• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ

Lucy’s Dream នាំ​យក​គោល​បំណង​នៃ​ជនជាតិ​វៀតណាម​វ័យ​ក្មេង​ គឺ​នាំ​ចេញ​នូវ​​ម៉ូដ​សម្លៀក​បំពាក់ទៅ​សកលលោក​។ នៅ​លើ​ផលិត​ផល​ជរ (Lace) សំពត់​របស់​ Lucy’s Dream គឺ​ជា​ស្នាដៃ​សិល្បៈ​ប្រពៃណី​វៀតណាម​ ព្រមនឹង​ការ​រួមប្រាស្រ័យ​វប្បធម៌​នៃ​ជាតិនីមួយៗ ឆោង​ប៉ះ​​កម្រិតកំពូល​​និង​ប្រណិតភា​ព​។​

បង្កើត​នៅ​​ឆ្នាំ​២០១២ ​ផ្តើមឡើង​ពី​ហាង​​​សម្លៀក​បំពាក់​ប្រពៃណីមួយ​​ ស្ថិត​នៅ​ផ្លូវ​ហាង​យ៉ី (Hang Giay) ​ក្រុង​ហាណូយ​។ Lucy’s Dream បង្ក​ចំណាប់​អារម្មណ៍​នឹង​ភ្ញៀវ​ទេសចរ​បរទេស ​ដោយ​ផលិត​ផល​សម្លៀកបំពាក់ ​ដែលមាន​ក្បាច់វិចិត្រ​សិល្បៈ​​​ប្រពៃណី ​ពោរ​ពេញទៅដោយ​ដង្ហើ​ម​​វប្បធម៌​វៀតណាម​។ បងស្រី​ ​ណុង ម៉ាយ​ត្រឹម​ (Nong Mai Tram) នាយក​ក្រុម​ហ៊ុន​ Lucy’s Dream ចែក​រំលែក​ថា​៖ ជាមួយ​នឹង​បេសកកម្ម​អភិវឌ្ឍន៍​​និង​រក្សា​សិល្បៈ​ប្រពៃណី​វៀតណាម​ ដែល​មាន​ការរួមប្រាស្រ័យពី​​វប្បធម៌​អន្តរជាតិ​ Lucy’s Dream ច្នៃប្រឌិត​បង្កើត​បាន​​​កម្រង​​សម្លៀកបំពាក់​​ជាច្រើន​ នៅលើ​វត្ថុធាតុ​ព្រីនសិល្បៈ​និង​ជរ​​សិល្បៈ (Lace)​។ ចំណុច​ថ្មីនៃ​វិស័យ​នេះ​គឺ​ប្រធាន​បទ​ ក្បាច់​វិចិត្រ​សិល្បៈមាន​ភាព​ប្រាស់ចាក​គន្លង​ដើម​ បង្ហាញ​បានពី​​លក្ខណៈ​វិសេស​នៃ​ជនជាតិ​នីមួយ​ៗ នៅលើរាល់​​សម្លៀក​បំពាក់​។​ ក្បាច់វិចិត្រសិល្បៈ​​ ​មាន​ភាព​រស់​រវើក​ពាំនាំនូវ​រឿង​រ៉ាវ​បេតិកភណ្ឌ​ ​នៅ​តាម​តំបន់​ភូមិភាគ​នីមួយ​ៗ ​ចាប់ពី​តំបន់​អាមេរិក​ អូស្រ្តាលី ទ្វីប​អ៊ឺរុប​ រហូត​ដល់​​ទ្វីប​អាមេរិក​។​

