• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Chu Thu Phuong - អ្នកប្រែកំណាព្យអាល្លឺម៉ង់ទៅជាភាសាវៀតណាម

​បទកំណាព្យមួយចំ​នួនរបស់​មហាកវីអាល្លឺម៉ង់ លោក Heinrich Heine ធ្លាប់មានមិត្ត​អ្នកអាន​វៀត​ណាម ស្គាល់​តាម​រយៈការបក​ប្រែរបស់ក​វីក្នុង​ស្រុកដូចជា លោក Hoang Trung Thong, Te Hanh, Xuan Dieu, Nguyen Xuan Sanh មុននេះកន្លះសតវត្សរ៍។​ ក្នុងនោះភាគច្រើនគឺបកប្រែ​ពីភាសាបារាំង និងរុស្ស៊ី។​ នាឆ្នាំ២០១៥​ ជាលើក​ដំបូង​ហើយដែ​លមានសៀវភៅកំណាព្យ Hei​nrich Heine ត្រូវបាន​បកយ៉ាង​គ្រប់​គ្រាន់​ពីភាសា​ដើម​គឺភាសា​អាល្លឺម៉ង់​ទៅជាភាសាវៀត​ណាម ដោយអ្នក​ស្រី Chu Thu Phuong។

 
 Chu Thu Phuong - អ្នកប្រែកំណាព្យអាល្លឺម៉ង់ទៅជាភាសាវៀតណាម

អ្នកបកប្រែ ​Chu Thu Phuong រៀបរាប់ថា ​អ្នកស្រីចាប់​ផ្ដើមការ​បកប្រែ​កំណាព្យ ​Heinrich Heine កាល​ពីឆ្នាំ២០​១៣ពេលដែល​អ្នកស្រីកំពុង​ប្រកបការ​ងារ​នៅស្ថានទូត​វៀត​ណាម​ប្រចាំ​អាល្លឺម៉ង់​។ អ្ន​កស្រីជ្រើស​កម្រង​កំណាព្យ​ល្បីឈ្មោះបំផុត​របស់អ្នក​និពន្ធ ​Heinrich Heine ​មានចំណង​ជើងថា” សៀវភៅ​របស់បទ​ចំរៀង​នានា” ដើម្បី​បក​ប្រែ។​ ក្រោយ​មកអ្នក​ស្រីជ្រួតជ្រាប​បាន​នូវអត្ថន័យ​របស់​កំណាព្យ​ទាំង​នេះហើយ​ក៏បន្តបក​បន្ថែម​នូវកម្រង​កំណាព្យ​មាន​ចំណងជើង​ថា”តន្រ្តីរ៉ូម៉ង់​ទិក​”។ ​អ្នកស្រី Chu Thu Phuong បានឲ្យដឹងថា

​“សោភ័ណភាពនៃកម្រង​កំណាព្យនេះមុនបង្អស់គឺ​អំពីភាសា។ ​ពាក្យពេចន៍របស់​វាគឺសាមញ្ញ​និង​ងាយ​យល់​ណាស់​។ ត្រង់ចំណុចនេះបានធ្វើឲ្យកំ​ណាព្យ​របស់ម​ហាកវី​ Heinrich Heine ល្បី​ល្បាញ ”។

អស់​រយៈ​ពេល​ប៉ុន្មានសប្ដាហ៍ក្រោយពីម៉ោ​ងធ្វើការ​មក​ គឺអ្នកស្រី Chu Thu Phuong យកកំណាព្យ​មក​បក​។ អ្នកស្រី​បាន​ចំណាយពេលជាងមួយឆ្នាំ​ ដើម្បីបកកំណាព្យចំនួ​ន៦៧​បទ។
 
