• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Dofrance - ពាណិជ្ជសញ្ញាជួងខ្យល់ តន្ត្រីសមាធិ ដំបូងនៅវៀតណាម

ផ្តើម​គំនិត​ធុរកិច្ច​ថ្មី​ មកពី​ដំណើរ​ចៃដន្យ​​​មួយ ​ទៅ​ទស្សនា​​​​សមាធិដ្ឋាន​ ​ចើង​ខុង​ (Chon Khong) (ខេត្ត​បារៀ - វូង​តាវ Ba Ria Vung Tau​) ឆ្នាំ​២០១២ សព្វថ្ងៃ​ ត្រឹន​ង៉ុក​ហុង​ឌឹក​ (Tran Ngoc Hong Duc) (ឌឹក​​ត្រឹន - Duc Tran​​) ជា​អ្នក​ដំបូង​នៅ​វៀតណាម​​​ផលិត​ជួង​ខ្យល់​តន្រ្តី​សមាធិ​។ ពាណិជ្ជ​សញ្ញា​​​ជួង​ខ្យល់​តន្ត្រី​សមាធិ​ Dofrance បច្ចុប្បន្ន​កំពុង​​​នាំចេញ​ទៅ​គ្រប់ទីកន្លែង​ តាម​ខេត្ត​ក្រុង​នៅ​ប្រទេស​​​​វៀត​ណាម​​ និង កំពុង​ឆ្ពោះទៅ​ទីផ្សារ​​ប្រទេស​នានា​​​ក្នុង​តំបន់​។ ឌឹក​ត្រឹន (Duc Tran) ​​កំពុង​មាន​​ប្រាថ្នា​ Dofrance នឹង​ក្លាយ​ជា​ពាណិជ្ជសញ្ញា​​មួយ ​ក្នុង​ចំណោមពាណិជ្ជសញ្ញា​​ជួង​ខ្យល់​ តន្រ្តី​សមាធិ ​លំដាប់​ថ្នាក់សកលលោក​។​

ឆ្នាំ​២០១២ ​ក្នុង​​ដំណើរ​​​​បំពេញ​​ការ​​ងារ​​​​នៅ​​ ខេត្ត​វូង​​តាវ (Vung Tau) ចៃ​ដន្យ​លើកមួយ​​​​ធ្វើ​ដំណើរ​​​ទៅ​រក​ទី​​​ស្ងប់​​​ស្ងាត់​​ ឌឹក​ត្រឹន (Duc Tran)​ ទៅ​ដល់​ទស្សនា​សមាធិដ្ឋាន​​ចើង​ខុង​ (Chon Khong) អារាម​​​ដឹក​នាំ​​ដោយ​​ព្រះចៅ​​អធិការ​ ថិត​ថាញ​ទឺ (Thich Thanh Tu) បង្កើត​ឡើង​តាមបែប​និកាយ​ ត្រុក​ឡឹម​អៀនទឺ​ (Truc Lam Yen Tu)។​

នៅ​ទីនេះ ឌឹក​​ត្រឹន (Duc Tran) បាន​​ទាក់ទាញ​ដោយ​ទំនុក​លន្លង់លន្លោច​។ បន្ទាប់ពី​លង់​អារម្មណ៍​មួយ​ស្របក់​ បង​យល់​ឃើញ​ថា​ទំនុក​នោះ បាន​បញ្ចេញ​មកពី​ក្រុម​ជួង​ខ្យល់​ដ៏ធំ​ បាន​ព្យួរ​នៅ​លើ​ព្រះវិហារ​វត្ត​។ “​វា​យោល​ទៅ​តាម​ជំនោរ​ខ្យល់​ បញ្ចេញ​សំឡេងប្រគំ​​បង្កើត​ជា​តន្រ្តី​ធម្មជាតិ​​ រណ្តំ​ និង អមតៈ ​ដូចជា​សំឡេង​បក្សី​ទេព​កញ្ជ្រៀវ​ក្រឡួច​។ ខ្ញុំ​មានអារម្មណ៍​ថ្លា​​ ស្រស់​ស្រាយ​និង​ស្រឡះ​មុខ​ស្រឡះមាត់​” ឌឹក​ត្រឹន (Duc Tran)​ រំលឹក​ការ​ចាំ​​លើក​ដំបូង​​ បាន​សន្តាប់​សំឡេង​​បញ្ចេញ​ជួង​ខ្យល់​​តន្រ្តី​សមាធិ​។​

