• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Pépé la Poule៖ ទីរួមនៃចំណូលចិត្តចំពោះម្ហូបអាហារវៀតណាមរបស់ Pépé និង Yu Masuda

Pépé la Poule ភោជនិយដ្ឋានល្បីឈ្មោះមួយនៅក្រុងហាណូយ បើកដោយមិត្តទាំងពីរគឺ Pépé (បារាំង) និង Yu Masuda (ជប៉ុន) បង្កើតឡើងជាមួយគោលបំណង ទីនេះនឹងក្លាយ​ទៅជា​អាសយដ្ឋាន​​​តំណភ្ញៀវអន្តរជាតិ រួមគ្នាពិសាអាហារ ស្វែងយល់​នូវសម្រស់ស្រស់​ស្អាតនៃ​វប្បធម៌​វៀត​ណាម​។  ទោះបីមិត្តទាំងពីរមានសញ្ជាតិខុសគ្នា ប៉ុន្តែមានរួមក្តីស្រឡាញ់មួយ យក Pépé la Poule   ធ្វើជា​​ទីកន្លែងតំណក្តីស្រឡាញ់​សហគមន៍ និងបំណងចង់ឱ្យអាសយដ្ឋាននេះ ក្លាយទៅ​ជា​ភោជនិយដ្ឋាន​មេត្រីភាព​មួយ ។

Yu Masuda (កើតឆ្នាំ១៩៨០) ជាចុងភៅធ្លាប់ធ្វើដំណើរលេងគ្រប់ប្រទេសចុងក្រោយបងប្រុស បានជ្រើស​យក​វៀត​​ណាម ជាទីកន្លែងផ្សារភ្ជាប់យូរអង្វែង។ រីឯបងស្រី Pépé (កើតឆ្នាំ១៩៨៩) ជាប្រធានតំណាងអង្គការ School on the boat របស់បារាំង នៅប្រទេសវៀតណាម ជាទីកន្លែងដែលបងស្រីមានមនោសញ្ចេតនាពិសេស ចំពោះ​​ប្រទេស​វៀតណាម ពីព្រោះមនុស្សនៅទីនេះមានភាពសាមញ្ញនិងចិត្តទូលាយ។ នៅពេល​ធ្វើដំណើរ​ចូលរួម​សកម្មភាព​ជំនួយកុមារក្រីក្រ បងស្រី Pépé បានស្គាល់ បងប្រុស Yu Masuda មិត្តទាំង​ពីរមានរួម​មនោសញ្ចេតនា​ស្រឡាញ់ទឹកដី​វៀតណាមនេះ បានសម្រេចចិត្តបើកភោជនិយដ្ឋានយកឈ្មោះថា Pépé la Poule។

នេះជាគំនិតបច្ចុប្បន្នភាពចំណូលចិត្តរបស់អ្នកទាំងពីរ បានរួមគ្នាបង្កើតអាសយដ្ឋានតំណមិត្តភាពអន្តរជាតិ អ្នករស់នៅ​និងធ្វើការនៅប្រទេសវៀតណាម សុទ្ធតែអញ្ជើញមកពិសានិងស្វែងយល់ អំពីវប្បធម៌វៀតណាម។ ប្រាថ្នា​ដ៏សាមញ្ញរបស់ Yu នៅទាំងបង្កើតបានបរិស្ថានធ្វើការអំពីម្ហូបអាហារមួយ ដើម្បី​បណ្តុះបណ្តាលចុងភៅ​វ័យក្មេងវៀត​ណាម នាំយកការងារនិងប្រាក់ចំណូលលំនឹងមកជូនប្អូនៗ។ ក្នុងពេលនោះ បងស្រី Pépé បានជួយ​មិត្ត​យុវវ័យរៀនភាសាបរទេស សន្ទនាស្និទ្ធស្នាល និងជំនាញចំពោះភ្ញៀវបរទេស។ បងប្រុស Yu Masuda និង បង​ស្រី Pépé  អ្នកទាំងពីរបានបើកភោជនិយដ្ឋាន Pépé la Poule ជាមួយនឹងបំណង នេះនឹងជាតំណ​មនោសញ្ចេតនា​​ស្រឡាញ់ទឹកដីវៀតណាមមកពីមិត្តភក្តិអន្តរជាតិ។



