• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

G20 ប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺ COVID-19

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងវិនិយោគនៃក្រុម G20 បានសន្យាចាត់វិធានការណ៍ទាំងអស់ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ។

មេដឹកនាំប្រទេស G20 ជួបគ្នាដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺ Covid-19 ។ (ប្រភព៖ AFP)


ក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគនៃក្រុមប្រទេស G20 ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអួ ក្រោមអធិបតីភាពរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី ២២ ខែកញ្ញា រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើនលទ្ធភាពស្តារឡើងវិញនិងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់នៃបណ្តាប្រទេស រួមទាំងក្នុងតំបន់និងនៅលើពិភពលោកផងដែរ។

បណ្តារដ្ឋមន្ត្រីទាំងនេះ ក៏បានលើកឡើងថាត្រូវការជម្រុញសមត្ថភាពផលិតកម្មនិងពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យផលិតឱសថ ក៏ដូចជាផលិតផលខាងសុខាភិបាលនិងថែទាំសុខភាពផ្សេងៗទៀត ព្រមទាំងធានាថាប្រទេសទាំងអស់មានឱកាសទទួលយកបាននូវមុខ ទំនិញទាំងនេះផងដែរ៕


  តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top