សំឡេង​ជួង​ខ្យល់​ “​ទាក់​ទាញ​” ឌឹក​ត្រឹន (Duc Tran) ដល់ថ្នាក់ វា​បាន​ជំរុញ​ជំហាន​​បង​ ត្រូវ​តែ​ទៅ​ស្វែក​រកទី​​កន្លែង​​ព្យួរ​ជួង​ខ្យល់​នោះ។ ពេលមកដល់​ជិតជួង​ ឌឹក​ត្រឹន (Duc Tran) ​សំឡឹង​ឃើញ​បន្ទាត់​អក្សរ​ “made in USA” ហើយ​បាន​ដឹក​វា​មានតម្លៃ​ខ្ពស់​បង្គួរ​ ផុត​ពី​​សមត្ថភាព​ចំណាយប្រាក់​​​ ​របស់​ឌឹក​ត្រឹន (Duc Tran)​។​

 








 ដំណាក់កាល​សំខាន់​ក្នុងបទដ្ឋាន​ផលិត​ជួង​ខ្យល់​តន្រ្តី​សមាធិ​ បាន​ធ្វើ​ដោយ​សិប្បកម្ម​​។


 ប្រការ​មួយ ​ដែល​ធ្វើ​ឱ្យ​ឌឹក​ត្រឹន (Duc Tran) ​ជឿ​ជាក់​លើ Dofrance ​ ​នោះ​គឺ​រូបមន្ត​បង្កើត​សំឡេង​ល្អប្រណីត​ប្លែកទាំងស្រុង​ ជួន​ស្រប់​​​ដូចគំនិត​គិត​របស់​​​មនុស្ស​គ្រប់​គ្នា​ គិត​ថា​ទិញ​ជួង​ខ្យល់របស់​អាមេរិក​មួយ​​យក​មក​ ដោះបំបែក​​​ចេញ ​រួចហើយ​​ធ្វើ​ត្រាប់​តាម​។






 ឌឹក​ត្រឹន (Duc Tran)​ ផ្ចិត​ផ្ចង់​លើ​រាល់​ស្លាកស្នាម​តូច ​ក្នុង​បទដ្ឋាន​ធ្វើ​ជួង​ខ្យល់​​​តន្រ្តី​សមាធិ​។


រោង​ចក្រផលិត​​​ជួង​របស់​បង​ឌឹក​ត្រឹន (Duc Tran)​ សព្វថ្ងៃ​មាន​ជួង​ខ្យល់​គ្រប់​ប្រភេទ​ ដោយមាន​ខ្នាត​ និង​ សំឡេង​ខុសគ្នា​ដាច់​ដោយ​ឡែក​។




 ឌឹក​ត្រឹន (Duc Tran)​ សាក​សំឡេង​ នៃ​វត្ថុធាតុ​មុនពេល​​​ធ្វើវាទៅ​ជា​ផលិតផលសម្រេច​​

 

ត្រឡប់​មក​សាយ​ហ្គន​ ជាមួយនឹង​សំឡេង​ដិត​​​ជាប់​អារម្មណ៍​ ដែល​តាម​សម្តី​​ឌឹក​ត្រឹន (Duc Tran)​ “​ពីរោះ​បំផុត​ ដែល​ខ្ញុំ​បាន​ស្តាប់​ តាំង​ពី​មុនមកដល់ពេលនេះ” បង​ចាប់​ផ្តើម​ស្វែង​យល់​អំពី​ព័ត៌មាន​ជួង​ខ្យល់​តន្រ្តី​សមាធិ​។ ប៉ុន្តែ​ទូទាំង​ប្រទេស​វៀតណាម​ គ្មាន​ផលិតករ​​ជួង​ខ្យល់​​តន្រ្តីសមាធិ​ណាមួយទេ​។​

