06/03/2019 09:29 GMT+7 Email Print Like 0

IAEA: រ៉េអាក់ទ័រនុយក្លេអ៊ែរដ៏សំខាន់របស់ ស.ប.ប.ក បិទដំណើរការ


 រូបភាពផ្កាយរណបនៃរោងចក្រនុយក្លេអ៊ែរ Yongbyon (រូបថត EPA / TTXVN)
 

 ការរុះរើររ៉េអាក់ទ័រនុយក្លេអ៊ែរនេះ គឺជាបញ្ហាសំខាន់មួយក្នុងបណ្ដាការចារចា រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមរិក​ លោក Donald Trump និងប្រធាន ​ស.ប.ប.​ក លោក Kim Jong Un នៅទីក្រុង​ហាណូយ កាល​ពីសប្តាហ៍​មុន​។
 
នាថ្ងៃ​ទី៤ ខែមីនា ឆ្នាំ​២០១៩ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថារ៉េអាក់ទ័រនុយក្លេអ៊ែរ ដែល​ត្រូវ​បានចាត់ទុកថា​ផ្គត់ផ្គង់​ប្រភព plutonium ដើម្បីផលិតអាវុធនុយក្លេអ៊ែរ​របស់​ ស.ប.ប.ក បាន​បិទ​ដំណើរ​​ការ​​ក្នុងរយៈពេល ៣ ខែកន្លងទៅ។ រ៉េអាក់ទ័រនុយក្លេអ៊ែរនេះ គឺជាផ្នែកមួយនៃឧទ្យាននុយក្លេអ៊ែរ Yongbyon​ របស់ ស.ប.ប.ក។ ការរុះរើររ៉េអាក់ទ័រនុយក្លេអ៊ែរនេះ គឺជាបញ្ហា​សំខាន់​មួយ​ក្នុង​បណ្ដាការ​ចារចា រវាង​ប្រធានា​ធិ​បតី​សហរដ្ឋអាមរិក លោក Donald Trump និងប្រធាន ស.​ប.ប.ក ​លោក Kim Jong Un នៅទី​ក្រុង​ហាណូយ​ កាល​ពីសប្តាហ៍​មុន។
 ​
IAEA មិនអាចទាក់ទងផ្ទាល់ជាមួយរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ ស.ប.ប.ក ចាប់​តាំង​ពី​ពេល​ទីក្រុង​ព្យុងយ៉ាង​បាន​បណ្ដេញ​ក្រុមអ្នកត្រួតពិនិត្យរបស់ខ្លួនកាល​ពីឆ្នាំ២០០៩ មក។ នាប​ច្ចុប្បន្ននេះ ការត្រួតពិនិត្យ ស​កម្ម​ភាព​នុយក្លេអ៊ែរ​ នៅ​ ស.ប.ប.ក ភាគច្រើនធ្វើឡើង តា​មរូបភាពដែលថតពី​ផ្កាយរណប៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