• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU និងវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ


 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងឧត្តមស្នង​ការជាន់ខ្ពស់​សហភាព​អឺរ៉ុបទទួលបន្ទុក​ពាណិជ្ជកម្ម ​លោកស្រី Cecilia Malmström នៅឯជំនួបត្រួតពិនិត្យសម្រាប់​បញ្ចប់ដំណើរការពិនិត្យខាងច្បាប់លើ EVFTA នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០១៨ នៅបែលហ្ស៊ិក ( រូបថត៖ TTXVN)
 

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រកាស​ជាផ្លូវ​ការ​នូវ​ការ​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ចំនួន​ ២​ រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម ស្តីពីការធ្វើពាណិជ្ជក​ម្មសេរី (EVFTA)​ និង​ការកា​រពារ​វិនិយោគ​ (EVIPA) ព្រមទាំងផ្ទេរសិទ្ធិឲ្យគណៈកម្មការអឺ​រ៉ុបដើម្បីចុះហត្ថលេខាជាមួ​យវៀតណាម​ នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុង​ហាណូយ។
 
EVFTA និង EVIPA គឺជាកិច្ចព្រមព្រៀង​ស្តង់ដារ​និង​មាន​មហិច្ឆតា​ខ្ពស់បំផុត​ដែល​ធ្លាប់​បាន​ចុះហត្ថ​លេខា​រវាង​សហភាព​អឺរ៉ុប និង ប្រទេសកំពុងអភិវឌ្ឍន៍ដោយផ្អែកលើច្បាប់។ ខ​ណៈពេលដែល EVFTA ចូលជាធរមា​ន ពន្ធគ​យ​ជាង ៩៩% សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរនឹងត្រូវលុបចោល ហើយវៀត​ណាម​នឹង​លុប​បំបាត់​ពន្ធនាំចូល ៦៥% សម្រាប់ទំនិញនាំចេញរបស់សហភាពអឺរ៉ុប។ ពន្ធដែល​នៅសេស​សល់​នឹង​ត្រូវ​លុប​ចោល​ជាបណ្តើរ​ៗ ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់។ ក្រៅពីការនាំ​មកនូវឱកាសសេដ្ឋកិច្ចសំខាន់ៗ កិច្ចព្រមព្រៀង EV​FTA ក៏ធានាថា ពាណិជ្ជកម្ម វិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តែងតែ​ដើរទន្ទឹម​ជាមួយ​គ្នា ​តាមរយៈ​ការបង្កើតស្តង់ដារខ្ពស់បំផុតអំពីកិច្ចការពារនិងសុ​វត្ថិភាពការងារ រួមទាំងការ​ពារ​បរិស្ថាន​និង​អ្នក​ប្រើប្រាស់​ផងដែរ។ ទន្ទឹមជាមួយគ្នា​នោះ  EVIPA នឹងជួយការពារនិង​បង្កើន​ការ​វិនិយោគ​របស់​សហភាព​អឺរ៉ុប​នៅវៀ​ត​ណាម​តែម្តង។
 
យោងតាមកាល​វិភាគនេះ បន្ទាប់ពីបានចុះហត្ថលេខារួចមក កិច្ចព្រមព្រៀងចំនួនពីរ គឺ EVFTA និង EVIPA នឹងត្រូវ​ដាក់ជូនសភាអ៊ឺរ៉ុប (EP) និងសភានៃប្រទេសជាសមា ជិកចំនួន ២៨ ដើម្បីបោះឆ្នោតអនុម័ត។ យោង​តាមការ​វាយតម្លៃថា  EVFTA នឹងត្រូវបាន EP អនុម័ត នៅចុងឆ្នាំនេះ២០១៩ឬនៅដើមឆ្នាំ ២០២០។ រីឯ EVIPA នឹង​ចំណាយពេលយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំ ដើម្បី EP និងសភានៃប្រទេសចំនួន ២៨ ជាសមាជិក​អនុម័តផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top