• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Marko Nikolic៖ អ្នកនិពន្ធ Serbia បំផុសគំនិតរស់នៅដោយភាសាវៀតណាម

និយាយ​ស្ទាត់ជំនាញ​​៥​ភាសា​ ក្នុងនោះ​រឿង​ព្រេង​ “វិហារ​ទីប្រជុំជន​​” បាន​និពន្ធ​ដោយ​​ភាសា​វៀតណាម​ Marko Nikolic ជា​អ្នកនិពន្ធ​ គ្រួបង្រៀន​ភាសា​អង់គ្លេស បាន​យុវជន​​វៀតណាម​​ស្រឡាញ់​រាប់​អាន​​ តែង​ហៅ​គាត់​ថា ជា​​អ្នក​បំផុស​​គំនិតរស់នៅអំពី​​ភាសា​។​

កើត​នៅ​ឆ្នាំ​១៩៨៧ នៅ​ Serbia, Marko Nikolic ជា​អនុបណ្ឌិត​អប់រំ សកលវិទ្យាល័យ​ Belgrade និង សកលវិទ្យាល័យ​ Latvia។ ឆ្នាំ​២០១៤ ពេល​ចាប់​ផ្តើម​អញ្ជើញ​មកដល់​ប្រទេស​វៀតណាម​ បង្រៀន​ភាសាអង់គ្លេស​​  Marko ទើប​ចាប់​ផ្តើម​រៀន​ភាសា​វៀតណាម​ដោយ​ខ្លួន​ឯង​ អំឡុងពេល​តែ​​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ បង​បាន​​ប្រើប្រាស់​ភាសា​នេះ​ យ៉ាង​ស្ទាត់​ជំនាញ​ ​អាចនិពន្ធ​​រឿង​ព្រេង​ សរសេរ​កាសែត​ បង្រៀន​​ប្រជាជន​វៀតណាម​។ Marko ជា​សហការី​ទំនុក​ចិត្ត​​​សរសេរ​រាប់​រយ​អត្ថបទ​កាសែត​ ជូន​​កាសែត​ VnExpress និងកាសែត​​សន្តិសុខ​ពិភពលោក​។​
 

រឿង​ព្រេង​វិហារ​ទីប្រជុំ​ជន​រួមមាន​៣០០ទំព័រ​ បាន​សរសេរ​ក្រោម​គំហើញ​នៃ​យុវជនម្នាក់ ពោរ​ពេញ​ទៅ​ដោយ​​​ថាម​ពល​ស្នេហ៍​ ហើយ​​ចាប់​ផ្តើម​​ជីវភាព​រស់នៅ​​ទីក្រុង​​ហាណូយ​។ វិហារ​ទីប្រជុំ​ជន ជា​ទីកន្លែង​​កំណត់​ត្រា​​​ទស្សនៈ​អំពី​​ជីវភាព​​រស់នៅ​របស់​ Marko ក្នុង​ភាសា​ស្នេហា មិត្តភាព​ ការងារ​។

ដើម​ឡើយ​​ជា​អ្នក​មាន​ទេពកោសល្យ​ ខាងអក្សរសិល្ប៍​និង​​ភាសា​​តាំងពីតូច​ Marko ​សម្រេច​ជោគជ័យ​លើ​មាគ៌ា​​និពន្ធ​​សៀវ​ភៅ​ តាំងពី​អាយុ​១៤​​ឆ្នាំ បោះពុម្ព​ចុះ​ផ្សាយ​​ពី​រក្បាល​នៅ​​ទ្វីប​អ៊ឺរ៉ុប​ ក្នុងនោះ​​សៀវ​ភៅ “Ezan” ​បោះពុម្ព​ចុះផ្សាយ​ឆ្នាំ​២០១១ បាន​​ស្នើ​ចូល​រួម​​​ពាន់​រង្វាន់​​អក្សរសិល្ប៍​ Serbia។

