15/07/2020 00:01 GMT+7 Email Print Like 0

EVFTA នឹងជាឱកាសដ៏ល្អសម្រាប់វិស័យជលផលឈានទៅរកភាពរីកចម្រើន

បើ​យោងតាមសមាគមកែ​ច្នៃ​និង​​នាំចេញជល​ផល​វៀតណាម (VASEP) ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង EVFTA ដែល​ទើប​តែ​ត្រូ​វ​បា​ន​អនុ​ម័​ត​​​​ដោ​យ​​រដ្ឋ​សភាវៀត​ណាម​នឹង​នាំម​ក​នូ​វ​ឱ​កា​ស​ជាច្រើ​ន​សម្រាប់​វិស័យ​​នាំ​ចេញ​នានា​របស់​វៀតណាម រួមទាំងវិស័យ​ជល​ផល​ផងដែរ។ ដោយវានឹង​ជួយ​ឲ្យ​មាន​​ការ​​ស្តារ​បរិមាណ​នៃ​នាំចេញឡើង​វិញ ​បន្ទាប់​ពី​ការ​រី​ក​រាល​ដាល​នៃជំ​​ងឺកូវីដ​១៩ ។

សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញជលផលធំជាងគេទី ២ (បន្ទាប់ពីសហរដ្ឋអាមេរិក) ដោយស្មើនឹង ១៧% ដល់ ១៨% នៃតម្លៃនាំចេញជលផលសរុបរបស់វៀតណាម។ ជាពិសេសការនាំចេញបង្ការទៅកាន់សហភាពអឺរ៉ុបស្មើនឹង ២២ % នៃចំណែកទីផ្សារត្រីប្រាស្មើនឹង ១១ %  ហើយផលិតផលគ្រឿងសមុទ្រផ្សេងៗទៀតស្មើនឹង ៣០ ដល់ ៣៥ %…

ការដែលរដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA (នាថ្ងៃទី ៨ មិថុនា) នោះ បើតាម VASEP បានឲ្យដឹងថា ការចូលរួមក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី ដូចជា EVFTA នេះ នឹងនាំមកនូវឱកាសជាច្រើនសម្រាប់ការនាំចេញជលផល ជាពិសេសគឺឱកាសដែលមកពីការកាត់បន្ថយពន្ធនាំចូលនិងនាំចេញ។

 


ក្រុមនាវានេសាទត្រីធូណានៅប្រជុំកោះ ហ័ងសា (Hoang Sa) និងទ្រឿងសារ (Truong Sa) របស់អ្នកនេសាទនៅខេត្ត ក្វាងង៉ាយ ( Quang Ngai)។
រូបថត៖ VNP

 

នាវានេសាទរបស់អ្នកនេសាទនៅកោះ លីសើន (Ly Son)  (ខេត្ត ក្វាងង៉ាយ ( Quang Ngai)) ចូលចតនៅកំពង់ផែ។ រូបថត៖ VNP


អ្នកនេសាទនៅសាហ្វ៊ីញ (Sa Huynh) (ខេត្ត ក្វាងង៉ាយ ( Quang Ngai)) កសាងនាវានេសាទធំៗ ដើម្បីទៅនេសាទត្រីធូណា។
រូបថត៖ VNPចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមហ៊ុនជលផល Lenger វៀតណាមនៅតំបន់ឧស្សហកម្ម អានសា (An Xa) (ខេត្តណាមឌីញ ( Nam Dinh) ) ត្រូវបានអនុញាត្តិឲ្យនាំចេញ
លៀសសមុទ្រទៅទីផ្សារអឺរ៉ុបហើយបានបើកឱកាសល្អសម្រាប់អ្នកចិញ្ចឹមលៀសសមុទ្រនៅខេត្ត ណាមឌីញ (Nam Dinh) និងបណ្តាខេត្តជិតខាងនានា។ រូបថត៖ VNPត្រីធូណាជាផលិតផលសំខាន់ដែលនាំចេញទៅកាន់អឺរ៉ុបរបស់អ្នកនេសាទនៅខេត្ត ក្វាងង៉ាយ ( Quang Ngai)។ រូបថត៖ VNP
 

ម៉ាក់យីហោ “ក្តាមណាំមកាន់ – កាម៉ាវ (Nam Can – Ca Mau)” មានឱកាសដ៏ធំសម្រាប់នាំចេញទៅកាន់អឺរ៉ុប នៅពេល EVFTA ចូលជាធរមាន។ រូបថត៖ VNP


ខ្សែចង្វាក់កែច្នៃបង្គារសម្រាប់ការនាំចេញទៅអឺរ៉ុបរបស់ក្រុមហ៊ុនផលិតជលផល មីញភូ (Minh Phu) ។ រូបថត៖ VNP
 

