• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Hanoi Voices - ភ្ជាប់តន្រ្តីវៀតណាមនិងអន្តរជាតិ

ក្រុមភ្លេងអន្តរជាតិ Hanoi Voices គឺជាក្រុមភ្លេងដ៏ប្លែកមួយនៅប្រទេស​វៀតណាម​ ដោយ​មេដឹកនាំនៃក្រុមភ្លេងនេះ​​គឺលោក ដុងក្វាងវិញ (Dong Quang Vinh) នៃរោង​ល្ខោន​និងរបាំ​វៀតណាមហើយសមាជិក​ភាគច្រើនជាជនបរទេស​ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសវៀតណាម។ ពួកគេបានជួបគ្នា​ដោយ​ក្តី​ស្រឡាញ់​របស់ពួកគេចំពោះទីក្រុងហាណូយ (Ha Noi) ហើយប្រើតន្ត្រីនិង របៀប​រស់​នៅ​​ជា​វិជ្ជមានដើម្បីជូនដល់ទស្សនិកជន​ ដោយ​បទ​ចម្រៀងគួរ​ឲ្យ​ទាក់​ទា​ញដល់សាធារណជន។

Hanoi Voices (HNV) សម្តែងនៅលើឆាកវៀតណាមតែងតែពោរពេញទៅដោយអារម្មណ៍រំភើប។ សមាជិកទាំងអស់បានសំដែងប្រកបដោយវិន័យអាជីព និងឧត្តមគតិ។ ក្រុមភ្លេង  HNV មិនត្រឹមតែជាកន្លែងដែលភ្ជាប់នូវវប្បធម៌និងរចនាបថជាច្រើននៅក្នុងក្រុមតន្រ្តីមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសេចក្តីប្រាថ្នាចង់ផ្សព្វផ្សាយតម្លៃសិល្បៈនៃតន្ត្រីរបស់វៀតណាមនិងពិភពលោកទៅកាន់មនុស្សជាច្រើនទៀតផង។

អ្នកបង្កើតក្រុម HNV គឺជាមេបញ្ជាក្រុមតន្ត្រីលោក ដុងក្វាងវិញ (Dong Quang Vinh) ដែលជាអ្នកត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកតំណាងតែមួយគត់របស់អាស៊ានចូលរួមក្នុងគម្រោង“ជំរុញការផ្លាស់ប្តូរសង្គមតាមរយៈសិល្បៈ” ។ ក្នុងឆ្នាំ ២០១៦ លោកបានបង្កើត ក្រុមភ្លេង Hanoi Voices តាមរយៈសារមួយថា៖ ទីក្រុងហាណូយ (Ha Noi)គឺជារដ្ឋធានីនៃវប្បធម៌មួយពាន់ឆ្នាំនៅប្រទេសវៀតណាមនិងជាការរួមបញ្ចូលគ្នានៃវប្បធម៌ទាំងបូព៌ានិងខាងលិចជាកន្លែងដែលមានមិត្តភក្តិអន្តរជាតិជាច្រើនមកធ្វើការ។ ពួកគេអាចមកក្រុមភ្លេង HNV ដើម្បីច្រៀងលេងភ្លេង ផ្លាស់ប្តូរនិងចែករំលែកតម្លៃតន្ត្រីដល់សាធារណជន។ ជាដំបូងក្រុម HNV មានតែសមាជិក ១៤ នាក់ហើយឥឡូវមាន ៤០ នាក់ (៧០% ជាជនបរទេស) ប៉ុន្តែសមាជិកមានការផ្លាស់ប្តូរឥតឈប់ឈរព្រោះជនបរទេសបានមកធ្វើការនៅវៀតណាម ហើយបន្ទាប់មកត្រឡប់ទៅប្រទេសកំណើតវិញ។ វាក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរសម្រាប់ HNV ដែលតែងតែស្វាគមន៍សមាជិកថ្មីនិងបុគ្គលិកលក្ខណៈថ្មីៗក្នុងវង់តន្ត្រីរបស់ខ្លួន។

លោក Ciril ជាជនជាតិបារាំងដែលកំពុងធ្វើការនៅអង្គការសាកលវិទ្យាល័យភាសាបារាំង (AUF) បានប្រាប់ដោយរីករាយថាគាត់បានមកHNV អស់រយៈពេល ២ ឆ្នាំហើយបានចាត់ទុកកន្លែងនេះជាក្រុមគ្រួសាររបស់គាត់បន្ទាប់ពីម៉ោងធ្វើការគាត់បានមក HNV ដែលជាកន្លែងដែលបានផ្តល់ឱ្យគាត់ជាឧត្តមគតិនៃជីវិតហើយប្រសិនបើនាពេលអនាគតគាត់ត្រឡប់មកប្រទេសបារាំងប្រហែលជាក្រុមHNV នឹងក្លាយជាការនឹករលឹករបស់គាត់អំពីប្រទេសវៀតណាម។ លោក Ciril បានចែករំលែកថាគាត់បានចូលរួមក្នុងកម្មវិធីធំៗជាច្រើនដែលក្រុមភ្លេង HNV បានសំដែងនៅប្រទេសវៀតណាមហើយរាល់ពេលសម្តែងនោះគាត់តែងតែមានអារម្មណ៍រំភើបដោយមិនអាចពិពណ៌នាបានគាត់ដូចជាសិល្បករម្នាក់ផងនិងជាទស្សនិកជនផងដែរ។ ថ្មីៗនេះគាត់និងក្រុមភ្លេង HNV បានសម្តែងនៅក្នុង ឆាកតន្រ្តីមួយដែលមានចំណងជើងថា“អ្នកកំសត់” ដែលជាឆាកតន្ត្រីបានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនៅឆ្នាំ ២០២០ ដោយបានទាក់ទាញទស្សនិកជនកាន់តែច្រើនឡើងៗ។ សម្រាប់គាត់នេះគឺជាឱកាសសម្រាប់ជនបរទេសបង្ហាញសមត្ថភាពសិល្បៈរបស់ខ្លួនដល់សាធារណៈ​ជនវៀតណាមដោយអស់ពីចិត្ត។

