• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

School on the Boat៖ ដំបូលផ្ទះផ្តល់ពន្លឺអនាគត សម្រាប់​កុមារ​ដែល​មាន​ស្ថានភាព​ជួប​ទុក្ខ​លំបាក​

School on the Boat ជា​ឈ្មោះ​ផ្ទះតូច​មួយ​ ស្ថិតនៅ​ក្នុង​ច្រក​ងៀ​យុង (Nghia Dung) ​ក្រុង​ហាណូយ​។​ សាមញ្ញ​​ ​តែ​នេះ​​ជា​ផ្ទះមួយ ដែល​​​​​ពោរ​​​​ពេញ​ទៅ​ដោយ​​មនោសញ្ចេតនា​​​ ហើយ​​ក៏ជា​​​​សាលា​រៀន​នៃ​កុមា​រ​ទាំង​​៣​០នាក់​ ដែល​មាន​ស្ថានភាព​ជួប​ទុក្ខ​លំបាក​​ ដែល​កំពុង​​​រស់នៅ​​បណ្តោយ​​តាម​ដង​ទន្លេ​ក្រហម​ និង ជំវិញ​​​តំបន់​ស្ពាន​ឡុង​បៀន (Long Bien)​។ ក្រុម​គ្រួសារទាំងឡាយ តែង​​​បាន​ School on the Boat ឧបត្ថម្ភ​ជំនួយ​​ ហើយ​បាន​ចាត់ទុក​នេះ​ជា​​អាសយដ្ឋាន​​ ​ជា​ទីកន្លែង ដែល​​កូន​ចៅរបស់​​ពួកគាត់​​បានសិក្សា​​រៀន​​​សូត្រ​ ឆ្ពោះ​ទៅ​រក​អនាគត​ភ្លឺស្វាង​។​

​ជា​​និយ័តករ​អន្តរជាតិ​ម្នាក់ នៃ​ School on the Boat នៅ​វៀតណាម​ អ្នកនាង Lucie ​Ferro (ជនជាតិ​បារាំង​) ឆ្នាំ​នេះ​ទើប​​មាន​អាយុ​២២​ឆ្នាំ​ បាន​អញ្ជើញ​​មក​ប្រទេស​វៀត​ណាម​ ដើម្បីពិសោធន៍​នូវ​បទពិសោធន៍​រស់​នៅ​​នៃ​យុវវ័យ​​។ អ្នកនាង​​នាំ​យក​សេចក្តី​ប្តេជ្ញាចិត្ត​ ​ទឹក​ចិត្ត​ស្រឡាញ់​ ផ្តល់​ជូន​​កុមារ​​វៀតណាម​ នៅគ្រប់​​គម្រោង​ការ​ បំណង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​កុមារ​កាន់តែប្រសើរ​ឡើង​។

អ្នកនាង Lucie ជាមួយ​នឹង​ស្នាម​ញ្ញឹម​ស្និទ្ធស្នាល​ ស្មោះ​ត្រង់​ បាន​រួមដំណើរ​នឹង​​យើង​ខ្ញុំ​ទៅកាន់​ក្រុម​គ្រួសារ​ ដែលកំពុង​រស់នៅ​ក្នុ​ងផ្ទះ​អណ្តែត​នៅលើ​​ឆ្នេរ​កណ្តាល​ទន្លេ​ក្រហម​។ ខ្ញុំ​ពិត​ជា​ស្រណោះស្រណោក​ចំពោះ​ស្ថានភាព​នៃ​ក្រុម​គ្រួសារ​ ​ដែល​កំពុង​រស់​នៅ​បណ្តោះ​អាសន្ននៅទីនេះ នៅក្នុង​​​ទីប្រជុំ​ជនមួយ​​ដ៏​កុះករ​ ប៉ុន្តែ​​ពួកគាត់គ្មាន​លិខិត​ផ្ទាល់​ខ្លួន​ គ្មាន​​ចំណេះ​វិជ្ជា​ ​មាន​ជម្រើស​តែមួយគត់​​គឺធ្វើការងារ​​ពលកម្ម​គ្មានជំនាញ​​ ជាមួយ​​ប្រាក់ខែ​តិចតួច​ដូចជា៖​​ ម៉ូតូ​ឌុប ដាំបន្លែ នៅ​តាម​​ឆ្នេរ​ រើស​អែបចាយ ស៊ី​ឈ្នួរ​​នៅ​ទីផ្សាររាត្រី​ លក់ទឹក​ក្រូច​ និង​លក់ពោត​អាំងលើ​ស្ពាន​ឡុង​បៀន​ (Long Bien) ។​