រឿង​ព្រេង​ “វិហារទីប្រជុំជន” ជា​សៀវ​ភៅ​ទីបី​​បាន​និពន្ធ​ដោយ​ភាសា​វៀតណាម​ ខណៈ​ Marko កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ក្រុងហាណូយ​។ ស្នាដៃនេះ គូស​បញ្ចាក់​ទេពកោសល្យ​​​ភាសា​សាស្រ្ត​ដ៏​ស្ទាត់​​ជំនាញ របស់​ Marko ក្នុង​អក្សរសិល្ប៍​។ បង​មិន​ត្រឹមតែ​យល់ពី​ចិត្តសាស្រ្ត​ វប្បធម៌​ ការ​រស់នៅនៃ​​ជនជាតិ​វៀតណាម​ នៅ​​ទាំង​​ជា​សាស្តារភាសាពិចារណា​ រូបារម្មណ៍​​មួយ​រូប​។

 


 អ្នកនិព័ន្ធ​ Marko Nicolic សរសេរ​រឿង​ព្រេង​ “វិហារ​ទីប្រជុំ​ជន​”។


 រឿង​ព្រេង​ “វិហារ​ទីប្រជុំ​ជន” របស់​ Marko Nicolic បោះពុម្ព​ចុះផ្សាយ​នា​ឆ្នាំ​២០១៩ ហើយ​ឆាប់​រហ័ស​លក់ដាច់​​​ក្រោយ​ពេល​បោះពុម្ព​រួច​ បាន​​​មជ្ឈដ្ឋាន​សារព័ត៌មាន ​ក៏ដូចជា​មិត្តអ្នក​អាន​​វាយ​តម្លៃ​ខ្ពស់។​


 ស្ថាននាម​ធ្លាប់​ស្គាល់​នៅ​ក្រុង​ហាណូយ​ បាន​ជ្រៀត​​បញ្ចូល​ទៅលើ​ទំព័រ ​នៃ​រឿង​ព្រេង ​វិហារ​ទីប្រជុំជន ជាមួយនឹង​គំហើញ​របស់​ជនជាតិបរទេស​ម្នាក់ ដែល​កំពុង​រស់នៅនិង​ធ្វើការ​នៅក្រុង​ហាណូយ​។



 រៀងរាល់ថ្ងៃ​ Marko តែងតែ​ធ្វើដំណើរទៅ​​តាម​បណ្ណាគារ​ កាសែត​ ដើម្បី​ស្វែង​យល់​​នូវ​ស្នាដៃ​ដែល​ទើបនឹង​​បោះពុម្ព​ថ្មី ទុក​សម្រាប់អាន​លើកកម្ពស់ដើម​​ទុន​​រស់នៅ​ និង​វាក្យសព័្ទ​​ភាសា​វៀតណាម​។​



 ក្រៅពី​ម៉ោង​រៀន​ Marko Nicolic នៅ​​ចំណូល​ចិត្ត​សរសេរ​កាសែត​ និពន្ធ​រឿង​ព្រេង ​ជាមួយ​ប្រធាន​បទ​សម្បូរ​បែប ​អំពី​ជីវភាព​រស់នៅ​​ប្រទេស​វៀតណាម​។
 