 


លោកដុងក្វាងវីញ (Dong Quang Vinh) (អាវក្រហម) ដែលជាស្ថាបនិកនៃក្រុមភ្លេង Hanoi Voices កំពុងសម្តែងជាមួយសមាជិកនៃ ក្រុម Hanoi Voices នៅលើឆាកសម្តែង នៅសាលមហោស្រប និងរបាំវៀតណាម។


រៀងរាល់សប្តាហ៍សមាជិកក្រុមHanoi Voices បានហាត់យ៉ាងជក់ចិត្ត ទាំងចម្រៀងប្រជាប្រិយវៀតណាមទាំងឆាកតន្ត្រីអន្តរជាតិ។


លោក Cyris (ជនជាតិបារាំង) អាវពណ៌ក្រហមកំពុងហាត់ចម្រៀងជាមួយសហសេវិកនៃក្រុម Hanoi Voices.


ក្រុមភ្លេង Hanoi Voices សម្តែងតន្រ្តី“អ្នកកំសត់ ” នៅរងល្ខោនធំហាណូយ។

សមាជិកនៃក្រុមភ្លេង Hanoi Voices មានឱកាសជាច្រើនក្នុងការសម្តែងលើឆាកល្ខោនធំៗនៅហាណូយ។


សម្លេងប្លែកៗជាមួយរចនាបទជាច្រើនរបស់ក្រុមភ្លេង Hanoi Voices បានធ្វើឱ្យរំញ័រសាលធំនៃសាលមហោស្រពប្រជុំរបស់រោងល្ខោនធំនៅពេលក្រុមនេះសំដែង។


សមាជិកនៃក្រុមភ្លេង Hanoi Voices មកពីប្រទេសជាច្រើន នៅជុំវិញពិភពលោក ប៉ុន្តែនៅពេលពួកគេឡើងលើឆាកពួកគេមាតែក្តីស្រឡាញ់រួមមួយចំពោះតន្ត្រីនិងល្ខោន។


ក្រុមភ្លេង Hanoi Voices បានហាត់និងធ្វើឱ្យទស្សនិកជនរំជួលចិត្តជាមួយនឹងអារម្មណ៍ដែលមិនអាចបំភ្លេចបាន។


ឥឡូវនេះក្រុមភ្លេង Hanoi Voices បានក្លាយជាផែនតែមួយគត់នៅក្នុងការសម្តែងនីមួយៗហើយ។
 

ដើម្បីក្លាយជាសមាជិកនៃក្រុមភ្លេង HNV សមាជិកទាំងអស់ត្រូវតែមានចំណង់ចំណូលចិត្តចំពោះតន្ត្រី ហើយត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់តាមរយៈការប្រលងជាច្រើន ... លោក ដុងក្វាងវីញ (Dong Quang Vinh)និង លោក Ciril នឹងពិនិត្យជំនាញអំពីសម្លេង ក៏ដូចជាបច្ចេកទេសតន្រ្តីរបស់អ្នកថ្មី នៅពេលត្រូវតាមបទដ្ឋានរបស់ក្រុមភ្លេង HNV ទើបនឹងបញ្ចូលពួកគេចូលទៅក្នុងក្រុម។ លោកស្រី Maria Gunder, លោក Has Wovmgoor, លោកស្រី Katja Sailer ... ដែលជាសមាជិកនៃក្រុមភ្លេងHNV មានអារម្មណ៍ដូចគ្នា៖ ភាពក្លៀវក្លាលោកដុងក្វាងវីញ (Dong Quang Vinh) បានភ្ជាប់យើងខ្ញុំយ៉ាងជិតស្និទ្ធនិងបើកឱកាសសម្រាប់ពួកយើងបានសំដែងនៅឆាកធំៗ។ យើងស្រឡាញ់ក្រុមភ្លេងHNV ស្រឡាញ់ប្រជាជនវៀតណាមនិងប្រទេសរបស់មិត្តពីរឿងតូចតាចនេះ។