ផ្ទះអណ្តែត​បាន​កសាង​មកពី​វត្ថុធាតុ​ធម្មតា​ដូចជា៖ ផ្ទាំង​ប្លាសិក​ ធ្នឹម​ឈើ បន្ទះតម្បាញ​ឫស្សី​ ធុង​ជ័រ​ឬ​ស្នោរ​​ សុទ្ធតែ​មិន​បាន​​ធានា​សុខភាព​ និង សុវត្ថិភាព​​។ កុមារ​នៅទីនេះ មានភាព​កង្វះខាត​ ឪពុកម្តាយ​​អសមត្ថភាព​ឱ្យ​កូន​ទៅ​រៀន​។ តាម​​បងស្រី ​ត្រាង​ (Trang) ជា​នារី​កំសត់​ម្នាក់​ ដែល​មានស្ថានភាព​ទុក្ខ​លំបាក​ ប្តីពិការ កូន​តូចពីរ​នាក់ បងស្រីត្រូវ​ទៅ​ស៊ី​ឈ្នួរ​​សំអាត​ផ្ទះ​ឱ្យ​គេ​ជារៀង​រាល់ថ្ងៃ ក៏​រក​ប្រាក់ចំណូលបានត្រឹម​តែ​ពី​៥០.០០០ ដល់​១០០.​០០០ដុង​។



 អ្នកនាង Lucie Ferro អ្នក​ស្មគ្រចិត្ត​ជនជាតិ​បារាំង នៃ​ School on the Boat នៅវៀតណាម​និង​កុមារ។​


 សកម្មភាព​ខាងក្រៅ​​ នៃ​ដំណើរ​ជាក់ស្តែង​​ដ៏ចំណាប់អារម្មណ៍​​ ជួយ​​កុមារ​នៅភូមិ​ក្បែរមាត់ទន្លេ​ បាន​រស់​ក្នុង​បរិយាកាស​​សប្បាយ​រីក​រាយ​ គ្មានកង្វល់​។​ល។


 School on the Boat នៅ​​រៀប​ចំ​​សកម្មភាព​ជាក់ស្តែង​​ផ្សេងៗ ដើម្បី​ជួយ​ដល់​កុមារ​កំសត់ទាំង​នេះ​។​


 អ្នកនាង Lucie Ferro អ្នក​ស្មគ្រចិត្ត​​ជនជាតិ​បារាំ​ង នៃ​ School on the Boat នៅ​វៀតណាម​និងកុមារ​ នៅ​ភូមិ​ក្បែរមាត់​​ទន្លេ​​ក្រហម​ កំពុង​​ធ្វើដំណើរតាម​ដង​ផ្លូវ​​ទៅ​សាលា​។


 កុមារទាំង​​​៦៩​នាក់​ ដែល​មាន​ស្ថានភាព​ទុក្ខលំបាក​រស់​នៅ​​ក្បែរមាត់​​ទន្លេ​ក្រហម ​ចំណុះ​ភូមិសាស្រ្ត​ក្រុង​​ហាណូយ​ បាន​និងកំពុង​​បាន​ School on the Boat ជំនួយ​ឱ្យ​​មាន​​ជីវភាព​រស់នៅ​ និង ទៅ​អនាគត​ភ្លឺស្វាង​ជាង​។


 នៅ​ផ្ទះរួម កុមារ​​មិនត្រឹម​តែ​បាន​រៀន នៅទាំង​បាន​លេង​សប្បាយ​ លំហែកាយ​​ បង្កើត​​ភាព​ផ្សារភ្ជាប់​។


 មិនត្រឹមតែ​មាន​​សកម្មភាព​នៅ​ផ្ទះ​រួម អ្នក​ស្មគ្រ​ចិត្ត​នៃ​ School on the Boat នៅ​ទាំងទៅ​​ដល់​ទីកន្លែង​រស់នៅ​​នៃ​កុមារ​កំសត់ទាំងនេះ​​ ជួយ​ឱ្យ​ពួកគាត់បាន​​​សិក្សារៀន​សូត្រ​។​


 សកម្មភាព​ខាងក្រៅ​ ជួយ​កុមារ​នៅភូមិក្បែរ​មាត់​ទន្លេក្រហម​​ បាន​រស់នៅ​ក្រោម​​បរិយាកាស​​សប្បាយ​រីក​រាយ​ ចិត្ត​គ្មាន​កង្វល់​ ត្រូវនឹង​កម្រិត​អាយុពូកគាត់​​។​


