• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Céline Charpiot៖ អ្នកតភ្ជាប់ស្ពានបច្ចេកវិទ្យាបារាំងនិងវៀតណាម

ជា​អ្នក​មាន​ស្រុក​កំណើត​ពីរ​ ឪពុក​ជនជាតិ​បារាំង អ្នក​ម្តាយ​ជនជាតិ​វៀតណាម​ Céline Charpiot សព្វថ្ងៃជា​អគ្គនាយក​​ក្រុមហ៊ុន Linagora ​វៀតណាម​។ បងស្រី​ជាមនុស្ស​ម្នាក់​​​ ដែល​បាននិង​កំពុង​​ខិតខំប្រឹង​ប្រែង​ធ្វើ​ជា​ស្ពាន​តំណ​ ​រវាង​ប្រទេសទាំងពីរ​​បារាំងនិង​វៀតណាម​ ក្នុង​​កិច្ច​សហប្រតិបត្តិការ​គម្រោង​ការ ​​អំពី​សេដ្ឋកិច្ច​​លេខ​ (អេឡិច​ត្រូនិក)​​ ​និង​​បច្ចេកវិទ្យា​កម្មវិធី​ទន់​ប្រភព​បើក​ “Open source”​។ បង​ស្រី​ក៏ជា​ស្ថាបនិក​​វិទ្យាស្ថាន​ Open Hackademy មាន​​ទីស្តីការ​នៅ​ប្រទេស​បារាំង និងភ្នាក់ងារ​​តំណាង​នៅ​ប្រទេសវៀតណាម​ ដែលជាទីកន្លែ​ង​បើក​វគ្គ​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​ប្រភព​បើក​​ រចនា​ សម្រាប់​មនុស្ស​គ្រប់គ្នា នរណា​ក៏អាច​​រៀន​យក​បានដែរ​។​

បទពិសោធន៍រយៈ​ពេល​២០ឆ្នាំ​ធ្វើការ ខាងវិស័យបច្ចេកវិទ្យាប្រភពបើក “Open source” នៅបារាំង Céline Charpiot ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន French Tech Vietnam  និងជាប្រធាន Bond’Innov។ ឆ្នាំ២០១៥ Céline Charpiot បង្កើតក្រុមហ៊ុន Linagora វៀតណាមនៅក្រុងហាណូយ សកម្មចូលរួមនូវសកម្មភាពទំនាក់ទំនងយុទ្ធសាស្រ្ត រវាងបារាំងនិងវៀតណាម ខាងវិស័យផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី។
 

Linagora វៀតណាមជាមួយបេសកកម្ម កសាងខឿនសេដ្ឋកិច្ចបច្ចេកទេស​លេខ​ចីរភាព សម្រាប់ប្រទេសវៀតណាម បានអនុវត្តដំណោះស្រាយប្រើប្រាស់បច្ចេកវិទ្យាប្រភពបើក “Open source” ជាច្រើន សម្រាប់គម្រោងការវៀណាម ផ្តល់កម្មវិធីបណ្តុះបណ្តាលជូនវិស្វករបច្ចេកវិទ្យាព័ត៌មាន​វៀត​ណាម​ អំពីបច្ចេកវិទ្យាប្រភពបើក។

បងស្រីជាសមាជិកនៃ Hanoi Sustainable City Living Lab គម្រោងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងបារាំងនិងវៀតណាម ជាមួយនឹងសហគ្រាសផ្តើមធុរកិច្ចថ្មី អ្នកផ្តល់ដំណោះស្រាយ មជ្ឈមណ្ឌលស្រាវជ្រាវទីក្រុងចីរភាព Made In Vietnam បានរចនាសម្រាប់តែទីផ្សារអាស៊ាន។