ក្នុង​សៀវ​ភៅ​របស់​ខ្លួន Marko បាន​សរសេរ​អំពី​ទីកន្លែង​ចំណូល​ចិត្តនៃ​​រដ្ឋធានី ពណ៌នា“ព្រលឹង​”នៃ​​ក្រុង​ហាណូយ​។ សៀវ​ភៅ​បាន​បោះ​ពុម្ព​ចំនួន​២០០០​ក្បាល​​ហើយ​​ឆាប់រហ័ស​​លក់​ដាច់​​ក្នុង​ឆ្នាំ​២០១៩។ សៀវ​ភៅ​រឿង​ព្រេង ​ទទួល​បាន​ការ​យក​ចិត្តទុកដាក់យ៉ាង​ខ្លាំង​​​ នៃ​មិត្តអ្នក​អាន ​និង​មជ្ឈដ្ឋាន​​សារព័ត៌មាន​វៀតណាម​។ តាម​​បង​ Marko “ក្នុងពីរ​ខែ​ដំបូង​ ខ្ញុំ​ហាក់​ដូច​ជា​ថ្ងៃ​ណា​ ក៏ទទួលបាន​សារ​​ពី​មិត្តអ្នក​អាន​​វៀតណាម ចែក​រំលែក​​នូវ​អារម្មណ៍​ និង​​ការ​ឆ្លើយ​តប​​សកម្ម​អំពី​សៀវ​ភៅ​។ ខ្ញុំ​រំភើប​ចិត្ត​ ពេល​ដឹងថា​មិត្តអ្នកអាន​ រក​ឃើញ​ខ្លួន​ឯង​​នៅ​ក្នុង​រឿង​ និង​​តួឯក​ ទោះបី​​វិហារ​ទីប្រជុំជន​ ជា​រឿង​​រ៉ាវ​មួយ​​និទាន​​អំពី​ជនបរទេស​ម្នាក់”។ នារី​មិត្តអ្នកអាន​ម្នាក់ បាន​សរសេរ​ជូន​​បង​បន្ទាប់ពី​អាន​រួច​៖ “អរគុណ​​បង​ ដែលបាន​​​​និពន្ធ​​​សៀវភៅ​​ដ៏ពី​រោះ​មួយក្បាល​​នេះ រឿង​រ៉ាវ​ដូចជា​សម្តែង​សាឡើង​វិញ​នូវ​​ទឹក​ចិត្ត​ស្រឡាញ់​របស់​ខ្ញុំ​​និង​បង​ជនជាតិ​បារាំង​។ ​ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ខុស​ ដែល​បាន​ទុក​​បង​ចោល​ មិនដឹង​​ធ្វើ​ដូចម្តេច​សម្តែងឡើង​​ការ​គោរព​ចំពោះបង​។ រឿង​រ៉ាវ​របស់​មិត្ត​​បាន​យក​​ដំណក់ទឹក​ខ្ញុំ​យ៉ាង​ច្រើន​ ដោយមាន​​សកម្មភាព​លម្អិត​ដូច​ជា​រូប​យើង​​ខ្ញុំ​។​ រី​ឯ​មិត្តអ្នក​អាន​ផ្សេង​​ក៏​បាន​ចែក​រំលែក​ “ខ្ញុំ​បាន​អាន​សៀវភៅ​នេះ​​ចប់​ ជា​សៀវភៅ​​កំណានចិត្ត ជា​សៀវភៅ​ជីវិត​ប្រចាំថ្ងៃ ​ដ៏​សាមញ្ញ​ ជា​សៀវភៅ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​​អារម្មណ៍​ ដូច​ខ្លួន​ជា​តួអង្គ​ Nico”។​

Marko និពន្ធ​រឿង​ព្រេង​នេះ ដូចជាការ​ចែក​រំលែក​​មួយ​ ដែល​បង​ចង់​បរិយាយ​អំពី​ជីវភាព​ពិតៗ នៃ​សហគមន៍​ជនជាតិបរទេស​នៅ​ក្រុង​ហាណូយ​ បរិយាយ​អំពី​ប្រការ​អ្វី​ដែល​មិត្ត​អ្នក​អានមិន​ទាន់ដឹក​ ឬស្រមៃ​ខុ​ស​ អំពី​ជន​បទរទេស​ ហៅ​ចំ​ឈ្មោះ​តួអង្គ​និង​មិន​លាបពណ៌បៃតង​ ​ចំពោះ​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ រឿង​រ៉ាវ​ពោរពេញ​ទៅ​ដោយ​ជ្រុង​គំហើញ និង​ទស្សនទាន​ របស់​ Marko អំពី​វប្បធម៌​ ប្រជាជន​ ភាព​ទាក់ទាញ​និង​ភាព​មិនទាន់​​ទាក់ទាញ ​នៃ​ទឹក​ដី​វៀតណាម​។ Marko សរសេរ​​ស្វែងរកចម្លើយ​​សំខាន់ ​អំពី​ជីវភាព​រស់នៅ ដើម្បី​យល់​ហេតុដូចម្តេច​ ពួក​​យើង​បរាជ័យ​ ឬ​ហេតុដូចម្តេច​យើង​គ្មាន​ក្តីសុខ​។ Marko សរសេរ​​អំពី​ចិត្តសាស្រ្ត​ ទឹក​ចិត្ត​ខាង​ក្នុង​ ទឹក​​ចិត្ត​ស្នេហា អាត្មានិយម​​ជាដើម​ រឿង​រ៉ាវ​​របស់បង​ ជា​ការ​​ធ្វើ​ដំណើរ​វិវត្តន៍​មួយ​ នៃអ្នកនិពន្ធមួយ​រូប​ តែង​គិត​និង​ស្វែងរក​ការពិត​​អំពី​ជីវភាពរស់នៅ។​