 អ្នកស្មគ្រ​ចិត្ត​ជនជាតិ​បារាំងនិងវៀតណាម​ បាន​ក្លាយជា​មិត្ត​ជិត​ស្និទ្ធ​ចំពោះ​ក្រុម​គ្រួសារ​ដែលមាន​ស្ថានភាព​ទុក្ខលំបាក​ នៅលើ​ទូក នៅតាម​​ភូមិ​ក្បែរ​មាត់​ទន្លេ​ក្រហម​ក្រុង​ហាណូយ​។​


 អ្នក​ស្មគ្រ​ចិត្ត​នៃ​ School on the Boat បាន​បង្រៀន​​កុមារ​​​ ចាប់ពី​ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ​។​​


 កុមារ​និងអ្នក​ស្មគ្រចិត្ត​ School on the Boat ចូល​រួម​ពិធីបុណ្យ​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​។​

 

ជាមួយ​ការ​ឧបត្ថម្ភ​របស់​ School on the Boat ក្មួយ​ប៊ូយ ​តុង​ឡិញ​ (Bui Tung Linh)  (អាយុ​​២ឆ្នាំ​) សព្វថ្ងៃ​​បាន​ទៅ​រៀន​​នៅ​សាលា​បឋមសិក្សា​ងៀ​យុង(Nghia Dung)​​។ បងស្រី​ត្រាង (Trang) ​​ចែក​​​រំលែកថា​​ នេះ​ជាអំណោយ​សុភមង្គល​មួយ​ កូន​បងស្រី​​បានចូល​​សាលា​ដូច​មិត្តដទៃដំណាល​​អាយុ​ ​គ្មាន​អ្វីសប្បាយជាង​ក្តី​សប្បាយ​នេះទេ​។​

សព្វថ្ងៃ​ ​ភូមិ​ផ្ទះអណ្តែត​ទន្លេ​ក្រហម​ មានកុមារ​​៦នាក់​ បាន School on the Boat ជំនួយ​ឱ្យ​ទៅ​រៀន​សូត្រ​។ ប្អូនៗ​មួយ​ចំនួន ​នៅ​តំបន់​ឆ្នេរ​​ភុក​សា (Phuc Xa) ភុក​តឹន (Phuc Tan) ឡុង​បៀន (Long Bien) មានកុមារ​២៤នាក់​។ Tony Jaa Nguyen ជាអ្នក​ស្មគ្រចិត្ត​ម្នាក់ ​ជាគ្រួបង្រៀន​ផ្ទាល់នៃ​​​កុមារ​ទាំងនេះ​​ឱ្យដឹងថា៖ School on the Boat ជា​ទីកន្លែង​អស្ចារ្យ​មួយ​ សម្រាប់​ការ​លះបង់ ទទួលផ្តល់​សុខដុមភាព​នៃ​ជីវិត​ ជូនដល់ជីវិតរង​ទុក្ខលំបាក។ នេះពិត​ជា​ បរិស្ថាន​មនុស្សសាស្រ្ត​ សម្រាប់​យើងខ្ញុំ​បង្ហាញពី​ទឹក​ចិត្ត​។​

ក៏ដូចជា Lucie ​ឡិញ ​(Linh) និ​ងភុង​ (Phong) ​មិត្ត​វ័យក្មេង​វៀតណាមទាំងពីរនាក់​​ កំពុង​ចូល​រួម​ធ្វើជា​និយ័តករ ​​ជូន​អង្គការ​ School on the boat ដែល​មាន​រួម​សេចក្តី​ប្តេជ្ញា​ចិត្ត​បានសិក្សា​​ បាន​ធ្វើការងារ​​ និង បំណង​​ចង់​នាំ​មក​ឱ្យ​កុមារ​​មាន​ជីវភាព​រស់​នៅ​ល្អប្រពៃជាង​។​

 

​​School on the boat សព្វថ្ងៃ​រៃអង្គាស​មូលនិធី​រៀងរាល់​ឆ្នាំ​ មកពី​ប្រភព​​ជំនួយ​អន្តរជាតិ​ និង​សកម្មភាព​រើយៗ​ជារៀងរាល់​ខែ​ ដូចជា​ផ្តល់​អង្ករ​ជូន​គ្រួសារ​ទាំងអស់​នេះ​ ជាមធ្យម​១០គីឡូក្រាម​ក្នុង​​ម្នាក់​ក្នុងមួយ​ខែ​ បង់​ប្រាក់សិក្សា​​​ជូន​កុមារ​ទាំងនេះ ពិនិត្យ​​សុខភាព​ជូន​ប្អូនៗ​ រួមដំណើរ​នឹង​ប្អូន​ៗ​​ក្នុង​ការ​អប់រំ​ខាងក្រៅ​សាលា​។ សព្វថ្ងៃ​ អង្គការ​មាន​សមាជិក​១០នាក់​ជា​ជនបរទេស​ ​តែង​ទទួលយក​​អ្នក​ស្មគ្រចិត្ត​វៀតណា​មចូល​រួម​ជានិច្ច៕

