Austdoor - ទ្វារជិតផ្ទះសុខ
បង្កើតនៅឆ្នាំ២០០៣ ចំណុចដំបូងគឺចុះហត្ថលេខាលើខ្សែសង្វាក់បច្ចេកវិទ្យាជាមួយនឹងសម្ពន្ធក្រុមហ៊ុន B&D - ពាណិជ្ជសញ្ញាទ្វាររមូលល្បីឈ្មោះរបស់ប្រទេសអូស្រ្តាលី។ Austdoor បំណងចង់នាំយកទ្វារទំនើបមកកាន់ប្រទេសវៀតណាមជួយអ្នកប្រើប្រាស់ក្នុងស្រុក ខិតជិតនឹងបច្ចេកទេសថ្មី។ លោក យឿងក្វឹកត្វឹន (Duong Quoc Tuan) អគ្គនាយកក្រុមហ៊ុន Austdoor ឱ្យដឹងថា៖ Austdoor ធុរកិច្ចថ្មី ជាមួយនឹងរោងចក្រផលិតមានទំហំ ៣៥០ម៉ែត្រការេ នៅតំបន់ឧស្សាហកម្មង៉ុកហូយ (Ngoc Hoi) ថាញទ្រី (Thanh Tri) ក្រុងហាណូយ មានកម្លាំងផលិតទ្វាររៀងរាល់ឆ្នាំ ២០.០០០ម៉ែត្រការេ។ មកដល់សព្វថ្ងៃ Austdoor មានបុគ្គលិកជាង១០០០នាក់ និង រោងចក្រផលិតចំនួន៥ នៅខេត្តហឹងអៀន (Hung Yen) ង៉ែអាន (Nghe An) និង ញើនត្រាច (Nhon Trach) (ខេត្តដុងណាយ -Dong Nai)។ ក្នុងនោះ រោងចក្រ Austdoor អៀនមី (Yen My) ជារោងចក្រទ្វាររមូលធំបំផុតវៀតណាម ដោយមានពលានុភាពផលិតទ្វារ ៣៥០.០០០ម៉ែត្រការេ។ Austdoor ក៏ជាអង្គភាពទ្វាររមូលតែមួយគត់ មានប្រព័ន្ធចែកចាយទូទាំងប្រទេសរួមមានផ្ទះចែកចាយ៥០០កន្លែង និង ទីកន្លែងលក់២.០០០កន្លែងដណ្តប់ទាំង៦៣ខេត្តក្រុងទូទាំងប្រទេស។
Austdoor ចាត់ទុកកែពន្លឿន និង អភិវឌ្ឍន៍បច្ចេកវិទ្យាជាកក្តាស្នូល ១៥ឆ្នាំអភិវឌ្ឍន៍ Austdoor វិនិយោគខ្លាំងមិនឈប់ឈរលើសកម្មភាពស្រាវជ្រាវ និង អភិវឌ្ឍន៍លើកកម្ពស់គុណភាពផលិតផល ឆ្លើយតបអតិបរិមាតម្រូវការនៃអ្នកប្រើប្រាស់។ ចាប់ផ្តើមពីមូលដ្ឋានបច្ចេកវិទ្យាដំបូង Austdoor បានច្នៃប្រឌិត កែពន្លឿនផលិតផលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសុក្រិត និង សមស្រប់ជាងសម្រាប់អ្នកប្រើប្រាស់វៀតណាម។ រហូតមកដល់សព្វថ្ងៃ ទ្វាររមូល Austdoor មិនត្រឹមតែពាណិជ្ជសញ្ញាទ្វាររមូលលំដាប់ថ្នាក់ជាតិ នៅទាំងរួមចំណែកនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខនៅអាស៊ីអាគ្នេយ៍ ខាងវិស័យទ្វាររមូល ឆ្លងកាត់ប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ដូចជា៖ ថៃ ឥណ្ឌូនេស៊ី ហ្វិលីពីន។ សព្វថ្ងៃ Austdoor បាននាំផលិតផលទ្វាររមូលទៅកាន់ប្រទេសនានា ឡាវ កម្ពុជា មីយ៉ានម៉ា ថៃ។ ឆ្នាំ២០១៩ Austdoor ដាក់គោលបំណងនាំចេញទៅកាន់ទីផ្សារអាស៊ាន ក្នុងនោះប្រមូលផ្តុំលើទីផ្សារសិង្ហបូរី។