“ហេតុ​អ្វី​ យើង​មិនមែនជា​មនុស្ស​នាំ​មុខ​ផលិត​ជួង​ខ្យល់តន្រ្តីសមាធិ​” នោះ​ជា​គំនិត​​ដំបូង​​ បង្ហាញ​​ឱ្យ​ឌឹក​ត្រឹន (Duc Tran)​ ទៅ​កាន់​​មាគ៌ា​​ធុរកិច្ចថ្មី​ ផលិត​​ជួង​ខ្យល់​តន្រ្តីសមាធិ​​។ នោះ​ជា​មូលហេតុ​​ពាណិជ្ជសញ្ញា​ជួង​ខ្យល់​ Dofrance បាន​ប្រសូត​ចេញ​។

ឌឹក​ត្រឹន (Duc Tran)​ ចាប់​ផ្តើម​ដំណើរ​ការ​នូវ​គម្រោង​ការ​​ស្រាវ​ជ្រាវ​ និង ផលិត​ជួង​ខ្យល់ ចាប់ពី​ពាក់កណ្តាល​ចុង​រដូវ​ប្រាំង​ឆ្នាំ​២០១២ ជាមួយ​ដំណើរ​កម្សាន្ត​​នូវ​តាម​វត្ត​ត្រុក​ឡឹម ​(Truc Lam) មានទីតាំង​ស្អាត​លើ​ទូទាំង​ប្រទេស​ ដើម្បី​បាន​សន្តាប់​នូវ​ទំនុកជួង​ខ្យល់​ព្យួរ​នៅទីនេះ​។​

មកដល់ខែ​​កញ្ញា ​ឆ្នាំ​២០១២ បន្ទាប់ពី​ថ្លឹង​ថ្លែង​ច្រើន​ដង​​​នៅ​លើ​ម៉ាស៊ីន​កាំ​ព្យូទ័រ​ សាកល្បងលើ​​ជួង​ខ្យល់​ច្រើន​លើក​​ ​សំឡេង​លាន់​ឮ​ត្រឹម​ត្រូវ​បំផុត​ ​កើត​ចេញពី​​ឈើ និង អាលូមីញូម​។

អាលូ​មីញូម​ ឈើ​ និង មួក​ស្លឹក​ប្រពៃណី​ តាម​ឌឹក​ត្រឹន (Duc Tran)​ ជា​អំណោយ​មាន​តម្លៃ ​បាន​ផលិត​ចេញ​ពី​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់ ​របស់​សិប្បករ​វៀតណាម​។ ហេតុ​នេះ​ហើយ វត្ថុធាតុ​ដើម​នេះ បាន​ឌឹក​ត្រឹន (Duc Tran)​ ជ្រើស​ទុកសម្រាប់​បង្កើត​​ជួង​ខ្យល់​តន្រ្តី​សមាធិ​ បញ្ចេញ​សំឡេង​គាប់​ចិត្ត​។​

ប្រការ​មួយ​ ដែល​ធ្វើ​ឱ្យ​ឌឹក​ត្រឹន (Duc Tran)​ ជឿ​ជាក់​លើ​​ Dofrance នោះគឺ​​រូបមន្ត​បង្កើត​សំឡេង​ប្រណីត​ខុសប្លែក​ទាំងស្រុង​ ជួន​ស្រប់​ដូច​គំនិត​មនុស្ស​គ្រប់​គ្នា ​គិត​ថា​ទិញ​ជួងខ្យល់​មួយ​របស់​អាមេរិកយក​មក​ដោះ​បំបែក​ រួច​ហើយ​ធ្វើ​ត្រាប់​តាម​។ “ហេតុ​នេះហើយ ខ្ញុំជឿ​ជាក់ទាំងស្រុង​លើ​ Dofrance អាច​ប្រជែង​នឹង​ជួង​ខ្យល់​បរទេស​បាន​” ឌឹក​ត្រឹន (Duc Tran)​ ឱ្យ​ដឹង​។