បច្ចេកវិទ្យាចម្បងគឺ សហការជួយបងស្រីបើកចេញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាវិស័យដែលបងស្រីមានកាលានុវត្តនភាពជាច្រើន ដើម្បីអនុវត្តការងារមានប្រយោជន៍សម្រាប់ប្រទេសវៀតណាម។ Céline Charpiot តែងធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរបារាំងនិងវៀតណាម ដើម្បីប្រតិបត្តិការវិទ្យាស្ថាន Open Hackademy និង Linagora វៀតណាម។ នេះជាក្រុមហ៊ុនបច្ចេកវិទ្យាពីរ ដែលបាននិងកំពុងបណ្តុះបណ្តាលវិស្វករប្រភពបើក “Open source” ពូកែសម្រាប់វៀតណាម និងជាស្ពានតំណផ្ទេរបច្ចេកវិទ្យាសហប្រតិបត្តិការបារាំងនិងវៀតណាម។



CEO នៃ LINAGORA VIETNAM  Céline Charpiot ហើយក៏ជាសមាជិកក្រុមប្រឹក្សាភិបាល French Tech Vietnam និងជាប្រធាន Bond’innov ។ រូបថត៖ វៀតគឿង


Céline Charpiot ត្រង់ត្រាប់ស្តាប់នូវគំនិតថ្មី នៃក្រុមវិស្វករបច្ចេកវិទ្យាបច្ចេកវិទ្យាប្រភពបើក “Open source” នៅក្រុមហ៊ុន LINAGORA VIETNAM ។ រូបថត៖ វៀតគឿង


មិនត្រឹមតែប្រតិបត្តិការសហគ្រាស Céline Charpiot នៅចូលរួមសិក្ខាសាលានិងពិភាក្សាផ្តល់បទពិសោធន៍ អំពីគ្រប់គ្រងប្រភពបើក “Open source” ជាមួយនឹងអ្នកឯកទេសវៀតណាម។ រូបថត៖ វៀតគឿង

Céline Charpiot បង្ហាញប្រធានបទសហប្រតិបត្តិការបច្ចេកវិទ្យាប្រភពបើក “Open source” រវាងវៀតណាមនិងបារាំង នៅសិក្ខាសាលាមួយ។ រូបថត៖ វៀតគឿង


Céline Charpiot និងអ្នកឯកទេសប្រភពបើក “Open source” របស់វៀតណាមនៅទីក្រុងបារីស។ រូបថត៖ ឯកសារ


Céline Charpiot ធ្វើជាវាគ្មិននៅសិក្ខាសាលា “កសាងយុទ្ធសាស្រ្តប្រភពបើក “Open source” និងសេដ្ឋកិច្ចលេខ សហប្រតិបត្តិការទ្វីបអាស៊ីនិងទ្វីបអ៊ឺរ៉ូប”។ រូបថត៖ ឯកសារ


Céline Charpiot ចូលរួមធ្វើការក្រុម ហ្វឹកហាត់បំណិន សម្រាប់បុគ្គលិកនៅក្រុមហ៊ុន LINAGORA VIETNAM ។ រូបថត៖ វៀតគឿង


Céline Charpiot បានចូលរួមសមាគមសហគ្រាសបច្ចេកវិទ្យាអន្តរជាតិ។ ក្នុងរូបថត៖ បងស្រីថតរូបអនុស្សាវរីយ៍ជាមួយនឹង CEO គ្រប់ប្រទេសខាងវិស័យបច្ចេកវិទ្យា។ រូបថត៖ ឯកសារ 


Céline Charpiot ចែករំលែកបទពិសោធន៍គ្រប់គ្រងនិងបណ្តុះបណ្តាលវិស្វករប្រភពបើក “Open source” នៅវៀតណាម ជាមួយនឹងសហការីគ្រប់ប្រទេស។ រូបថត៖ ឯកសារ


Céline Charpiot ចូលរួមធ្វើជាវាគ្មិននៅសិក្ខាសាលាអន្តរជាតិ អំពីបច្ចេកវិទ្យារៀបចំ នៅទីក្រុងសៀងហៃ ប្រទេសចិន។ រូបថត៖ ឯកសារ
 