 Marko ​ជា​មនុស្សម្នាក់​​រៀន​ផ្នែក​គរុកោសល្យ​ មាន​​សញ្ញាបត្រ​អនុបណ្ឌិត​ ផ្នែក​​បង្រៀន​ នៅ​​សកលវិទ្យាល័យ​នៅ​ទ្វី​បអ៊ឺរ៉ុប​ មាន​បណ្ណ​បញ្ជាក់​ Cambridge CELTA ប្រភេទ​អេ (មានតែ​៥%គ្រូបង្រៀន​​លើពិភពលោក​ទទួល​បាន​) និង​បណ្ណបញ្ជាក់​ IELTS ដោយមានពិន្ទុ​៨.៥​។ នេះ​ជា​អាទិភាព​ជួយ IELTS ​ឆាប់​រហ័ស​​អះអាងបាន​កេរ្តិ៍​​ឈ្មោះ​​របស់​ខ្លួន ជា​​គ្រូបង្រៀន​ភាសា​​អង់គ្លេស​ល្បីល្បាញ​នៅ​​ប្រទេស​វៀតណាម​។​ ជា​អ្នក​និពន្ធ​ តែង​​ខិតខំ​រៀនភាសា​វៀតណាម​​ដោយ​ខ្លួន​ឯង​ តាមរយៈ​​ចំណូល​​​ចិត្ត​អាន​សៀវភៅ​ ម្លោះ​ហើយ​​វាក្យ​សព្ទ​របស់​ Marko កាន់តែ​សម្បូរ​បែប​។ បង​ឱ្យ​​ដឹង​ថា វាក្យសព្ទ​​វៀតណាម​ដ៏​​សម្បូរបែប​ ស្អាត​ ហើយ​​បង​តែង​លើកទឹក​ចិត្ត​សិស្ស​​​ គួរ​ម្ចាស់​ការ​ផ្តល់​ពេលវេលា ​សម្រាប់​ការ​សិក្សា​ភាសាបរទេស​​ដោយ​ខ្លួនឯង​ តាមរយៈ​អាន​កា​សែត​ មើល​ភាពយន្ត ឬស្តាប់​​ចម្រៀង​ ពីព្រោះ​​នោះ​​ជាដើម​ទុន ​ជា​មធ្យោបាយ​ដ៏មានប្រសិទ្ធភាព​បំផុត​។ ក្នុង​​ភាសា​នីមួយ​ៗ វាក្យសព្ទ​​ជា​ប្រការ​ត្រូវ​ទាមទារ​ពេលវេលា​ច្រើន​បំផុត​ ហើយ​​នោះ​ក៏ជា​​ចំណុច​​ខ្សោយ​ជា​​ចម្បង ​នៃ​សិស្ស​វៀតណាម​​ គឺ​មិនមែន​​ជា​ការ​បញ្ចេញ​​សូរ​​និង​​វេយ្យាករណ៍​។ ប្រហែល​យុវជន​​ដ៏ច្រើន​គ្មាន​លក្ខណៈ​កៀក​ជិត​នឹង​​ជនបរទេស​ ប៉ុន្តែ​នរណាក៏មាន​​ភ្ជាប់​អ៊ីន​ធើណែត​ ហើយ​ក៏​អាច​កៀក​ជិត​នឹង​​​ខ្លឹមសារ​ចំណានជាច្រើន​ ​ដោយ​ភាសា​អង់គ្លេយ​ដើម្បី​​កែសម្រួល​កម្រិត​​វិជ្ជា​។



 ជិត​ស្និទ្ធ​​នឹង​សិស្ស​របស់​ខ្លួន នៅ​សាលា​បង្រៀន​ភាសា​​អង់គ្លេស​។​


 Marko ​សំណេះសំណាល​ជាមួយ​​ប្រជាជន​ក្រុង​​ហាណូយ​ ដែល​​បង​ជួប​នៅ​តាម​ដង​វិថី​។​


 អាវ​ផាយ​​ប្រពៃណីវៀតណាម​ ប្រធាន​បទ​មួយ​ ដែល Marko Nicolic  ​​ចូល​ចិត្ត​​ស្រឡាញ់ ហើយ​​ធ្លាប់​សរសេរ​​អត្ថបទ​កាសែតជាច្រើន​​​អំពី​ប្រធានបទ​នេះ។