ចំណុច​លេច​ធ្លោ​នៃ​ផលិតផល​ជួង​ខ្យល់​របស់​ឌឹក​ត្រឹន (Duc Tran)​ នោះ​គឺ​សំឡេង​ជួង​ប្រគំ​ជា​តន្រ្តី​។ សំឡេង​ជួង​នេះ គឺ​ជា​តន្រ្តី​ព្យាបាលជំងឺ​​។​

តាម​ឌឹក​ត្រឹន (Duc Tran)​ សារ​ជាតិ​ខ្យល់​ជា​ធម្មជាតិ​។ មានន័យ​ថា​ជំនោរ​ខ្យល់​បក់​​បោក​តែង​មិនទៀង​​។ “ម្លោះ​ហើយ​ការ​ងារ​របស់យើង​ ​គឺខ្ចី​ភាពមិនទៀង​​ចៃដន្យ​នៃ​ជំនោរ​ខ្យល់​ បង្កើតជា​តន្រ្តី​។ ហើយ​ជា​តន្រ្តីត្រឹម​ត្រូវ​ ​ ពីព្រោះ​​បើ​មិនមែន​ជា​តន្រ្តីទេ ជួង​ខ្យល់​ក្លាយ​ជា​ប្រភព​នៃ​សំឡេង​វិបត្តិ​ ចន្លោះគម្លាត​យ៉ាង​ឆ្ងាយ​​​រវាង​ជួង​ខ្យល់ធម្មតា​មួយ​ និង ​​​ជួង​ខ្យល់​តន្រ្តី​មួយ​” ឌឹក​ត្រឹន (Duc Tran)​ពណ៌នា​អំពី​មូលភាព​នៃ​ Dofrance។

បន្ទាប់ពី​សាកល្បងច្រើន​ដង​ ឌឹក​ត្រឹន (Duc Tran)​​ ដឹង​របៀប​បង្កើត​ជួង​ខ្យល់​ ប្រគំ​បញ្ចេញជា​​សំឡង​តន្រ្តី​។ វា​ជា​ក្រុម​​ណូត​​តន្រ្តីស្ថិត​​នៅ​​ប្រព័ន្ធ​ហ្វ្រេកង់ ​​432Hz រៀប​ជា​ក្រុម​សំឡេង​ និង មាន​សណ្តាប់​ធ្នាប់​​។ ​ហ្វ្រេកង់​ 432Hz ជិត​​នឹងហ្វ្រេកង់​​​ធម្មជាតិ​ នៃ​ ADN មនុស្ស។ ម្លោះហើយ​ ពេល​សំឡេង​ជួង​បញ្ចេញ ​វា​នឹង​កែ​សម្រួល​ហ្វ្រេកង់​ធម្មជាតិ​​នៃ​ពួក​យើង​​​។​

វា​ដូច​ជា​ការ​​មនុស្ស​ម្នាក់ៗ​ មាន​ម៉ឺនុយ​​តន្រ្តី​ដោយឡែក​របស់​ខ្លួន​ សម្រាប់​​រំសាយ​អារម្មណ៍​​ រាល់ពេល​រំភើប​ សប្បាយ​ ឬ​ទុក្ខព្រួយ​។​


 ឌឹក​ត្រឹន (Duc Tran)​ ឱ្យ​ដឹងថា ជួង​ខ្យល់​តន្រ្តី​ប្រភេទ​ដូចគ្នា​​ នឹង​ប្រគំរួម​​គ្នា​ដូច​ជា​សម្តី​ប្រជាប្រិយ​៖ “រួមឆន្ទៈ​តែងទៅ​​ស្វែង​រក​គ្នា​”។









ឌឹក​ត្រឹន (Duc Tran)​ ដាក់​ឈ្មោះ​ឱ្យ​កូន​សំណព្វ​ចិត្ត​របស់​ខ្លួន​ ដូច​ជា​៖ ជួង Vega ៤០​mm ជួ​ង​Jupiter ៥០mm ​ ជួង The Great Water ៥០​mm ជាដើម​។


