• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

S&P Global Ratings ប្រកាស​រក្សាចំណាត់ថ្នាក់​កិត្យានុភាព​ជាតិ​របស់​វៀតណាម ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍ពីស្ថិរភាពឡើងវិជ្ជមាន

នាថ្ងៃទី ២១ ឧសភា ទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាព S&P Global Ratings (“ S&P”) បានប្រកាសរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិរបស់វៀតណាម ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍ពីស្ថិរភាពឡើងវិជ្ជមាន។

សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមត្រូវបានទទួលស្គាល់ (រូបថត៖ VNA)


វៀតណាមគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលត្រូវបានទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាពចំនួនបីរួមមាន៖ Moody's   S&P និង Fitchបានបង្កើនចំណាត់ថ្នាក់យថាទស្សន៍ឡើងវិជ្ជមាន។ យោងតាមការវាយតម្លៃរបស់ក្រសួងហិរញ្ញវត្ថុថា មូលដ្ឋាន ដែលទីភ្នាក់ងារ S&P បានសម្រេចចិត្តរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិ ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍របស់វៀតណាមឡើងវិជ្ជមានគឺជាការទទួលស្គាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់វៀតណាមនិងកំណែទម្រង់ជាបន្តបន្ទាប់ក្នុងការតាក់តែង គោលនយោបាយក្នុង បរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចសង្គម។ S&P បានវាយតម្លៃថា ក្រោយពីអត្រាកំណើន GDP ក្នុងឆ្នាំ ២០២០ ស្ថិតនៅក្នុងក្រុមខ្ពស់បំផុតនៅលើពិភពលោកនោះ វៀតណាមនឹងបន្ត រក្សាស្ថានភាពល្អ ដើម្បីស្ដារឡើងវិញយ៉ាងរឹងមាំ ក្នុងរយៈពេលពី ១ ទៅ ២ ឆ្នាំ ខាងមុខ ដោយផ្អែកលើដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ក្នុងប្រទេស ព្រមទាំងជាគោលដៅឈានមុខគេនៅអាស៊ីអាគ្នេយ៍អំពីការទាក់ទាញ FDI ហើយកំណើននាំចេញមានស្ថេរភាព ឋានៈកិច្ចការបរទេសយ៉ាងរឹងមាំផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top