CNCF និង គម្រោងដើម្បីកុមារវៀតណាម
សកម្មភាពឧបត្ថម្ភលេចធ្លោរបស់ CNCF គឺជាគម្រោងស្តីពីការសិក្សាអប់រំ ក្នុងនោះត្រូវនិយាយដល់ សាលាបឋមសិក្សាអាញសាង់ (Anh Sang) (ពន្លឺ) បានបង្កើតនៅឆ្នាំ១៩៩១ ហើយជាគម្រោងមួយក្នុងចំណោមពីរគម្រោងដំបូង របស់ CNCF នៅវៀតណាម។ ត្រូវដូចឈ្មោះអប់រំ គម្រោងបាននាំមកនូវ “ពន្លឺ” ក្តីសង្ឃឹម នាំមកនូវឱកាសសិក្សាជូនកុមារទាំងឡាយ ដែលមានស្ថានភាពទុក្ខលំបាកនៅទីក្រុងហូជីមិញ និងខេត្តនៅជិតខាង។ សាលាបឋមសិក្សាអាញសាង់ (Anh Sang) សព្វថ្ងៃមានគ្រូបង្រៀន៩នាក់ និង សិស្សចំនួន ១៣០ - ១៥០នាក់ កំពុងតាមសិក្សាកម្មវិធី នៃក្រសួងសិក្សាបណ្តុះបណ្តាល។ ប្អូនៗនៅសាលាបឋមសិក្សាអាញសាង់ (Anh Sang) មានកម្រិតអាយុចាប់ពីអាយុ៦ឆ្នាំ រហូតដល់អាយុ១៦ឆ្នាំ រួមមាន៖ កុមារកំព្រា កុមារមានស្ថានភាពទុក្ខលំបាកពិសេស កុមារកង្វះខាត កុមារលើសអាយុកំណត់តាមសិក្សានៅសាលារដ្ឋ កុមារមិនទាន់មានសំបុត្រកំណើត គ្មានសៀវភៅគ្រួសារ កុមាររួមនឹងគ្រួសារចំណាកស្រុកអនាធិបតេយ្យ ចេញពីខេត្តជិតខាងធ្វើដំណើរមករស់នៅលើភូមិសាស្រ្តទីក្រុង។
ដើម្បីឧបត្ថម្ភល្អបំផុតសម្រាប់ប្អូនៗ ទន្ទឹមនឹងការបង្ហាត់បង្រៀន សាលានៅផ្តល់សម្លៀកបំពាក់ កាបួបស្ពាយ ស្បែកជើង សៀវភៅ សិក្ខុបករណ៍ឥតគិតថ្លៃជូនប្អូនៗ ដែលមានស្ថានភាពទុក្ខលំបាកពិសេស ប្អូនៗមានភាពកង្វះខាត។ ទន្ទឹមនោះ សាលាមានក្រុមការងារសង្គម ធ្វើការងារពីគ្រោះផ្តល់យោបល់ ជូនក្រុមគ្រួសារ ចលនាគ្រួសារឱ្យប្អូនៗទៅសាលា ហើយមានសកម្មភាពអន្តរគមន៍ជួយប្អូនៗ ឆ្លងកាត់វិបត្តិផ្លូវចិត្តសង្គម ដើម្បីអាចបន្តការសិក្សា។ មិនត្រឹមតែឧបត្ថម្ភខាងសិក្សាអប់រំ សាលានៅឧបត្ថម្ភខាងសុខាភិបាលជូនប្អូនៗមួយចំនួន ដែលគ្រួសារមិនមានសមត្ថភាពសងប្រាក់ពិនិត្យ និង ព្យាបាលជំងឺ ទន្ទឹមនោះផ្តល់កង់ដល់ប្អូនៗទៅរៀន ដែលគ្មានលទ្ធភាពបានឪពុកម្តាយជូនទៅមក។ តាមលោកស្រី Christina Noble ស្ថាបនិក CNCF ប្អូនៗត្រូវធំឡើងជាមួយនឹងការសិក្សាអប់រំគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកសក្តានុពលរបស់ប្អូនៗ ជាអតិប្បមា។ ជាមួយគោលដៅនោះ សាលាមិនត្រឹមតែរៀបចំបង្រៀន ជូនប្អូនៗនូវកម្មវិធីបឋមសិក្សាតាមកំណត់នៃក្រសួងសិក្សាអប់រំ និង បណ្តុះបណ្តាល នៅថែមទាំងបានរៀបចំសកម្មភាពខាងក្រៅថ្នាក់រៀន ជួយបំប៉នរាងកាយដូចជា៖ Taewondo បាល់បោះ yoga និង ហែលទឹក រួមនឹងសកម្មភាពវប្បធម៌ កីឡា វិចិត្រសិល្បៈ៖ គូរ រាំ ច្រៀង លេង piano ថតរូប ជួយប្អូនៗពង្រីកទេពកោសល្យ ជួយប្អូនៗមានជំនឿចិត្តជាង។ ក្រៅពីនោះសាលានៅរៀបចំសកម្មភាពអប់រំ ស្តីពីសីលធម៌ ជួយសុក្រិតបុគ្គលិកលក្ខណៈជូនប្អូនៗ ហើយនៅមានបណ្ណាល័យតូចមួយ លើកទឹកចិត្តប្អូនៗអានសៀវភៅ។ ក្រៅពីគម្រោងការសាលាបឋមសិក្សាអាញសាង់ (Anh Sang) CNCF នៅមានគម្រោងឧបត្ថម្ភការសិក្សាផ្សេងដូចជា៖ កសាងថ្នាក់រៀន ផ្ទះបាយ ជូនសាលាមតេយ្យ សាលាបឋមសិក្សា នៅតាមភូមិឃុំ ក្នុងខេត្តដុងថាប (Dong Thap) បេនត្រែ (Ben Tre) ឡឹមដុង (Lam Dong) ជាដើម។
CNCF បាននិងកំពុងពង្រាយច្រើនគម្រោងការ ពាំនាំភាពអភិវឌ្ឍសហគមន៍ កែលម្អសមត្ថភាពហិរញ្ញវត្ថុស្វ័យភាព របស់គ្រួសារប្អូនៗ ដើម្បីជួយគ្រួសារប្អូនៗអាចរួចផុតពីភាពក្រីក្រ ហើយឆ្ពោះទៅកាន់ជីវភាពមួយប្រសើរជាង។ តាមនោះ គម្រោងការឱ្យកម្ចីដើមទុនអាជីវកម្ម ជាកម្មវិធីនាំយកទឹកស្អាតទៅជនបទ សព្វថ្ងៃកំពុងបានពង្រាយខ្លាំង នៅច្រើនមូលដ្ឋាន៕
អនុវត្ត៖ ថុងហាយ
Pépé la Poule៖ ទីរួមនៃចំណូលចិត្តចំពោះម្ហូបអាហារវៀតណាមរបស់ Pépé និង Yu Masuda
លោកស្រី Cynthia Mann៖ អ្នករចនាជនជាតិអូស្ត្រាលីចំណូលចិត្ត លើសំពត់សង្កិមវៀតណាម
Céline Charpiot៖ អ្នកតភ្ជាប់ស្ពានបច្ចេកវិទ្យាបារាំងនិងវៀតណាម
Marko Nikolic៖ អ្នកនិពន្ធ Serbia បំផុសគំនិតរស់នៅដោយភាសាវៀតណាម
មិត្តភក្តិស្រុក Hui Shen
លោក Marc De Muynck នឹងការធ្វើដំណើរព្រមទាំងទឹកចិត្តស្រឡាញ់ចំពោះប្រទេសវៀតណាម
School on the Boat៖ ដំបូលផ្ទះផ្តល់ពន្លឺអនាគត សម្រាប់កុមារដែលមានស្ថានភាពជួបទុក្ខលំបាក
Aaron Everhart ជា “សប្បុរសជន” នៃការចលនាធុរកិច្ចថ្មីនៅវៀតណាម
លោក Choi Ju Young ជាអ្នកឯកទេសព្យាបាលស្តារនីតិសម្បទាជូនក្រុមជម្រើសជាតិវៀតណាម
“គីមវឹនគេវ - Kim Van Kieu” លើឆាកតន្រ្តីល្ខោនបារាំង
John Burton-Races - បេសកជនផ្សារភ្ជាប់ម្ហូបអាហារវៀតណាម ជាមួយនិង មិត្តភក្តិអន្តរជាតិ
Gareth Ward - ឯកអគ្គរដ្ឋទូតមួយរូបនៃការពិសោធន៍នៅប្រទេសវៀតណាម
មិត្តភក្តិ Ireland “សាងពណ៌បៃតង” ក្រុងហាណូយ
លោកសាស្រ្តាចារ្យ Jan Gehl និង បរិយាកាសទីក្រុងជិតស្និទ្ធនឹងមនុស្ស
Bookworm - អាសយដ្ឋានអានសៀវភៅសំរាប់ជនបរទេសរស់នៅ និងធ្វើការ នៅរដ្ឋធានីហាណូយ។
លោកស្រីឯកអគ្គរដ្ឋទូត Hasanthi Urugodawatte Dissanayake៖ អ្នកជំរុញ “ស្ពានត” មិត្តភាពវៀតណាម - ស្រីលង្ការ
ផ្ទះសំណាងរបស់នារី ទីម (Tim)
វៀតណាមចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង
គ្រូបង្វឹក Park Hang Seo ៖ អ្នកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបង្កើតស្នាដៃដ៏ធំអស្ចារ្យ