បងប្រុស Yu Masuda និង បងស្រី Pépé  អ្នកទាំងពីរបានបើកភោជនិយដ្ឋាន Pépé la Poule ជាមួយនឹងបំណង នេះនឹងជាតំណមនោសញ្ចេតនាស្រឡាញ់ទឹកដីវៀតណាមមកពីមិត្តភក្តិអន្តរជាតិ។ 


បងប្រុស Yu Masuda តែងទាញយកវត្ថុធាតុមកពីបន្លែ មើម ផ្លែរបស់វៀតណាម ដើម្បីបង្កើតភាពសម្បូរបែបសម្រាប់​តារាងមុខម្ហូប​នៃភោជនិយដ្ឋាន។


ជាមួយនឹង​តារាងមុខម្ហូប​ថ្មី បងប្រុស Yu Masuda តែងបង្កលក្ខណៈសម្រាប់មិត្តយុវវ័យវៀតណាម មានឱកាសចម្អិន បងគ្រាន់តែជាអ្នកពិនិត្យ។


ភ្ញៀវចូលចិត្តពេលសំណេះសំណាលរួមនឹង បងប្រុស Yu និងបងស្រី Pépé  អំពីមុខម្ហូបមកពីភោជនិយដ្ឋានរបស់បងៗទាំងពីរ។ 


ភ្ញៀវអន្តរជាតិនៅភោជនិយដ្ឋាន Pépé la Poule។


បងប្រុស Yu ណែនាំចុងភៅវៀតណាម របៀបធ្វើផ្លែស្រកានាគសាច់ក្រហម ស៊ុបថ្លើមក្ងាន់។


បងប្រុស Yu Masuda បង្រៀនប្អូនៗធ្វើនំដោយភាពសប្បាយរីករាយ ពេលដែលខ្លួនបាននាំមកជូនប្អូនៗ នូវចំណូលចិត្តជាមួយនឹងម្ហូបអាហារ។ 

របៀបចម្អិនរបស់ភោជនិយដ្ឋាន Pépé la Poule គឺមានភាពលាយចម្រុះអាហារអាស៊ី រសជាតិ​ឆ្ងាញ់ពិសា រសជាតិប្រៃ សុទ្ធ​តែធ្វើ​មកពី​គ្រឿងទេសវត្ថុធាតុ ដែល​ធ្លាប់​មានរបស់​វៀតណាម។ ទាញយក​ភាពសម្បូរ​បែប​នៃ បន្លែ មើម ផ្លែ ទៅតាម​រដូវកាល​នៅវៀតណាម ដើម្បីបង្កើត​ម្នុយដ៏​សម្បូរបែប។

ក្រោយ៦ឆ្នាំស្ថាបនា Pépé la Poule សព្វថ្ងៃ បានក្លាយ​ជាអាសយដ្ឋាន ដែលភ្ញៀវទេសអន្តរជាតិពេញចិត្ត ពេញ​អញ្ជើញ​មកកាន់ប្រទេសវៀតណាម។ នៅទីនេះ ពួកគាត់​មិនត្រឹមតែ​បានពិសា​សិល្បៈអាហារ ដែលចម្អិនដោយមេចុងភៅ Yu Masuda នៅទាំង​អាចចែករំលែកចំណូលចិត្តការងារ និងជីវិតនៅ​ប្រទេសវៀត​ណាម។ ពិសេស បុគ្គលិកភោជនិយដ្ឋាន សុទ្ធតែជាជន​ជាតិវៀតណាម​ពួកគាត់បានបណ្តុះបណ្តាល បង្រៀនចម្អិន ក៏ដូចជាបង្គាប់ភាសាបរទេស ម្លោះហើយងាយស្រួល​ក្នុងការ​សន្ទនាគ្នា។ បងប្រុស Yu ចែករំលែក ការបើកភោជនិយដ្ឋាន គឺមិនប្រាថ្នា​យកចំណេញជាអាទិ៍ តែផ្តោតសំខាន់លើការបណ្តុះបណ្តាលបុគ្គលិកវៀតណាម ដើម្បីមិត្តទាំងអស់គ្នាអាចរៀនសូត្របាននូវជំនាញចុងភៅ ជំនាញសន្ទនា ហើយចាប់ពីនោះប្អូន​មានទំនុកចិត្ត​ចំពោះថ្វីដៃរបស់ខ្លួន ហើយចាប់ពីនោះទទួលប្រាក់ចំណូលលំនឹង សន្សឹមៗផ្លាស់​ប្តូជីវិតរបស់ខ្លួនឯង។ ក្រៅពីនោះ ចំណែកមួយនៃប្រាក់ចំណូលរបស់ភោជនិយដ្ឋាន បានរួមចំណែកជួយគ្រួសារ​អនាថាគ្មាន​ផ្ទះសម្បែង ដែលកំពុងរស់នៅក្នុងផ្ទះអណ្តែតលើផ្ទៃទឹកទន្លេក្រហម ក្រោមស្ពានឡុងបៀន (Long Biên) មានលុយបង់ប្រាក់សាលាជូនកូនៗ។