ជាក់ស្តែង មានផលិតផលកែច្នៃមួយចំនួនដែលដាក់ពន្ធមូលដ្ឋាននៅកម្រិតខ្ពស់(២០%) នឹងត្រូវបានកាត់បន្ថយភ្លាមៗ ចុះត្រឹម ០% (ដូចជាអយស្ទ័រ លៀសសមុទ្រ មឹក មឹកបំពង់យក្យ គ្រែងឈាម និងអាបាឡូនកែច្នៃ… ជាដើម)។ ភាគច្រើននៃផលិតផលមឹកកក និងមឹកបំពង់យក្យកកដែលដាក់ពន្ធមូលដ្ឋានពី ៦-៨% នឹងត្រូវបានកាត់បន្ថយភ្លាមៗ ចុះត្រឹម ០% ។ ត្រីធូណាកកក៏ត្រូវបានកាត់បន្ថយពន្ធភ្លាមៗ ចុះត្រឹម ០% ដែរលើកលែងចំឡកត្រីធូណាកក (loin) ដែលត្រូវការកំណាត់រយៈពេល ៧ ឆ្នាំនិងផលិតផលត្រីធូណាកំប៉ុងដែលមានកូតាអនុគ្រោះពន្ធ ០% គឺ ១១,៥០០ តោន។

ផលិតផលផលសំខាន់ៗចំនួនពីរគឺបង្គានិងត្រីប្រាត្រូវបានកំណត់រយៈពេលកាត់បន្ថយពន្ធគឺ៖ បង្គាសកក(HS ០៣០៦១៧៩២) ត្រូវបានកាត់បន្ថយពីពន្ធមូលដ្ឋាន ២០% ចុះត្រឹម ០% ជាភ្លាមៗ ហើយផលិតផលបង្គាផ្សេងៗទៀតត្រូវកំណត់រយៈពេលកាត់បន្ថយពន្ធ ចាប់ពី ៣-៥ ឆ្នាំ ហើយបង្គាកៃច្នៃត្រូវការកំណត់រយៈពេលកាត់បន្ថយពន្ធ គឺ ៧ ឆ្នាំ។ ឯត្រីប្រាត្រូវការកំណត់រយៈពេលកាត់បន្ថយពន្ធគឺ ៣ ឆ្នាំ ហើយត្រីឆ្អើរត្រូវការកំណត់រយៈពេលបន្ថយពន្ធគឺ ៧ ឆ្នាំ។

 

ដោយការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រួមជាមួយការចូលរួមកិច្ចព្រមព្រៀង FTA ចំនួន ១៦ ជាមួយប្រទេសនានាដែលក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១១ ត្រូវបានចុះហត្ថលេខានិងចូលជាធរមានស្មើនឹង ៥៥ % នៃការនាំចេញជលផល។ ដោយហេតុនេះ កិត្យានុភាព​និងម៉ាក់យីហោនៃជលផល​វៀតណាម​ត្រូវបានលើកកំពស់ ហើយផលិតផលជលផលត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន ១៦០ នៅជុំវិញពិភពលោក។

លើសពីនេះទៀត ការចូលរួមក្នុង FTA ជំនាន់ថ្មី ដូចជា EVFTA ជលផលរបស់វៀតណាមនឹងមានឱកាសពង្រីកទីផ្សារនាំចេញ ហើយបង្កើនការប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងនានា (ដូចជាឥណ្ឌា ថៃ) ដោយគេមិនទាន់ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាដៃគូទេ។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ការនាំចេញជលផលរបស់វៀតណាមមានការកើនឡើងជាមធ្យមគឺ ១៣% ក្នុងមួយឆ្នាំពោលគឺពីជាង ៦០០ លានដុល្លារដល់ជិត ៩ ពាន់លានដុល្លារ។ ជលផលគឺជាវិស័យឈានមុខគេមួយ ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ផលិតផលជលផលនេះត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន ១៦០ នៅជុំវិញពិភពលោក ហើយមានការកើនឡើងនូវផលិតផលសំខាន់ៗដូចជាបង្គា (៣.៥-៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ)។ ត្រីប្រា (១,៨-២,២ពាន់លានដុល្លារក្នុងមួយឆ្នាំ); ត្រីធូណានិងមឹកបំពង់យក្ស (១-១,២ ពាន់លានដុល្លារក្នុងមួយឆ្នាំ) និងត្រីសមុទ្រផ្សេងៗទៀត (១,២-១,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ) …

ក៏ប៉ុន្តែ បើយោងតាម VASEP ឲ្យដឹងថា ក្រៅពីឱកាសក៏នឹងមានបញ្ហាប្រឈមថ្មីសម្រាប់វិស័យជលផលរបស់វៀតណាមដែរ នៅពេលចូលរួមក្នុង EVFTA ដូចជា៖ សហគ្រាសផលិតជលផលត្រូវចាប់យកនិងអនុវត្តបត់បែននិងស្មោះត្រង់លើការកំណត់ពីប្រភពដើមរបស់បណ្តា FTA (ផលិតផលត្រូវឆ្លើយតបនឹងបទបញ្ញត្តិនូវប្រភពដើមដែលកំណត់ខុសគ្នាសម្រាប់ FTA និមួយៗ) និងឆ្លៀតយកការអនុគ្រោះពន្ធគយឲ្យបានច្រើនបំផុត៕

អត្ថបទនិងរូបថត៖ VNP

បណ្តាអត្ថបទបានផ្សាយ