មិន​បញ្ឈប់នៅត្រឹម​នោះ រៀង​រាល់​ថ្ងៃ​ ក្រុម​ច្នៃប្រឌិត​នៃក្រុមហ៊ុន​ Lucy’s Dream បាន​វិវត្តន៍​គោល​​គំនិត​​របស់​ខ្លួន ដើម្បី​ច្នៃប្រឌិតបង្កើត​ជា​​រឿង​រ៉ាវ​វប្បធម៌​រាប់រយ​ ​នៃ​ជាតិ​នីមួយៗ ​នៅ​លើ​រាល់​ផលិត​ផល​ដើម្បីបង្កើត​បាន​ភាពខុសប្លែក​ នៃ​សម្លៀក​បំពាក់​សំពត់​និងជរ (Lace)​។ ក្បាច់វិចិត្រ​សិល្បៈ​​វៀតណាម​បូរាណ​ ជាមួយនឹង​​​ពណ៌​​ទំនើប ​បានស្តែង​​បង្ហាញ​តាមបែប​​ផ្សេង​​ៗ​​ ចំពោះ​និមិត្តរូប​វប្បធម៌​នៃ​តំបន់​ភូមិភាគ​ ទីក្រុង​លើ​ពិភពលោក​ ក៏បាន​​នាំមក​ប្រឌិតនៅ​​លើ​សម្លៀក​បំពាក់ បង្កើត​ជា​​​កម្រង​រឿង​រ៉ាវ​ដ៏ចំណានៗ។​

 


 បងស្រី​ ណុង ​ម៉ាយ​ត្រឹម​ (Nong Mai Tram) នាយក​ក្រុមហ៊ុន​​ Lucy’s Dream ធ្លាប់បាន​​​រៀន​ខាង​វិស័យ​សិល្បៈ​នៅប្រទេស​​អង់គ្លេស​ ក្រោយ​ធ្វើ​មាតុភូមិនិវត្តន៍​ ​បងស្រី​នាំ​យកទឹក​ចិត្ត​ប្តេជ្ញា​​ បង្កើតនូវ​​​សម្លៀកបំពាក់​ជរ ​​(Lace)។



 ក្រុម​បុគ្គលិកក្រុង​ហ៊ុន​ Lucy’s Dream សុទ្ធតែជា​យុវវ័យ មានទឹក​ចិត្ត​ស្រឡាញ់​ការ​ងារ​ ផលិត​​បាន​សម្លៀកបំពាក់​ច្នៃ​ប្រឌិត សម្រាប់​​​នាំ​ចេញ​ទៅទីផ្សារ​ខាង​ក្រៅ។​


វិចិត្រ​ករ​នៃ​​ក្រុម​ហ៊ុន Lucy’s Dream គូរ​ពង្រាយ​គំនួសដំបូង​​លើ​ក្រដាស​។​


 វិចិត្រករនៃ​​ក្រុម​ហ៊ុន Lucy’s Dream ធ្វើការ​នឹង​​អ្នក​បង្ហាញ​ម៉ូដ​​សម្លៀក​បំពាក់​។​


 Lucy’s Dream ពិនិត្យ​គុណភាព​សំពត់​ ពណ៌នាអំពី​​រឿង​​​ខ្លែងកាលវ័យ​កុមារ​ ដែលបាន​​ផ្សារភ្ជាប់​​នឹង​​ប្អូនៗ​​ជនជាតិ​វៀតណាម​។​


សម្លៀក​បំពាក់​​នៃ​​ Lucy’s Dream បាន​ធ្វើ​អំពី​សូត្រ​ ជរ (Lace) សុទ្ធតែ​បាន​យុវវ័យ​​វៀតណាម​ពេញ​និយម​ចូល​ចិត្ត​។


 រោង​កាត់ដេរ​សម្លៀកបំពាក់​របស់ Lucy’s Dream។​

 

