• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Lang Son ដាក់ពង្រាយបណ្ដាដំណោះស្រាយដើម្បីអនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំង២ ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសុខភាពប្រជាជនផង

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩០ទិវាបង្កើតខេត្ត Lang Son (៤ វិច្ឆិកា ១៨៣១ - ៤ វិច្ឆិកា ២០២១)។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VOV)


ថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ជា ខេត្តជាប់ព្រំដែននៅតំបន់ភ្នំដែលនៅមានកំហិតជាច្រើន ប៉ុន្តែជាមួយនឹងការប្ដេជ្ញាចិត្ត ខ្ពស់នៃប្រព័ន្ធនយោបាយទាំងមូល បក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៃ ខេត្ត Lang Son បានពង្រីកប្រពៃណីបដិវត្តន៍ លើកកំពស់ស្មារតីសាមគ្គីភាព ឧស្សា ព្យាយាមធ្វើពលកម្ម ច្នៃប្រឌិត ជំនះពុះពារលើការលំបាក បញ្ហាប្រឈមជាច្រើន កៀងគរប្រភពធនធាន ពង្រីកសក្ដានុពល ប្រៀបខ្លាំងដើម្បីកសាងស្រុកកំណើតឲ្យ កាន់តែរីកចម្រើនទាំងខាងសេដ្ឋកិច្ចសង្គម វប្បធម៌ ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស។

នាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឲ្យបក្សភាគ អាជ្ញាធរ កងទ័ពនិង ប្រជាជនបណ្ដាជនជាតិនៃខេត្ត Lang Son ដាក់ពង្រាយដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពដើម្បីអនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំង២ ដោយបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសុខភាពប្រជាជនផង។ ទន្ទឹមនឹងនោះ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចច្រក ទ្វារព្រំដែន ពាណិជ្ជកម្ម និងសេវាភស្តុភារកម្ម។

រួមជាមួយគ្នានោះ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍវប្បធម៌សង្គម ធានាសុខុមាល ភាពសង្គម អភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា សុខាភិបាល លើកកំពស់សុខភាពប្រជាជន; ដាក់ឲ្យដំណើរការទម្រង់កាត់បន្ថយភាពក្រីក្រប្រកប ដោយ ចីរភាព; ពង្រឹងការពារជាតិ សន្តិសុខ រក្សារឹងមាំស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមផងដែរ។

មុននោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយ និងលើកទឹកចិត្តគ្រួសារគោលនយោបាយមួយចំនួនលើភូមិសាស្ត្រ ខេត្ត Lang Son ផងដេរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top