ក្រៅពីទ្វាររមូល Austdoor ទ្វារអាលុយមីញ៉ូម Topal ជាចរន្តផលិតផលយុទ្ធសាស្រ្តថ្មីរបស់សម្ពន្ធក្រុមហ៊ុន។ ពាណិជ្ជសញ្ញា TOPAL បានសម្ពន្ធក្រុមហ៊ុន Austdoor បង្ហាញវត្តមាននៅឆ្នាំ២០១៧ ចក្ខុវិស័យក្លាយជាពាណិជ្ជសញ្ញាអាលុយមីញ៉ូមវៀតណាម សក្តិសមថ្នាក់អន្តរជាតិ នាំមុខស្ថាបនាស្តង់ដាថ្មី ក្នុងវិស័យអាលុយមីញ៉ូមសាងសង់នៅវៀតណាម។ ទ្វារអាលុយមីញ៉ូម Topal Slima ចំណុះកម្រិតមធ្យមមានរចនាទំនើប និង ទ្វារអាលុយមីញ៉ូមលំដាប់ខ្ពស់ Topal Prima ជាមួយនឹងគុណសម្បត្តិលើសលុប បង្កើតបានកេរ្តិ៍ឈ្មោះល្បី លើទីផ្សារអាលុយមីញ៉ូមវៀតណាម។ Topal Prima ជាផលិតផលអនាគត ប្រមូលផ្តុំសំណូមពរទាំងអស់ សម្រប់ជំនាន់ទ្វារអាលុយមីញ៉ូមលំដាប់ខ្ពស់ ត្រៀមជាស្រេចសម្រាប់បេសកកម្មនាំវិស័យអាលុយមីញ៉ូម វៀតណាមឆ្ពោះទៅកាន់កម្រិតខ្ពស់ថ្មី៕
អត្ថបទ៖ ប៊ីចវឹន រូបថត៖ ថាញយ៉ាង
“ចម្ការ” VinEco កសិកម្មស្អាត
InnoGenEx - ផលិត KIT តេស្តសារជាតិពុល
ផលិតផលឫស្សីនិងផ្តៅ បាវមីញ (Bao Minh) - ការនាំចេញផលិតផលប្រកបដោយច្នៃប្រឌិត
Vinfast - តថូបនីយកម្មសុបិនរថយន្តរបស់ប្រជាជនវៀតណាម
គ្រឿងស្មូនក្វាងមិញ (Quang Minh) Mosaic - ឯកទគ្គកម្មនៃការផ្គុំរូបភាពដែលល្អឥតខ្ចោះ
ផ្លែទៀបជីឡាំង (Chi Lang) រសជាតិផ្អែមឆ្ងាញ់
ម៉ាស់ធន់បាក់តេរី Dony Mask ជាង១០លានគ្រឿង នាំចេញទៅកាន់ពិភពលោក
ក្រុមហ៊ុន VABIOTECH ជាម៉ាក់យីហោផលិតវ៉ាក់សាំងឈានមុខគេមួយរបស់វៀតណាម
ភាពអស្ចារ្យនៃដើមរុក្ខជាតិឱសថ
Hachi- ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតនៅអាស៊ី
ភាពប្រណីតនៃកុលាលភាជន៍ជូដូវ (Chu Dau)
Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ
ចាហ៊ួយហៃឡុង (Long Hai) - អំណោយពីធម្មជាតិ
កង្ហារព្យួរលើពិដានម៉ាក Royal Home បានបង្ហាញវប្បធម៌វៀតណាមយ៉ាងល្អិតល្អន់
Iris Nguyen និង ដំណើរការកសាងពាណិជ្ជសញ្ញា Perfumery House
ក្រុមហ៊ុន SKYPEC – បម្រើជើងហោះហើរប្រកបដោយសុវត្ថិភាព
VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ
Dofrance - ពាណិជ្ជសញ្ញាជួងខ្យល់ តន្ត្រីសមាធិ ដំបូងនៅវៀតណាម
ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម
ភូគ្វី (Phu Quy) - លើកកម្ពស់អលង្ការវៀតណាម
ម៉ុកអាន (Moc An) - រឿងរ៉ាវធុរកិច្ចថ្មី ផ្តើមពីសាប៊ូដុំ
កង់ម៉ាក ថុងញ៉ឹត (Thong Nhat)
កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)
ក្រុមហ៊ុន វិញទៀន ( Vinh Tien) - ស្ករគ្រាប់មានរសជាតិដូងពិសេស នៅខេត្ត បេនត្រែ (Ben Tre)
សូកូឡាផលិត នៅខេត្តតៀនយ៉ាង (Tien Giang)