គំរូ​ដូចជា​ក្បាច់​រចនា​បក្សី​ចម្រុះទៅ​ដោយ​​​ ផ្កា ​ស្លឹក​​ឈើ​ តម្បាញ​​​​មួយ​​លិច​មួយ​​​អណ្តែត​ ក្បាច់​ផ្កា​​ស្លឹក​​មាន​តុល្យភាព​នៅ​ក្នុង​រង្វង់មូល​តូច​ធំ​ ក្បាច់​​ផ្កា​ស្មៅ​អ៊ឺរុប​ បំពេញពេញ​​កន្លែង​ដែល​មិនទាន់​មាន​ក្បាច់​ដាំ​។ ប្រណិត​ជាងនេះ​ទៅទៀត គឺ​យក​គំនិតច្នៃ​ចេញ​​ពី​ក្បាច់​វិចិត្រសិល្បៈ​​ឥណ្ឌា​ ផ្ទាំង​ក្បាច់បាន​​រចនាគ្រប់ទិស​ទី​​​ រូបសណ្ឋាន​ស្មុគសាមញ្ញ។ ក្បូរ​ក្បាច់​សង្ហារិម​​បង្កប់​ប្រភេទ​រុក្ខជាតិ ឬ​តារា​​លើ​ផ្ទៃមេឃ​​ ក្បាច់​ក្រពុំ​ឈូក​សម្តែង​ភាព​រឹង​មាំ​តាមរយៈ​​ស្នាម​គំនូស​។ ក្បូរក្បាច់​រូប​តំណក់​ទឹក​ភ្នែក​ចម្រុះ​នឹង​ក្បាច់​រូប​គូថ​ខ្យង​លំដាប់​លំដោយ​​គ្នា។ រូប​វិមាន​និង​ឍាមរា​ហែលទឹក​​​ក្នុង​ព្រែក​។ ភាព​បដិបក្ខ​​រវាង​សំណង់​ស្កឹម​ស្កៃ​​នៃមនុស្ស​លោក​ និង​លក្ខណៈ​ស្រទន់​នៃ​សត្វ​ធម្មជាតិ ​រហូតទៅ​ដល់​រចនាបទ​ Ronoco សភាព​ទន់​ភ្លន់​​ ប្រណិត ​និង​រ៉ូមែនទិក​។​

ចាប់ផ្តើម​​ពីក្បាច់​គំនូរ​នេះ ក្រុម​ហ៊ុន Lucy’s Dream ធ្វើបង្កើ​ត​​ជា​កម្រង​ប្រមូល​​ផ្តុំ​​តាម​ប្រធាន​បទ​ដូចជា៖ សុបិន​ជនជាតិ​​វៀតណាម​បុរាណ ក្បាច់វិចិត្រ​សិល្បៈ​​​ចេះពោល​និយាយ​ សម្រស់​​ជនជាតិ​វៀតណាម​ សម័យកាល​​របស់​វៀតណាម​ ទីក្រុង​នានាលើ​ពិភពលោក ទេសភាព​​ស្រស់​ស្អាត​​របស់​វៀតណាម​។ល។ជាដើម​។

កម្រង​សម្លៀកបំពាក់​ជរ (Lace) ​របស់​ក្រុម​ហ៊ុ​ន​ Lucy’s Dream ពេលសម្តែង​​នៅលើ​ឆាក​​ទំនើបបត់​បែន​​ផង​ ស្រទន់ទន់ភ្លន់​​ផង​ ពេលវិល​​ត្រឡប់​​ចូល​មកនឹង​ជីវិត​រស់នៅ​ ក៏​សក្តិសម​​​សមស្រប់​នឹង​ពិធី​ជប់លៀង​​ឆើត​ឆាយ​ បង្កើត​បាន​​រចនាបទ​​វ័យ​ក្មេង​​សម្រាប់​នរណាម្នាក់​បាន​​​ពាក់​​វា​។ រី​ឯ​ផលិតផល​សូត្រ​ធ្វើ​ឱ្យ​អ្នក​ពាក់​មានសភាព​រាបសារ​​ ស្អាត​ឥតខ្ចោះ​។ វត្ថុធាតុ​​សូត្រ​បង្កើត​​បាន​ភាព​ត្រជាក់​ មាំ​និង​ងាយ​ប្រើប្រាស់​។