រៀងរាល់សប្តាហ៍ HNV មានវគ្គហ្វឹកហាត់ដែលភាគច្រើនរៀបចំតែនៅពេលយប់ អ្នកណាដែលរវល់មិនបានមកត្រូវសុំការអនុញ្ញាតដោយហេតុផលច្បាស់។ ទំលាប់នៃការហ្វឹកហាត់យ៉ាងព្យាយាម និងការសម្តែងតន្រ្តីបែបអាជីពបានធ្វើអោយក្រុមភ្លេងHNV ទទួលជោគជ័យលើឆាកសំដែងធំៗជាច្រើន ទាំងនៅL'Espace (វិទ្យាស្ថានបារាំងនៅហាណូយ (Ha Noi)) រោងល្ខោនធំ ស្ថានទូតឬនៅតាមសាកលវិទ្យាល័យនានា។ក្រុមភ្លេង HNV មានទំនុកចិត្តថាវង់តន្រ្តីអាចសម្តែងច្រៀងបានច្រើនភាសាជាច្រើនស្ទីល ទាំងតន្ត្រីក្លាស៊ិច,bolero, ទាំងតន្ត្រីប្រជាប្រិយវៀតណាម។ក្រុមភ្លេងHNV ចាត់ទុកតន្ត្រីជាសម្តីគឺជាការរៀបរាប់រៀង  ពួកគេតាមរយៈសំលេងរបស់ពួកគេតាមរយៈការច្រៀងចំរៀងដើម្បីធ្វើអោយជីវិតមានភាពវិជ្ជមាន។

នាពេលអនាគតរងល្ខោននិងរបាំវៀតណាមនឹងសម្តែងតន្ត្រី“អ្នកកំសត់” នៅទីក្រុងសាយហ្គននិងទីក្រុងធំៗ នៃប្រទេសវៀតណាម ក្រុមភ្លេង HNV ក៏នឹងរួមចំណែកធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យផងដែរ។ មិនត្រឹមតែសំដែងនៅ L'Espace និងឆាកសម្តែងអាជីពធំៗនោះទេ HNV ក៏នឹងធ្វើឱ្យវីដេអូតន្ត្រី ដែលសហការជាមួយក្រុមតន្ត្រីវ័យក្មេងលេងឧបករណ៍តន្ត្រីប្រពៃណី  ដើម្បីមិត្តបរទេសបានច្រៀងចម្រៀងវៀតណាមនិងលេងឧបករណ៍ភ្លេងជនជាតិវៀតណាម។

នៅពេលឈរនៅក្នុងក្រុមភ្លេង HNV សមាជិកទាំងអស់ចាត់ទុកថានេះឆាកល្ខោនខាងស្មារតីដែលមិនអាចកាត់ថ្លៃបានពួកគេហាត់ និងសម្តែងដោយអស់ពីសមត្ថភាពនិងគោរពសាធារណៈជន។ ផ្តើមពីនេះសមាជិកនៃក្រុមភ្លេងHNV បានផ្សព្វផ្សាយសេចក្ដីស្រឡាញ់ចំពោះវប្បធម៌វៀតណាមនិងប្រទេសវៀតណាមដល់មិត្តភក្តិអន្តរជាតិដោយស្មារតី៖ រស់នៅក្នុងប្រទេសវៀតណាមនិងដូចជាជនជាតិ​វៀតណាមម្នាក់។ ក្រុមភ្លេង HNV បានធ្វើរឿងគួរឱ្យចាប់អារម្មណ៍គឺបាននាំតន្ត្រីវៀតណាមទៅកាន់ប្រជាជនអន្តរជាតិកាន់តែច្រើនឡើងៗ ។

រាល់ពេលដែលយើងហាត់ចំរៀងប្រជាប្រិយរបស់វៀតណាមដូចជា បទចម្រៀង Beo dat may troi, បទចម្រៀង Trong com, បទចម្រៀង Hello Viet Nam ... សមាជិកទាំងអស់រំភើបណាស់។ សមាជិកទាំងឡាយបានស្រាវជ្រាវ ហើយបន្ទាប់មកស្វែងឃើញរបៀបណាដែលសំដែងយ៉ាងណា "តាមបែបវៀតណាម" ឱ្យបានត្រឹមត្រូវបំផុត។ នៅពេលបទចំរៀងអំពីវៀតណាមត្រូវបានច្រៀងនោះវាគឺជាពេលវេលាដែលវប្បធម៌វៀតណាមត្រូវបានផ្សព្វផ្សាយ។ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមប្រឈមមុខនឹងជំងឺ Covid-19 សមាជិកជាច្រើននៃក្រុមភ្លេង HNV ចែករំលែកថា៖ នៅពេលដែលយើងឈឺហត់នឿយប៉ុន្តែនៅពេលបានមកក្រុមភ្លេង HNV គឺត្រូវបានផ្តល់កម្លាំងវិញតាមរយៈបទភ្លេងដែលយើងសម្តែងតន្រ្តីជួយឱ្យយើងមានការរស់នៅដោយសុខសាន្តនិងមានអនាគតល្អប្រសើរ៕

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញ​យ៉ាង
ប្រែសម្រួលដោយង្វៀនយ៉ាង

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top