School on the boat ដូចជា​ផ្ទះមេត្រី​មួយ​ខ្នង​សម្រាប់​កុមារ​គ្មាន​ផ្ទះ​​នៅក្រុ​ង​ហាណូយ​។ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​បារាំង​ បង្កើត​នៅ​ឆ្នាំ២០១១ សមាជិក​ស្ថាបនិករួម​​សុទ្ធតែ​ជា​ជនបរទេស​។ គោលដៅ​ចម្បង​នៃ​អង្គការ ​គឺ​នាំ​ការ​អប់រំទៅ​​ដល់​កុមារ ​ដែល​រស់នៅ​​តាម​មាត់​ទន្លេក្រហម​ និង​​ម្តុំ​ស្ពាន​ឡុង​បៀន (Long Bien)។ គ្រួសារ​ជាច្រើន​​នៅទីនេះ​គ្មាន​ផ្ទះនៅ អសមត្ថភាព​ហិរញ្ញវត្ថុ​ ដើម្បី​ជូន​កូន​ខ្លួនទៅ​រៀន​ និង​ទទួលការ​អប់រំ​។​

School on the boat បាន​ជំនួយ​គតិយុត្ត​​ដើម្បី​កុមារ​បាន​ទទួល​ចូល​រៀន​និង​បាន​ជំនួយ​ប្រាក់សិក្សា​ឱ្យ​​កុមារ ដែល​​តាម​រៀ​ន​​នៅ​សាលា​​ឯកជន​​ទាំង​៧ ​នៅ​លើ​ភូមិសាស្រ្ត​។ រៀង​រាល់​ថ្ងៃ បន្ទាប់ពី​រៀន​​នៅ​សាលា​ ប្អូន​ៗ​តែង​វិល​ត្រឡប់​ទៅ​កាន់​ទីស្តីការ School on the boat ដើម្បី​រៀន​​បន្ថែម​​ភាសា​អង់គ្លេស​ គណិត​វិទ្យា​ជាដើម​ ជាមួយនឹង​គ្រូបង្រៀន​​ផ្ទាល់​។ ថ្នាក់រៀន​មិនត្រឹម​​តែ​រៀន​វប្បធម៌​ នៅទាំង​ទីនោះ​​ប្អូន​ៗ​​បាន​រៀន​បំណិន​រស់នៅ សម្រាប់​​បន្សាំ​នឹងជីវភាព​​រស់នៅ​ជំវិញ​ខ្លួន​។ អង្គការ​ក៏បាន​​ជំនួយកុមារ​​ដោយ​សកម្មភាព​វប្បធម៌​សង្គម​ សិល្បៈ ​ដើម្បី​ប្អូនៗ​បាន​​សម្រប​ចូល​សហគមន៍​ បាន​រស់នៅ​​ក្នុង​មជ្ឈដ្ឋាន​កុមារភាព​ ចិត្តថ្លា​​គ្មាន​កង្វល់ និងក្តី​​ប្រាថ្នា​ជាច្រើន​ ដូចជា​​ធ្វើ​រូប​សំណាកបែប​តូច​ លាបពណ៌រូប​​​សំណាក គូរ​គំនូរ​ អាន​រឿង​ជាដើម​។​

តាម​​ Lucie Ferro អ្នកនាង​និងសហការី​បំណង​​ចង់​​​​ធ្វើឱ្យបាន​​ច្រើនថែម​ទៀត​ ដើម្បី​​ជួយ​​ប្អូនៗ​​ដែល​មាន​ស្ថានភាព​​ទុក្ខកំសត់​ បានកៀក​​ជិត​នឹងការ​​អប់រំ​​ ហើយ​ក្លាយជា​ពលរដ្ឋ​​ដែលមាន​ប្រយោជន៍​ជូន​ប្រទេសជាតិ​៕​

 

 អត្ថបទ​៖ ប៊ិច​វឹន រូបថត៖ វៀតគឿង
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top