លោក​ Marc Rondo ជនជាតិ​អូស្រ្តាលី បាន​កក់​ទំនិញ​របស់ Lucy’s Dream ​នាំចេញ​វាយតម្លៃ​ថា៖ “ផលិតផល​​សំពត់​ (សូត្រ​និងជរ​(Lace)) មាន​កំណត់​សម្គាល់​ដោយ​ឡែក​ ពេល​ទើប​សំឡឹង​មើល​​​ប្លែក​ភ្នែក​ និង​ជក់ចិត្តតែម្តង​​។​ ពេល​ស្វែង​យល់​អំពី​រឿង​រ៉ាវ​បង្កប់ខាង​ក្នុង​​ស្នាដៃ​នីមួយ​ៗ​ និង​​ស្និទ្ធស្នាល​ជាមួយ​ក្រុម​ការងារ​ ដែល​បង្កើត​​ស្នាដៃ​រឱ្យ​ក្រុមហ៊ុន​​ Lucy’s Dream យើង​ខ្ញុំ​មាន​បំណង​នាំ​យក​ស្នាដៃ​ទាំងនោះ ​ឧទ្ទេសនាម​ដល់​អតិថិជន​របស់​ខ្លួន​”។

 


 បងស្រី​ ណុង ​ម៉ាយ​ត្រឹម (Nong Mai Tram) ​​នាយក​ក្រុម​ហ៊ុន​ Lucy’s Dream ឧទ្ទេសនាម​ម៉ូដសម្លៀកបំពាក់​​របស់​ Lucy’s Dream នៅ​ tradeshow (Tokyo, ជប៉ុន)។


 ម៉ូដ​សម្លៀកបំពាក់​ជរ (Lace) ​ថ្មី​បំផុត​របស់​ Lucy’s Dream ដែល​មាន​រចនា​ក្បាច់​វិចិត្រ​សិល្បៈ​ ​ជា​និមិត្តរូប​វប្បធម៌​​ទីក្រុង​នានា​លើ​ពិភពលោក​។​


 ផលិតផល​សូត្រ​ Lucy’s Dream ជាមួយនឹង​ក្បាច់​វិចិត្រ​សិល្បៈ​​​​​អំពី​គំនូរ​ប្រជា​ប្រិយ​ ​ហាង​ត្រុង (Hang Trong)។​


 ស្នាដៃ​សម្លៀកបំពាក់​ជរ (Lace) ​មួយ​របស់​ Lucy’s Dream ជាមួយនឹង​ក្បាច់​វិចិត្រសិល្បៈ​ពោរពេញទៅ​ដោយ​ភាព​រស់​រវើក​។​


 សម្លៀក​បំពាក់​​សូត្រ​​របស់​ Lucy’s Dream បាន​មិត្ត​ភក្តិ​​អន្តរជាតិ​ចូលចិត្ត​ ដោយ​សារ​​ក្បាច់វិចិត្រ​សិល្បៈ​​រចនា​បែប​វប្បធម៌​ បាន​នាំចេញទៅកាន់ប្រទេស​អូស្រ្តាលី និងម៉ារ៉ុក​។​

 

សព្វថ្ងៃ​​​សម្លៀក​បំពាក់​ Lucy’s Dream បាន​នាំចេញជរ (Lace) ទៅកាន់​​ប្រទេស​​អូស្រ្តាលី​ និង​ម៉ារ៉ុក​ ដោយ​ចំនួន​៥០.០០០ពាន់​ម៉ែត្រការ៉េ​​ក្នុងមួយ​ឆ្នាំ និង​កម្រងសម្លៀកបំពាក់​​១០០០ឈុត​។​ ផលិត​ផលជរ (Lace)​ សូត្រ​ទាំង​​នេះ បានព្រីន​​លើ​វត្ថុធាតុ​​ធម្មជាតិ​ ម្លោះ​ហើយ​មាន​តុង​ពណ៌​ពិសេស​។ លិខិ​ត​កក់​ទំនិញ​​នៃ​អតិថិជន​អន្តរជាតិ ​ដាក់​នៅ​ Lucy’s Dream មួយ​ថ្ងៃកាន់តែច្រើនឡើង​ ក្រុម​ហ៊ុន​បើកទូលាយ​នាំ​ចេញទៅកាន់​ទីផ្សារ​​អាមេរិក​ អ៊ឺរុប​៕​
 

អត្ថបទ​៖ ប៊ិច​វឹន​  រូបថត៖ វៀតគឿង
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top