19/02/2019 09:51 GMT+7 Email Print Like 0

Bookworm - អាសយដ្ឋានអានសៀវភៅសំរាប់ជន​បរទេស​រស់នៅ ​និង​ធ្វើការ នៅរដ្ឋធានីហាណូយ។

ចាប់ពី​​ការជក់​ចិត្ត​អាន​ និង​​ប្រមូលផ្តុំ​សៀវភៅ លោក​ ហ័ង វ៉ាន់​ទ្រឿង ( Hoang Van Truong) បាន​យក​អស់​ក្លាំង​កាយ​ចិត្ត ដើម្បី​​កសាងហាង ​Bookworm ( លេខ ៤៤ វិថី ចូវ​ឡុង (Chau Long) ខណ្ឌ បាឌីញ (Ba Dinh) រដ្ឋធានីហាណូយ (Ha Noi)) ​ក្លាយទៅជា​​​ហាង​លក់​សៀវភៅ​ភាសាបរទេស​ធំបំផុត នៅប្រទេស​វៀតណាម​ ដែល​រួមមានចំនួន​​ ៣០.០០០ ក្បាល។ ហាង Bookworm គឺ​ជា​អាសយដ្ឋាន​​​ធ្លាប់​ស្គាល់​សំរាប់​ជន​បរទេស​ចង់​អាន​សៀវភៅ ដើម្បី​​ស្វែងយល់​នូវប្រទេស​និង​ជនជាតិ​វៀតណាម ។

ជាចៃដន្យ យើងខ្ញុំបានជួបនិងនិយាយជាមួយ លោក Joseph Jones ជនជាតិកាណាដាម្នាក់ នៅពេលលោកមកនិងចង់ទិញសៀវភៅ នៅហាងBookworm។ លោកបាននិយាយឲ្យដឹងថា៖ អាសយដ្ឋាននេះដែលលោកបានរកឃើញលើបណ្តាញអ៊ឺធើណិត។ ទៅវិញទៅមកជាច្រើនដងហើយ ប៉ុន្តែមិនដឹងពីពេលណា លោកបានក្លាយទៅជាមិត្តជិតស្និទ្ធម្នាក់របស់ម្ចាស់ហាងលក់សៀវភៅនេះ។ លោក Joseph Jones បានវាយតំលៃខ្ពស់ ហាង  Bookworm មិនត្រឹមតែសម្បូរសៀវភៅតែប៉ុណ្ណោះទេ។ ក្រៅពីនោះ ភ្ញៀវមកហាងនេះនឹងអាចអង្គុយអានសៀវភៅក្នុងទីស្ថានស្ងៀមស្ងាត់ ហើយពេលឈប់អាននិងបិទសៀវភៅ ភ្ញៀវអាចគយគន់ទេសភាពធម្មជាតិ ផងដែរ។ វត្ថុអនុស្សាវរីយ៍​តូចៗ បានដាក់តាំងនៅទីនេះគួរឲ្យស្រឡាញ់ណាស់ និងកាន់តែបើកទូលាយចំណេះដឹងនូវប្រជាជននិងប្រទេសវៀតណាម។

ហាង  Bookworm បានបើកពី ១៨ ឆ្នាំមុន និងក្លាយទៅជាអាសយដ្ឋានអានសៀវភៅដែលចាប់ចិត្តសំរាប់ជនបរទេសរស់នៅ និងធ្វើការ នៅប្រទេសវៀតណាម។ នេះគឺជាបណ្ណាល័យមួយ ដែលមានសៀវភៅជាភាសាអង់គ្លេសនិង​បារាំងចំនួន ៣០.០០០ ក្បាល លើកឡើងនូវគ្រប់វិស័យ។ សៀវភៅជាភាសាបរទេសដ៏កម្រមានដែលហាង Bookwormរក្សានិងប្រមូលផ្តុំ។ ភាពពិសេសគឺហាង Bookworm តែងតែផ្លាស់ប្តូរសៀវភៅចាស់ជាច្រើនក្បាល ជាមួយជនបរទេសរស់នៅនិងធ្វើការ នៅរដ្ឋធានីហាណូយ។  ភ្ញៀវមកដល់ហាង Bookworm អានសៀវភៅផង ពិសាកាហ្វេផង ក្នុងទីស្ថានស្ងៀមស្ងាត់ ដែលខុសនឹងជីវភាពរស់នៅប្រញាប់ នៅរដ្ឋធានីហាណូយ។

 


ហាង Bookworm ស្ថិតក្នុងផ្ទះមួយ  ក្នុងចក្រតូចមួយ អាសយដ្ឋានលេខ ៤៤ វិថី ចូវឡុង (Chau Long)
ដ្ឋធានីហាណូយ។



ហាង Bookworm គឺជាហាងលក់សៀវភៅចាស់បានបោះពុម្ភជាភាសាអង់គ្លេសនិងភាសាបារាំង។


ទីស្ថានកក់ក្តៅនៅជាន់ទីមួយនៃហាង Bookworm។


ទោះបីទីស្ថាន ហាង Bookworm មិនធំទេ ប៉ុន្តែអ្នកម្ចាស់ហាងបានតុបតែងទីកន្លែងមួយ
សំរាប់សៀវភៅនិយាយអំពីវៀតណាម។  



សៀវភៅនិយាយអំពីវៀតណាម នៅហាង Bookworm។


សៀវភៅចាស់ដែលអ្នកចូលចិត្តអានសៀវភៅរក្សា និងជួសជុលយ៉ាងហ្មត់ចត់
នៅហាង Bookworm។



ហាង Bookworm មានសៀវភៅកម្រមានជាច្រើនក្បាលបានបោះពុម្ភពីរាប់សិបឆ្នាំមុន 
ដែលលោក ហ័ង វ៉ាន់ទ្រឿង ( Hoang Van Truong)- ម្ចាស់ហាងរក្សាយ៉ាងហ្មត់ចត់។



