04/03/2020 10:29 GMT+7 Email Print Like 0

COVID-19៖ យប់ថ្ងៃ​ទី ៣ ខែមិនា ប្រកាសសេចក្ដីសម្រេច​ចិត្ត៖ ឃុំ Son Loi ស្រុក​ Binh Xuyen ខេត្ត Vinh Phuc បញ្ចប់ពេល​វេលាដាក់ឲ្យនៅដាច់​ដោយឡែក​


 សកម្មភាពបង្ការទប់ស្កាត់COVID-19 នៅខេត្ត Vinh Phuc
 

នាវេលា​ម៉ោង០ ថ្ងៃទី៤ ខែមិនា ឆ្នាំ​២០២០ ឃុំ Son Loi ត្រូវបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែក ក្រោយរ​យៈ​ពេល​ ២០ ថ្ងៃតាមការកំណត់។

នាវេលា​​ម៉ោង​ ២១ និង ៣០ នាទី ថ្ងៃទី៣ ខែមិនា ខេត្ត Vinh Phuc បានប្រកាស​ជាផ្លូវ​ការ​នូវ​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​ការ​បញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកចំពោះឃុំ Son Loi ស្រុក Binh Xuyen។ អាស្រ័យហេតុនេះ នាវេលា​ម៉ោង ០ ថ្ងៃទី ៤ ខែមិនា ឃុំ Son Loi ត្រូវបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកក្រោយរយៈពេល ២០ ថ្ងៃ​តាម​ការកំណត់។ ក្នុងរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកនោះ ប្រជាជនឃុំ Son Loi បាន​រួម​សហការ​ជាមួយ​រដ្ឋ​អំណាច​អនុវត្តន៍ ការបង្ការ ទប់ស្កាត់ COVID-19 យ៉ាងតឹងរឹង ។ ឃុំនេះគ្មានករណីឆ្លងថ្មីឡើយ។
 
សូមបញ្ជាក់​ដែរថា ចំពោះមុខ ស្ថានភាព COVID-19 មានការប្រែបម្រួលដ៏ ស្មុគស្មាញ ដែលមិន​អាច​ប៉ាន​បាន​នោះ​ នាថ្ងៃទី ១២ ខែកុម្ភៈ ខេត្ត Vinh Phuc បាន​ចេញ​សេចក្ដី​សម្រេច​ចិត្តស្ដីពី​ការអនុ​វត្តន៍​ជាបន្ទាន់​នូវភារ​កិច្ចនានា​ ដែលបាន​ចែងក្នុង​សេចក្ដី​សម្រេចចិត្ត​របស់​នាយក​រដ្ឋមន្ត្រី ​ស្ដីពីការ​ប្រកាស​ជំងឺ​រាតត្បាត​រលាក​ផ្លូវ​ដង្ហើម​ ដែលបណ្ដាពី វីរុសកូរ៉ូណាប្រភេទថ្មីនៅខេត្ត Vinh Phuc។ អាស្រ័យ​ហេតុនេះ ចាប់តាំងពីថ្ងៃទី១៣ ​ខែកុម្ភៈ ឃុំ Son​ Lo​i ស្រុក Binh Xuyen (ដែលជាកន្លែងមានជំងឺ) ត្រូ​វបានដាក់ឲ្យនៅដាច់ដោយឡែកផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