17/03/2020 16:52 GMT+7 Email Print Like 0

GDP សកលឆ្នាំ២០២០នៅតែអាចសម្រេចបាន២%

នោះគឺការវាយតម្លៃរបស់អ្នកស្រាវជ្រាវ Bui Ngoc Son នៃវិទ្យា ស្ថានស្រាវជ្រាវនយោបាយនិងសេដ្ឋកិច្ចពិភពលោកចំណុះសភាបណ្ឌិត វិទ្យាសាស្ត្រនិងសង្គមវៀតណាម នៅពេលឆ្លើយបទសម្ភាសន៍របស់វិទ្យុ សម្លេងវៀតណាមកាលពីថ្ងៃទី១៥មីនា។

មិនគួរទុទិដ្ឋិនិយមពេកចំពោះសេដ្ឋកិច្ចសកលនោះទេ។ GDP សកលនៅតែអាចសម្រេចបាន២%ប្រសិនបើជំងឺរាតត្បាត Covid-19 ឆាប់បានកំចាត់។ នោះគឺការវាយតម្លៃរបស់អ្នកស្រាវជ្រាវ Bui Ngoc Son នៃវិទ្យាស្ថានស្រាវជ្រាវនយោបាយនិងសេដ្ឋកិច្ចពិភពលោក ចំណុះ សភាបណ្ឌិត វិទ្យាសាស្ត្រនិងសង្គមវៀតណាម នៅពេលឆ្លើយបទសម្ភាសន៍របស់វិទ្យុ សម្លេងវៀតណាមកាលពីថ្ងៃទី១៥មីនា។

ចំពោះមុខការដែលអង្គការហិរញ្ញវត្ថុអន្តរជាតិជាច្រើនបានព្យាករណ៍ថា កំណើន GDP សកលអាចថយចុះ១,៥%ក្នុងឆ្នាំនេះ ដោយសារផល ប៉ះពាល់បង្កឡើងដោយជំងឺ Covid-19 នោះ លោក Bui Ngoc Son បាន ចាត់ទុកថា ពិភពលោកមិនគួរទុទិដ្ឋិនិយមពេកចំពោះតួរលេខនេះទេ។

“នាបច្ចុប្បន្ន ស្ថានភាពនៅចិនបានស្ថិតស្ថេរជាងមុន ហើយកំពូលនៃជំងឺនេះនឹងកន្លងផុតទៅយ៉ាងឆាប់ៗ។ ហេតុដូច្នេះ កំណើនសេដ្ឋកិច្ចសកលនឹងមិនអាចថយចុះមកត្រឹម ១,៥% បានឡើយ។ កំណើន GDP សកលក្នុងឆ្នាំ២០១៩សម្រេចបាន ៣% តាមការគិតគូររបស់ខ្ញុំ GDP សកលឆ្នាំនេះនឹងបាត់បង់ ១% ស្មើនឹង៨៨០ពាន់លានដុល្លាអាមេរិក មានន័យថានៅតែសល់២%ឬច្រើនជាងបន្តិច”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