25/11/2021 08:50 GMT+7 Email Print Like 0

ICA នឹងបន្តជួយឧបត្ថម្ភដល់កំណើនសេដ្ឋកិច្ចវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Kitaoka Shinichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយប្រធាន JICA  (រូបថត៖ VOV)


នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានសំខាន់ៗរបស់ JICA ក្នុងការអនុវត្តគម្រោង ODA នៅវៀតណាម ក៏ដូចជាដាក់ពង្រាយយ៉ាងឆាប់រហ័សនូវវ៉ាក់សាំងជាង ៤ លានដូស និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនផ្សេងទៀត ដែលរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភសម្រាប់វៀតណាមពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺ និងលើកកម្ពស់គុណភាពនៃសេវាវេជ្ជសាស្រ្ត។ នាយករដ្ឋមន្ត្រីបានស្នើជប៉ុនផ្តល់ឲ្យវៀតណាមនូវ ODA ជំនាន់ថ្មីជាមួយនឹងវិធីសាស្រ្ត និងវិធានការថ្មី។  លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចី ODA បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ JICA មកបំពេញការងារនៅវៀតណាមក្នុងបរិបទឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើគម្រោងជាអតិបរមា។

លោកប្រធាន Kitaoka បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃគម្រោង ODA របស់វៀតណាម ហើយបានមានប្រសាសន៍ថា លោកនឹងប្រើប្រាស់គំរូជោគជ័យក្នុងការគាំទ្រការសាងសង់មន្ទីរពេទ្យធំៗនៅវៀតណាមអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ JICA ដើម្បីដាក់ពង្រាយ សាងសង់មន្ទីរពេទ្យចំនួន ១០០ វិទ្យាស្ថាននៅក្នុងប្រទេសផ្សេងៗ។ លោកប្រធាន Kitaoka បានសន្យាបន្តគាំទ្រកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការវិនិយោគសាធារណៈ និងការអភិវឌ្ឍន៍ធនធានមនុស្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