 ផលិតផល​ជួង​ខ្យល់​តន្រ្តី​សមាធិ​​ របស់​​ឌឹក​ត្រឹន (Duc Tran)​ បាន​ព្យួរ​នៅ​សមាធិដ្ឋាន​ក្នុង​ទីក្រុង​ហូជីមិញ​។


 រោង​ផលិត​ជួង​ របស់​ឌឹក​ត្រឹន (Duc Tran)​ សព្វថ្ងៃ​មាន​ជួង​ខ្យល់​គ្រប់​ប្រភេទ​ ជាមួយ​​​​ខ្នាត​​​នឹងសំឡេង​ដាច់​ដោយ​ឡែក​។​


 ភ្ញៀវទេសចរ​ម្នាក់​ មកពី​ប្រទេសអាមេរិក ចូល​ចិត្ត​នឹង​ផលិត​ផល​ជួង​ខ្យល់​តន្រ្តី​សមាធិ​ ​​របស់​ឌឹក​ត្រឹន (Duc Tran)​។​

 

ជួង​ខ្យល់​តន្រ្តីនៅ​​លើ​សកលលោក​​ តែងបាន​​ប្រើប្រាស់​ដូចជា​ផលិតផល​ព្យាបាលជំងឺ​​។ តាម​ឌឹក​ត្រឹន (Duc Tran)​ ជួង​ខ្យល់​តន្រ្តី​សមាធិ​ ល្អសម្រាប់​សុខភាព​ណាស់​ ពីព្រោះ​សំឡេង​របស់វា​ ជំនួយ​មនុស្ស​ក្នុង​ការ​អង្គុយ​​សមាធិ​ និង បន្ធូរ​អារម្មណ៍​។ “ស្តាប់​តន្រ្តី​ឮពីរោះ​ ឃើញ​ស្រស់​ស្រាយ​ យល់​​អារម្មណ៍ ​ខ្ញុំ​គិត​បែប​នេះ គឺ​គ្រប់​គ្រាន់​ហើយ​” ឌឹក​ត្រឹន (Duc Tran) ​ចែក​រំលែក​អំពី​ប្រសិទ្ធភាព​នៃ​សំឡេង​តន្រ្តី​។​

ទ្រឹស្តី​លក់​ទំនិញ​​របស់​ឌឹក​ត្រឹន (Duc Tran)​ ក៏​ខុស​ប្លែក​ពី​អ្នក​ដទៃ​៖ “គ្រប់​យ៉ាង​តាម​​និស្ស័យ​ ម្លោះ​ហើយ​ជួង​ខ្យល់​ក៏សម្រាប់​តែ​លក់ជូន​ អ្នក​ដែល​មាននិស្ស័យ​ អ្នក​ចូលចិត្ត​ហ្វ្រេកង់​​នេះ ឬអ្នក​មានរួម​ហ្វ្រេកង់​​នឹង​ស្វែង​រក​ដល់​វា​មិនខាន”។ បន្ថែមចំណុច​ពិសេស​មួយ​ទៀត​​ ពីព្រោះ​នេះ​ជា​ផលិតផល​​សិប្បកម្ម​ ផលិតផល​នីមួយ​ៗសុទ្ធតែ​​វិញ្ញាណ​ ជាមួយនឹង​លក្ខណៈ​សិល្បៈ​ដោយ​ឡែក​របស់​វា​ ទើប​ឌឹក​ត្រឹន (Duc Tran)​​ មិន​មានបំណង​លក់​ផលិត​ផល​នេះ ​តាម​បែប​ឧស្សាហកម្ម​។​

ហេតុនេះហើយ Dofrance ទោះបី​បាន​ចែក​ចាយ​នៅលើ​​ភូមិភាគទាំង​បី​ ប៉ុន្តែក៏​​ចៃដន្យ​ឃើញមានតែនៅ​តាម​សមាធិដ្ឋាន អារាម​ វិឡាបុរាណ​ជាដើម ជា​បរិយាកាស​ដែល​ម្ចាស់​វា​មិនស្រណុក​​ទទួល​យក។​