នៅសិក្ខាសាលា “ដឹកនាំនិងគ្រប់គ្រងយុគសម័យផ្លាស់ប្តូរលេខ” Céline Charpiot ក្នុងនាមជាវាគ្មិនបង្ហាញបទបង្ហាញពីតួនាទីនៃថ្នាក់ដឹកនាំ នៅក្នុងគម្រោងការអំពីប្រភពបើក “Open source”។ ទម្រង់ដែលបងស្រីចែករំលែកចម្បងគឺ ក្រុមហ៊ុន Linagora សកម្មភាពជាក់ស្តែង។ នៅទីនោះ ថ្នាក់ដឹកនាំដែលមានអំណាច ដើម្បីគ្រប់គ្រងគម្រោងការ បុគ្គលិក ជាឧបករណ៍អនុវត្ត អតិថិជនជាដៃគូបញ្ហាប្រឈមត្រូវការដំណោះស្រាយ។ ប្រធានបទ Céline Charpiot បទបង្ហាញក៏ជាវិស័យយុទ្ធសាស្រ្ត ដែលវៀតណាមកំពុងអនុវត្តក្នុងការបណ្តុះបណ្តាល ថ្នាក់ដឹកនាំប្រភពបើក “Open source”។ Céline Charpiot ជាអ្នកធ្វើការផ្ទាល់ជាមួយនឹងក្រុមវិស្វករវៀតណាម និងតែងជាអ្នកបំផុសគំនិត សម្រាប់យុវវ័យច្នៃប្រឌិតនិងមានគំនិតប្រពៃ។


Linagora វៀតណាមប្រជុំវិស្វករវៀតណាមធ្វើការជាង២០០នាក់ រួមចំណែកផ្តល់មតិគំនិត៤៣.០០០ សម្រាប់វៀតណាម ខាងវិស័យផ្លាស់ប្តូរថ្មីបច្ចេកទេសលេខ ផ្តល់ដំណោះស្រាយប្រភពបើក “Open source” សម្រាប់អតិថិជន១៤១៨នាក់។

Céline Charpiot អនុវត្តបទពិសោធន៍អំពីបច្ចេកវិទ្យាកម្មវិធីទន់ប្រភពបើក “Open source” ដែលធ្លាប់ជោគជ័យនៅបារាំង ដើម្បីបង្កើតជាតម្លៃអេកូឡូស៊ីមួយ នាំយកឧបករណ៍កម្មវិធីទន់ប្រភពបើក “Open source” បច្ចុប្បន្នចេញទៅកាន់ទីផ្សារវៀតណាម។ បងស្រីជាអ្នកចង់ចែករំលែក បានធ្វើការងារនៃមនុស្សគ្រប់គ្នា ទន្ទឹមនោះទទួលព័ត៌មានថ្មី បង្កើតជាគម្រោងការប្រពៃជាង។

Céline Charpiot រួមនឹងសហការីនៅក្រុមហ៊ុន Linagora វៀតណាម បានចូលរួមកម្មវិធីបច្ចេកវិទ្យា ផ្តល់ទិសដៅនិងប្រឹក្សាវិជ្ជាជីវៈជូននិស្សិត បង្កើតទីលានសម្រាប់វិស្វករវ័យក្មេងវៀតណាម បង្ហាញពីគំនិតថ្មី ជំនះបានគម្រោងការសំខាន់ជាច្រើននៅវៀតណាម។ តាម Céline Charpiot ក្រុមហ៊ុនកម្មវិធីទន់ប្រភពបើក“Open source” មួយ មានភារកិច្ចចម្បងគឺ នាំមកភាពឯករាជបច្ចេកទេសលេខ ជូនអតិថិជន។ វៀតណាមសព្វថ្ងៃផលិតកម្ម១០០% កម្មវិធីទន់ប្រភពបើក “Open source” និងឥតតម្លៃ សមស្រប់នឹងសហគមន៍ប្រភពបើក ទុកសម្រាប់នរណាក៏អាចប្រើប្រាស់បានទាំងអស់។

បានរួមចំណែកគំនិតយោបល់ និងចូលរួមគម្រោងការសេដ្ឋកិច្ចលេខ របស់វៀតណាម ក៏ដូចជាផ្តល់កម្មវិធីប្រភពបើក “Open source” សម្រាប់សហគ្រាសវៀតណាមជាច្រើន ជាសំណព្វចិត្តរបស់ Céline Charpiot ជាអ្នកបាននិងកំពុងជាភាពតភ្ជាប់បច្ចេកវិទ្យា រវាងប្រទេសទាំងពីរបារាំងនិងវៀតណាម៕

អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿងនិងឯកសារ


Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top