18/12/2020 14:30 GMT+7 Email Print Like 0

EAEU ផ្ដល់កូតាពន្ធគយលើការនាំចេញអង្ករចំនួន១ម៉ឺនតោនសម្រាប់វៀតណាមក្នុងឆ្នាំ២០២១

ការបែងចែកកូតាពន្ធគយលើមុខទំនិញអង្ករនេះ ត្រូវបានធ្វើឡើងតាមការ សន្យានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមជាមួយ EAEU។

តាមការបែងចែករបស់គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EEC)ថា ក្នុងឆ្នាំ២០២១ វៀតណាមត្រូវបានផ្ដល់កូតានាំចេញអង្ករចំនួន១ម៉ឺនតោន ចូលទៅប្រទេស ចំនួន២ក្នុងចំណោមប្រទេសជាសមាជិកសហភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ទាំង៥។ នោះគឺ សាធារណៈរដ្ឋអាមេនី ដោយនាំចូលអង្ករចំនួន ៤០០ តោន និងសាធារណៈរដ្ឋបេឡារុសចំនួន ៩៦០០ តោន។ ការបែងចែកកូតាពន្ធគយលើមុខទំនិញអង្ករនេះ ត្រូវបានធ្វើឡើងតាមការ សន្យានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EAEU។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EAEU ត្រូវបានចាត់ទុក ថា ជាឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាមធ្វើពិពិធកម្មទីផ្សារ ហើយ ជំរុញយ៉ាងខ្លាំងនូវការនាំចេញប្រភេទអង្ករដ៏វិសេសវិសាលរបស់វៀតណាមផងដែរ។ រួមជាមួយ EAEU កិច្ចព្រមព្រៀង EVFTA ក៏នាំមកនូវឱកាស សម្រាប់ វៀតណាមនាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបនានានៅទាំងក្នុងនិងក្រៅ EU ផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