• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COVID-19៖ បន្តការខិតខំបំពេញល្អនូវការងារព្យាបាលជំងឺ


 ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វើរិនស្តីពីការព្យាបាលករណីអ្នកជំងឺ ឆ្លង COVID-19
 

នាថ្ងៃទី៣​ ខែមេសា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ដឹក​នាំការ​បង្ការ​និង​ប្រយុទ្ធប្រឆាំង COVID-19 បានអញ្ជើញចូលរួមការពិភាក្សាធ្វើរោគវិនិច្ឆ័យតាមរយៈវីដេអូខុនហ្វើរិន ស្តីពីការព្យាបាល​ករណីអ្នកជំងឺ ឆ្លង COVID-19។
 
ថ្លែងក្នុង​កិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាជនវៀត​ណាម​ពិតជា​អរគុណ​និង​មាន​មោទនភាព​ចំពោះក្រុមវេជ្ជបណ្ឌិតណាស់។  ទាក់ ទងនឹងការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត  រហូត​មក​ដល់​ពេល​​នេះ វៀតណាមបានបន្តអនុវត្តយ៉ាងល្អក្នុងការរកឃើញ ដាក់ឲ្យនៅដាច់ដោយ និងទប់​ស្កាត់​ការ​​រីក​រាល​ដាល​ជំងឺ ហេតុដូច្នេះ ទោះបីមាន “ចំណុចកណ្តាល” ផ្ទុះជំងឺរាតត្បាតក៏ដោយ ប៉ុន្តែ​ស្ថាន​ការណ៍​នៅតែបាន​គ្រប់គ្រង​ដែរ។
 
អញ្ជើញថ្លែង​អំណរគុណដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងសាស្រ្តាចារ្យនាំមុខ ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ចំពោះការព្យាបាលអ្នកជំងឺ COVID-19 ប្រការសំខាន់​សំខាន់​គឺត្រូវមានវិធីព្យាបាលសមស្រប ដើម្បីកាត់បន្ថយចំនួនអ្នកជំងឺធ្ងន់ធ្ងរ តាមដែលអាចធ្វើទៅបាន។ បច្ចុប្បន្ន​នេះ លើពិភពលោក មិនមានថ្នាំសម្រាប់វិធីព្យាបាល COVID-19  ហេតុដូច្នេះ ក្រុមគ្រូពេទ្យ​វៀត​ណាម​ក៏កំពុង​តែព្យាយាម​រករូបមន្តព្យាបាល ដែលសមស្រ​បផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top