តាម​ឌឹក​ត្រឹន (Duc Tran)​ ជួង​ខ្យល់​តន្រ្តីជាមួយនឹង​មុខងារ​គុណភាព​ គឺ​នាំ​មក​នូវ​សំឡេង​សន្លង់​សន្លោច​ វាអាច​បើក​ថាម​ពល​​សម្រាប់​ខួរ​ក្បាល​ ជួយ​ស្មារតី​ស្រស់ស្រាយ​ ចិត្ត​ស្ងប់​ប្រឆាំង​នឹង​ stress។ ជាមួយ​នឹង​សំឡេងគ្រលរ​ក្រឱង ជួង​ខ្យល់​តន្រ្តី​សមស្រប់​នឹង​អ្នក​ប្រព្រឹត្តិ​សមាធិ​ អ្នក​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ និង អ្នកមានវ័យ​ចំណាស់​។​

សព្វថ្ងៃ​ Dofrance រួម​មាន​ប្រភេទ​ជួង​ដូចជា​៖ ជួង​លិញ​ឡង់​ មានអង្គត់​ផ្ចិត​១៤​mm ។ ប្រភេទ​ជួង​ធម្មតា​៖ ទឹកដី​ភ្លើង​ខ្យល់​មានអង្កត់​ផ្ចិត​ ២០mm ៣០mm ។ ប្រភេទ​ជួង​ធំ​៖ ជួង​ Vega ៤០​mm ជួង​ Jupiter ៥០​mm ជួង​ The Great Water ៥០​mm ជាដើម​ ប្រភេទ​ជួងធំ​សម្រាប់​អ្នក​ចូល​ចិត្ត​សំឡេង​គ្រ​លរក្រឱង​​ (សំឡេង Bass) ជ្រៅ​កម្រាស់​ អារាម​ សមាធិដ្ឋាន​ រហស្ថាន​ជាដើម និង​ អ្នក​រួម​​ហ្វ្រេកង់​​របស់​វា​។​

ក្នុង​ដំណើ​រ​​ស្រាវជ្រាវ​ និង ស្វែង​យល់​អំពី​ជួង​ខ្យល់​ ឌឹក​ត្រឹន (Duc Tran) កាន់តែ​រុញច្រាន​ ​ពេល​ដឹង​ច្រើន​កន្លែង​នៅ​លើ​សកលលោក គប្បី​ប្រើប្រាស់​ថ្នាំ​ តែ​ពួក​គាត់​ប្រើសំឡេង​តន្រ្តី​ សម្រាប់​ព្យាបាល​ជំងឺ​។ “ ហើយ​ក៏ពិតជា​ភ្ញាក់​ផ្អើល​ នៅ​កម្រង​អក្សរ​សក្តិលេខ​​បុរាណ​របស់ចិន អក្សរ​ឱសថ​ ក្លាយ​មកពី​អក្សរ​តន្រ្តី​”។ ឌឹក​ត្រឹន (Duc Tran)​ ឱ្យដឹង​ថា។​

ផ្តើមពី​ការ​ស្រាវជ្រាវ​នេះ ឌឹក​ត្រឹន (Duc Tran)​ មាន​​ប៉ង​ប្រាថ្នា​ផែន​ការ​ធំ​មួយ​ នោះគឺ​កសាង​មជ្ឈមណ្ឌល​ព្យាបាល​ដោយ​មិនប្រើថ្នាំ​បារាំង​ តែ​នៅទីនោះ​មានតែតន្រ្តី ដើមឈើថ្នាំធម្មជាតិ​​ យោគី​ Qigong សមាធិ គក់​ច្របាច់​ ចាក់​ម្ជុលវិទ្យាសស្រ្ត​​ សង្កត់​ជីបចរ​ និង អាហារបំប៉ន​។ ក្នុង​នោះ​មាន​ដុំ​បឋមសិលា​នៃ​ផែនការ​នេះ នោះគឺ​ជួង​ខ្យល់​ Dofrance៕


អត្ថបទ​៖ ថាវ​វី​ រូបថត៖ ថុងហាយ​
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top