ក្នុងគោលបំណង​ស្វែងយល់ពីជីវិតរបស់មហា​កវី Heinrich Heine  អ្នកស្រី C​hu Thu Phuong បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ Marburg និងជួបជាមួយសាស្រ្តាចារ្យបង្រៀ​នអក្សរសាស្រ្ត​អាល្លឺម៉ង់ លោក Guenter Giesenfeld និង​លោកស្រី Marian Ngo ជាអ្នកបកប្រែអក្សរ​សាស្រ្តវៀតណាម ទៅជាភាសាអាល្លឺម៉ង់​។ ក្នុង​រយៈពេល២ថ្ងៃគេផ្លាស់​ប្ដូរយោបល់​ដោយ​មិនចេះចប់ពីប្រវតិ្តរូបកវី Heinrich Heine  និង​វិធីបក​ប្រែកំណាព្យ​របស់​លោក​ទៅជា​ភាសាវៀ​ត​ណាម​។

 
 កំណាព្យ Heinrich Heine

អ្នកបកប្រែ Chu Thu Phuong​ ក៏ទៅកាន់ទីក្រុង Duese​ldorf ជាស្រុកកំណើតរ​បស់​មហាកវី Heine ដែរ ដើម្បីស្វែង​យល់ពីរូប​លោក​ទៀត​ផង​។ បទ​កំណាព្យ​មួយចំនួន​ក្នុងកម្រង​កំណាព្យ”​តន្រ្តីរ៉ូម៉ង់​ទិក​” បក​ប្រែដោយ​ អ្នក​ស្រី Chu Thu Phuong នោះទើបនឹងត្រូវបា​នក្រុ​ម​ចំរៀង Dong Kinh Co Nhac សំរួល​ជាមួយ​តន្រ្តីប្រពៃណីវៀត​ណាម ហើយយកមកសំដែងក្នុងកម្ម​វិធីកំ​ណាព្យ Heinrich Heine នៅវិទ្យា​ស្ថាន Goethe កាល​ពីខែសីហាកន្ល​ងទៅនេះ​។ ស្ដីពីស្នាដៃរបស់អ្នកបក​ប្រែ   Chu Thu Phuong នេះកវីល្បី​ឈ្មោះនៅ​វៀតណាម មួយ​រូប​លោក​ Nguyen Duy បាន​ថ្លែងថា
 
“អ្នកស្រី Chu Thu​ Phuong រៀន​សូត្រនៅ​ប្រទេស​អាល្លឺម៉ង់ ហើយយល់​ដឹង​ជ្រាល​ជ្រៅអំពី​វប្បធម៌​និងអក្ស​រសាស្រ្តអាល្លឺ​ម៉ង់។ មុន​នេះបានមានមនុស្សជាច្រើនបកប្រែកំ​ណាព្យ Heine ហើយ​តែគេបក​ពីភាសា​បារាំង​។ រីឯ​អ្នក​ស្រី Chu Thu Phuong បក​ផ្ទាល់ពីភាសា​អាល្លឺម៉ង់។​ ខ្ញុំបាន​អានហើយ​សង្កេត​ឃើញថានោះ​គឺជាការ​បក​ប្រែដ៏​ល្អ។ ក្រៅពី​នោះការសំរួល​បទកំណាព្យ​មួយចំនួ​ន របស់ Heinrich Heine សំរាប់ក្រុមចំ​រៀង​ Dong Kinh Co Nhac សំដែង​នោះក៏ជាប្រការ​ដ៏ចំលែកចំពោះខ្ញុំ​ផង​ដែរ”។
 
ស្ដីពីស្នាដៃរបស់​ខ្លួន អ្នកស្រី Chu Thu Phuong ចែក​រំលែកថា​អ្នកស្រីចូល​ចិត្ត​ស្រលាញ់​ការងារ​បក​ប្រែ​អក្សរ​សាស្រ្ត​អាល្លឺ​ម៉ង់​ទៅជាភាសា​វៀត​ណាម ណាស់​។ អ្នកស្រីចង់​ដើរតួនាទី​ជាស្ពានតភ្ជាប់​ទំនាក់​ទំនង រវាងប្រទេស​ទាំងពីរ នា​បច្ចុប្បន្នកា​ល​និងទៅអនាគតទៀតផង៕

 

តា​ម VOV5 - វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top