ចំពោះ​តារាងមុខម្ហូប​​ថ្មី បងប្រុស Yu បានបង្កលក្ខណៈអតិបរិមា ដើម្បីចុងភៅវៀតណាមបានចម្អិនអាហារ ហើយបង​ជាអ្នកត្រួតពិនិត្យនិងសម្រួលគ្រឿងទេសឱ្យសមស្រប់។ “កម្មវត្ថុអតិថិជនមកជាមួយនឹង Pépé la Poule  ចម្បងគឺភ្ញៀវបរទេស ម្លោះហើយមនុស្សម្នាក់ៗ សុទ្ធតែមានទម្លាប់ពិសាអាហារដោយឡែក ខ្ញុំតែង​បង្កើត​ចេញតារាងមុខ​ម្ហូប​សមស្រប់បំផុត សម្រាប់នរណា​ម្នាក់ក៏ទទួលបាន​អារម្មណ៍រីករាយ​ចំពោះម្ហូបអាហារ” បងប្រុស Yu ចែករំលែក។



ម្ហូបសាច់គោឆាបន្លែ មានរសជាតិប្រពៃណីអាហារវៀតណាម។


ម្ហូបមីឆាបន្លែ។


ម្ហូបសាច់ប្រហិតជាមួយនឹងស្លឹកខ្ទឹម ប្រើវត្ថុធាតុបន្លែក្រអូបវៀតណាម បានភ្ញៀវបរទេសពេញចិត្ត។


ស្រកានាគសាច់ក្រហម ផលិតផលប្រចាំតំបន់វៀតណាមមួយ បានបងប្រុស Yu ចម្អិនជាមួយនឹងថ្លើមក្ងាន់ស៊ុប។
 

រីឯបងស្រី Pépé ជាអ្នកសកម្ម ម្លោះហើយបងស្រីតែងរៀបចំជូនបុគ្គលិកភោជនិយដ្ឋាន Pépé la Poule មាន​សកម្មភាព​​នៅលំហខាងក្រៅដូចជា ទេសចរណ៍តំបន់ភូមិភាគខាងត្បូងវៀតណាម បង្រៀន​ចម្អិនម្ហូប​សម្រាប់កុមារ​ក្រេបយកស្នាមញញឹម នៃមនុស្សគ្រប់គ្នានៅក្បែម្ហូប។ បងប្រុសស្រីទាំងពីរសុទ្ធតែអះអាង ភោជនិយដ្ឋាន​អភិវឌ្ឍន៍ មូលនិធីសុខុមាលភាពនឹងផ្ញើជូនកុមារក្រីក្រវៀតណាមកាន់តែច្រើនឡើង ហើយបងប្រុស Yu Masuda ប្រស្រី Pépé តែងតែមានបំណងយកមនោសញ្ចេតនាម្ហូបអាហារ នឹងបំផុសគំនិត​សម្រាប់ចុងភៅ​វ័យក្មេង អ្នកនឹងមានសុភមង្គលចំពោះការងាររបស់ខ្លួនជានិច្ច ដែលកំពុងធ្វើដើម្បីក្លាយ​ទៅជាពល​រដ្ឋរស់សកម្មលើស្រុកកំណើតខ្លួន៕

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង


Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top