយកម្មខ្ពស់បំផុត នៅប្រទេសវៀតណាមសព្វថ្ងៃ។ អត្រាមូលដ្ឋានីយកម្មផលិតផលរថយន្តរបស់ THACO សព្វថ្ងៃគឺ រថយន្តទេសចរណ៍ចំនួន១៧%ទៅដល់២៥% រថយន្តដឹកជញ្ជូន៣៥%ទៅដល់៤៥% ឡានក្រុងលើ៦០%។ រយន្តទេសចរណ៍គំរូមួយចំនួន សម្រេចអត្រាមូលដ្ឋានីយកម្មលើស៤០% ឆ្លើយតបកំហិតបរិមាណតំបន់ RVC (Regional Value Content) ដើម្បីទទួលបានពន្ធ០% ពេលនាំចេញរថយន្តចូលទៅប្លុកអាស៊ាន តាមកិច្ចព្រមព្រៀង ATIGA។

THACO ជូឡាយ (Chu Lai) សព្វថ្ងៃមានរោងចក្រផលិតនិងដំឡើងចំនួន៧ រួមមាន៖ រោងចក្រ Thaco Kia រោងចក្រ Thaco Mazda រោងចក្រផលិតរថយន្តទេសចរណ៍លំដាប់ខ្ពស់របស់ THACO រោងចក្រផលិតរថយន្តទេសចរណ៍ឯកទេស រោងចក្រផលិតរថយន្តដឹកជញ្ជូន Thaco រោងចក្រផលិតឡានក្រុង Thaco  រោងចក្រផលិតរថយន្តឯកទេស។ រោងចក្រទាំងនេះ ផលិតចេញផលិតផលគ្រប់ប្រភេទដូចជា៖ រថយន្តទេសចរណ៍ ( Kia, Mazda, Peugeot) ឡានក្រុង រថយន្តដឹកជញ្ជូន រថយន្តឯកទេស ជាមួយនឹងពាណិជ្ជសញ្ញារថយន្តអន្តរជាតិ និងពាណិជ្ជសញ្ញា THACO។

ដំណាលការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក ជាមួយនឹងប្រាក់ចំណូលនិងភាគទីផ្សារឈានមុខ នៅប្រទេស​វៀតណាម THACO AUTO បាននាំចេញរថយន្តទៅកាន់ប្រទេសនានា នៅតំបន់អាស៊ាននិងសកលលោក។ ឆ្នាំ២០២០ THACO AUTO នាំចេញរថយន្តគ្រប់ប្រភេទជាង១.៤០០គ្រឿង រួមមាន៖ នាំចេញរថយន្តទេសចរណ៍ Kia Grand Carnival ទៅកាន់ប្រទេសថៃ, នាំចេញរថយន្តទេសចរណ៍ Kia Cerato និង Kia Soluto ទៅកាន់ប្រទេសមីយ៉ានម៉ា, នាំចេញរថយន្តសន្តោងទៅកាន់អាមេរិក មីយ៉ានម៉ា ថៃ, នាំចេញរថយន្តដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជា។

ឆ្នាំ២០២១ THACO AUTO បន្តជំរុញនាំចេញរថយន្ត (រួមមានរថយន្តទេសចរណ៍ រថយន្តដឹកជញ្ជូន ឡានក្រុង រថយន្តសន្តោង) ទៅកាន់ទីផ្សារដូចជាប្រទេសថៃ ម៉ាយ៉ានម៉ា ហ្វីលិពីន អាមេរិក ជប៉ុន និងបើកទូលាយទៅកាន់ប្រទេសនានានៅតំបន់អាស៊ាន។

ទន្ទឹមនោះ THACO AUTO បានអញ្ជើញខ្ញុំទៅដល់រោងចក្រផលិតកម្ម នាំចេញគ្រឿងបន្លាស់ និងមេកានិកឈានមុខនៅប្រទេសវៀតណាម។ ឆ្នាំ២០២០ ពុះពារស្ថានភាពធ្ងន់ធ្ងរដោយជំងឺកូវិដ - ១៩ និងស្ថានភាពវិបត្តិសេដ្ឋកិច្ចពិភពលោក តម្លៃនាំចេញគ្រឿងបន្លាស់និងមេកានិករបស់ THACO AUTO នៅតែរក្សាបាន ១៧លានដូល្លាអាមេរិក កើន២៥%បើប្រៀបនឹងឆ្នាំ២០១៩។ ផលិតផលនាំចេញចម្បងរួមមាន៖ របាំងមុខរថយន្តទេសចរណ៍ ខ្សែភ្លើង ចន្ទាស់រថយន្ត អាវកៅអី ធុងទឹកស្អំម៉ាស៊ីន គ្រឿងបន្លាស់ឡានក្រុង គ្រឿងបន្លាស់ composite។ល។ ទីផ្សារនាំចេញធំ គឺកូរេខាងត្បូង ជប៉ុន មីយ៉ានម៉ា អ៊ីតាលី រុស្សី។ល។

ដោយការពិចារណានិងបោះជំហានត្រឹមត្រូវ ខ្លាំងពូកែដូចជាសព្វថ្ងៃ THACO AUTO សង្ឃឹមនៅពេលវេលាខាងមុខ នឹងបន្តទាញយកទីផ្សាររថយន្តក្នុងស្រុក បង្កើនការនាំចេញ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្តមានព្យាករណ៍នឹងជួបការលំបាក ដោយសារឥទ្ធិពលនៃជំងឺកូវិដ - ១៩៕

អត្ថបទនិងរូបថត៖ ថាញហ្វ័រ
ប្រែសម្រួល​៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