• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COVID - 19៖ វៀតណាមបានផលិតប្រកបដោយជោគជ័យឧបករណ៍ KIT ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2


 វៀតណាមបានផលិតប្រកបដោយជោគជ័យឧបករណ៍ KIT ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2
 

នារសៀល​ថ្ងៃទី៣ ខែមិនា ឆ្នាំ​២០២០ វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រ នៃបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀត​ណាម​បានប្រកាសផលិតប្រកបដោយជោគជ័យ ឧបករណ៍ KIT សម្រាប់ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2។ ឧបករណ៍​ KIT នេះមានលក្ខណៈជាក់លាក់ ១០០% ចំណាយពេលវេលានៃការធ្វើរោគវិនិច្ឆ័យគឺ៨០ នាទី ចាប់​ពី​ពេល​​ទទួលសំណាក RNA របស់អ្នកជំងឺ។
 
មុននោះ​ នារសៀលថ្ងៃទី ២ ខែមិនា ឧបករណ៍ KIT ត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្របង្ការរោគ យោធាពិនិត្យ​និង​វាយ​តម្លៃលើ​ប្រសិទ្ធភាព ឯកទេស។ លទ្ធផលបង្ហាញថាឧបករណ៍មានប្រ សិទ្ធភាពជាក់ស្តែង ស្មើនឹងឧបករណ៍ Kit realtime RT-PCR  របស់អង្គការសុខភាពពិភពលោក ពោលគឺប្រ សិទ្ធភាព ១០០%។ លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​នេះបានប​ញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យា​ជីវសាស្ត្របាន​ម្ចាស់​ការ​លើប​ច្ចេក​ទេស​ទំនើប​និង​ម្ចាស់​ការក្នុង​ការ​បង្កើត​ឧបករណ៍ KIT realtime RT-PCR សម្រាប់ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2 នៅវៀត ណាមដោយ​មិន​ពឹង​ផ្អែក​លើការ​នាំ​ចូលឧបករណ៍បរទេស។
 
សាស្ត្រាចារ្យរង បណ្ឌិត​ Chu Hoang Ha ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្របានអោយដឹងថា៖ នាពេលអនាគត ​វិទ្យាស្ថាននឹងសម្របសម្រួលជាមួយវិទ្យាស្ថានវេជ្ជសាស្ត្របង្ការរោគយោធា ផលិតចំនួន​ឧបករណ៍​​នេះអោយបានច្រើន សម្រាប់បម្រើតំរូវការធ្វើតេស្តត្រួតពិនិត្យជាលិការទ្រង់ទ្រាយធំ។ វិទ្យាស្ថាន​ក៏ត្រៀម​សម្រប​សម្រួលជាមួយអាជ្ញាធរផ្សេងទៀត ដើម្បីអ​នុវត្តន៍ឧបករណ៍ធ្វើរោគវិនិច្ឆ័យមេ​រោគ​វីរុស SARS-CoV-2 សំដៅ​ចូលរួមចំណែកក្នុងការរុញថយក្រោយជំងឺរា​តត្បាត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top