• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

DSOM-Plus ព្រួយបារម្ភចំពោះភាពតានតឹងកំពុងកើនឡើងលើសមុទ្រខាងកើត

នៅក្នុងសន្និសីទមន្ត្រីការ​ពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM-Plus) ដែល​បាន​ប្រារព្ធ​នៅរដ្ឋធានី​វៀង​ច័ន្ទ របស់​ឡាវ​ នាថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦​នោះ តំណាង​ចូលរួមបានសម្តែង​ការព្រួយ​បារម្ភ ចំពោះភាពតានតឹង កំពុងកើន​ឡើង​ នៅតំបន់សមុទ្រខាងកើតដែរ។ មន្ត្រីការពារ​ជាតិជាន់ខ្ពស់ របស់អាស៊ាននិងដៃគូនានា​ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ីនិង​អាមេរិក សុទ្ធ​តែផ្តោត​ការយកចិត្ត​ទុកដាក់​និង​ចំណាយ​ពេល​វេលាជាច្រើន សម្រាប់ពិភាគ្សាលើបញ្ហានេះ។ លោកស្រី​ Amy E.Searigh ជំនួយការ​ការពារ​ជាតិ​នៃនាយក​ដ្ឋាន​អាស៊ីប៉ាស៊ីហ្វិក​-ក្រ​សួង​ការ ពារជាតិអាមេរិកបាន​ឲ្យដឹង​ថា៖

“យើងខ្ញុំសុំអំពាវនាវឲ្យប្រទេសទាំងអស់ រួមគ្នាផ្លាស់ប្តូរមតិ និងដោះស្រាយ​រាល់ជំលោះដោយសន្តិវិធី តាមរយៈ​វិធានកា​រ​កាទូតនិង​ច្បាប់។ មុននេះ នៅ​ពេលដែលប្រធានាធិបតីអាមេរិក លោក Barack Obama ជួប​ប្រាស្រ័យ ជា​មួយ​ថ្នាក់ដឹកនាំ​នៅ Sunnyland នាដើមឆ្នាំនេះ ភាគីនានា​បានសន្យា​អត់ធ្មត់ និង​គោរពការ​ប្រតិបត្តិ​សម្រាប់​ភាគីនានា នៅសមុទ្រ​ខាង​កើត មិនឲ្យកើត​មាន​ឡើង​ការធ្វើយោធូបនីយកម្ម នៅកោះនា​នា។ យើង​ខ្ញុំនិង​ប្រទេស​អាស៊ាន នានា​គាំទ្រនូវ​គោលការណ៍​នេះ”​។


ទិដ្ឋភាពនៃសន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ
(ADSOM-Plus)

មន្ត្រីការពារជាតិអាស៊ានជាន់ខ្ពស់ បានចែករំលែកនិងសម្តែងនូវការព្រួយ បារម្ភអំពីបញ្ហាកើតមាន​ឡើង​ក្នុងតំបន់។ ឧត្តម​សេនី​យ៍ត្រី Vu Tien Trong ប្រធានវិទ្យស្ថានសហប្រតិបត្តិការ​អន្តរជាតិ ទទួលបន្ទុកការពារជាតិវៀត​ណាម​បាន​ឲ្យដឹង​ថា៖

“វៀតណាមក៏បានសម្តែងការព្រួយបារម្ភ ដូចជាប្រទេសនដទៃនិយាយរួមហើយវៀតណាម ចាត់ទុកថា​នាបច្ចុប្បន្ន បញ្ហា​ជំលោះអធិបតេយ្យភាព​ លើ​សមុទ្រខាងកើតជាបញ្ហាជាក់ស្តែង ដោយប្រវត្តិសាស្ត្របន្សល់​ទុក​មក។ ទស្សនៈ​របស់វៀតណាម គឺប្រសិនបើបញ្ហានោះជាបញ្ហាទ្វេភាគីគឺត្រូវ បាន​ដោះស្រាយ ដោយ​សន្តិវិធី​និង​តាម​កិច្ចព្រម​ព្រៀង​ ដែលភាគីទាំងពីរអាច​ទទួលយកបាន។ រីឯបញ្ហាពហុភាគី គឺត្រូវដោះស្រាយដោយភាគី​ទាំង​អស់​និងត្រូវ​បើកចំហដោយតម្លាភាព ចំពោះមុខសហគមន៍អន្តរជាតិតាមច្បាប់​អន្តរជាតិ ជាពិសេស គឺ UNCLOS ១៩៨២​ ក៏ដូចជារាល់កិច្ចព្រមព្រៀងក្នុង​តំបន់”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top