ជនបរទេសជ្រើសរើសសៀវភៅដែលគេយកចិត្តទុកដាក់ នៅពេលមកហាង Bookworm។


ជនបរទេសជ្រើសរើសសៀវភៅដែលគេយកចិត្តទុកដាក់ នៅពេលមកហាង Bookworm។


ក្នុងចំណោម សៀវភៅចំនួន ៣០០០០ ក្បាលនេះ បានលើកឡើងដល់គ្រប់វិស័យ។


មកហាង Bookworm ភ្ញៀវអាចផ្លាស់ប្តូរសៀវភៅជាភាសាបរទេសថ្មី ឬចាស់។ អាសយដ្ឋាននេះគឺមួយក្នុងចំណោមបណ្តាហាងលក់សៀវភៅជាភាសាបរទេសធំបំផុត ដែលបំរើជនបរទេសរស់នៅ និងធ្វើការនៅរដ្ឋធានីហាណូយ។

 

លោក ហ័ង វ៉ាន់ទ្រឿង ( Hoang Van Truong)- ម្ចាស់ហាង Bookwormបានចែករំលែកថា៖ ខ្ញុំគឺជាមនុស្សម្នាក់ជក់ចិត្តអានសៀវភៅ ប្រមូលផ្តុំសៀវភៅ។ ជាដំបូង ខ្ញុំបានប្រមូលសៀវភៅមួយចំនួនរហូតដល់បច្ចុប្បន្ននេះ ខ្ញុំបានប្រមូលផ្តុំបានសៀវភៅរាប់ពាន់ក្បាលហើយ។ នេះពិតជាដំណើរការយូរអង្វែងនិងចាប់ចិត្តណាស់។ នៅពេលជនបរទេសមកនិងទិញសៀវភៅ នៅហាង Bookworm គេបានចែករំលែកនូវចំណេះដឹងនូវវប្បធម៌អាន។ សៀវភៅបុរាណរបស់វៀតណាមបានបកប្រែជាភាសាបរទេស និងបានរក្សា ដែលក្លាយទៅជាវត្ថុអនុស្សាវរីយ៍កម្រមាននិងថ្លៃថ្នូរសំរាប់មនុស្សជាច្រើននាក់។

ជារៀងរាល់ខែ ហាង Bookworm បានឧទ្ទេសនាមសៀវភៅថ្មី ជួបប្រាស្រ័យតន្ត្រីករ វិចិត្រករវៀតណាមជាមួយ​ជនបរទេសកំពុងរស់នៅ និងធ្វើការ នៅប្រទេសវៀតណាម។ ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​វៀត​ណាម​ ហាង Bookworm ក៏រៀបចំកម្មវិធីជាច្រើនសំរាប់ជនបរទេស ដែលអាចចូលរួមនិងស្វែងយល់អំពីពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដូចជា៖ វេចខ្ចប់នំអន្សំ សរសេរអក្សរ សោភណ្ឌភាពវប្បធម៌ប្រពៃណីរបស់ជនជាតិ​វៀត​ណាម។

ហាង Bookwormមានពីរជានន់ដែលបានរៀបចំយ៉ាងស្អាតនិងទីស្ថាននៃសំយាបផ្ទះដែលជាទីកន្លែងភ្ញៀវអាចអង្គុយ អានសៀវភៅ និងស្របខ្លួនក្នុងបរិស្ថានធម្មជាតិ ចំនៅកណ្តាលតំបន់វិថីបុរាណ។ ហាង Bookworm បានបង្កើតភាពខុសនឹងបណ្តាហាងលក់សៀវភៅផ្សេងៗ ទៀត។ មកដល់ហាងនេះ ភ្ញៀវនឹងមានអារម្មណ៍ស្ងប់ចិត្ត និងអង្គុយអានសៀវភៅក្នុងទីស្ថានរបស់ខ្លួន។ ជាន់ទីពីរនៃហាង Bookworm មានសៀវភៅជាច្រើនក្បាល ដែលសរសេរអំពីវៀតណាម។ ទន្ទឹមនឹងនេះ បណ្តាវត្ថុអនុស្សាវរីយ៍តូចៗ គំនូរ រូបថត ផ្កានិងកំណាព្យក៏បានដាក់តាំងយ៉ាងស្អាត។

ម្ចាស់ហាង Bookworm បាននិយាយឲ្យដឹងថា៖ សៀវភៅពីរក្បាលរបស់វៀតណាមបានបកប្រែជាភាសាអង់គ្លេស ៖ ភាព​សោកសៅមកពីសង្គ្រាមរបស់អ្នកនិពន្ធ បាវនីញ (Bao Ninh) និងវាសនាភពសំណាងរបស់អ្នកនិពន្ធ វូ ត្រុងភូង (Vu Trong Phung) ដែលបានជនបរទេស រកនិងទិញជាច្រើនបំផុត។ "គេអាននិងមានប្រតិកម្មយ៉ាងល្អចំពោះសៀវភៅពីរក្បាលនេះ។ ដូច្នេះ យើងខ្ញុំក៏បានសប្បាយចិត្តណាស់ ពីព្រោះហាង 
Bookworm គឺជាស្ពានដែល​​តភ្ជាប់ជនបរទេសនឹងប្រវត្តិសាស្ត្រវៀតណាម"./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង

បណ្តាអត្ថបទបានផ្សាយ