 ក្រៅពី​និពន្ធ​​សៀវភៅ​ បង្រៀនសិស្ស​​ ពេលវេលាទំនេរ Marko Nicolic  ធ្វើ​ដំណើរ​​ទេសចរ​នៅ​គ្រប់​តំបន់​វៀតណាម​ ផ្សង​ព្រេង​​គ្រប់​ដង​ផ្លូវ​ ក៏ដូច​ជា​សម្រស់​ជនជាតិ​វៀតណាម​។

 

សព្វថ្ងៃ​ ជា​គ្រូប​ង្រៀន​នៅ​​​សាលា Atlantic Five-star English ជាមួយ​សិស្សរាប់​​រយ​នាក់​ ដើម្បី​​សិក្សា​រៀនសូត្រ​ បង​តែង​​បាន​​មនុស្ស​នៅ​ទីនេះ​ចូល​ចិត្តរាប់​អាន​​។  ក្រៅពី​ម៉ោង​បង្រៀន​ សរសេរ​សៀវ​ភៅ Marko ក៏បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​តំបន់​នៅប្រទេសវៀតណាម​ ដើម្បី​ស្វែងយល់​ ទេសចរណ៍ និង​ក្រេប​យក​សម្រស់ស្រស់ស្អាត​នៃ​​ប្រទេសវៀតណាម​​ តាមរយៈ​នោះ​​បង​កាន់តែចង់​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង ​ជាមួយនឹង​ប្រទេស​​វៀតណាមថែមទៀត​​។ សព្វ​ថ្ងៃ Marko បាន​ធ្វើសម្រេច​​សេចក្តី​ពង្រាង​​សម្រាប់​រឿង​ព្រេង​ “hippies ស្វែង​រក​ខ្លួន​ឯង​” រំពឹង​នឹង​​បោះពុម្ព​ផ្សាយ​នៅ​​ចុង​ឆ្នាំ​២០២០។ នេះ​ជារឿង​រ៉ាវ​​មានលក្ខណកំប្លែង ចម្អក់​ឡក​ឡើយ​ ដាក់​ចេញ​គំហើញទ្វេនៃ​តួអង្គ “hippies​” អ្នកនិពន្ធ​​បរទេស​ជាមួយនឹង​ទស្សនទាន​ពិសេស​ អំពី​សង្គម​វៀតណាម​នា​​​បច្ចុប្បន្ន​។​ នៅ​តែបន្ត​សរសេរ​កាសែត និងនៅតែ​បន្ត​សង្កេត​ជាក់ច្បាស់​​នូវ​​បម្រែ​បម្រួល​​​ជីវភាព​រស់នៅ​ក្នុង​សង្គម ដើម្បី​ស្វែង​យល់​បន្ថែម​អំ​ពី​ខ្លឹមសារ​​ប្រធាន​​បទ​​ សម្រាប់ភាគទី​ពីរ​ ​នៃ​រឿង​ព្រេង​ “វិហារទីប្រជុំជន” គិត​នឹង​បោះពុម្ព​ផ្សាយ​នា​ឆ្នាំ២០២១​៕​
 

Marko Nikolic ​ប្រើ​ប្រាស់​ស្ទាត់​​ជំនាញ​៥​ភាសា​ គឺ​អង់គ្លេស បារាំង រុស្ស៊ី​ វៀតណាម​ ហើយ​​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ចំនួន​៧០​នៅលើ​​ពិភពលោក​ ដើម្បី​សិក្សា​បន្ថែម​​ភាសា​ ពិសោធន៍​​របៀប​រស់នៅ​ និង​ស្វែងយល់​​អំពី​វប្បធម៌ នៃ​រាល់​តំបន់ដី​។ ជា​គំរូ​​នៃ​យុវជន​​តែងចលនា​​ តែង​សិក្សារៀន​សូត្រ​ និងតែង​រស់នៅសកម្ម​​។​

 អត្ថបទ​៖ ប៊ិច​វឹន រូបថត៖ ថាញយ៉ាង ​និង​ឯកសារ​ NVCC
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top