APEC 2017 នឹងបង្កើតតំលៃបន្ថែមខ្ពស់សំរាប់សេដ្ឋកិច្ចវៀតណាម
APEC ២០១៧ នឹងបង្កើតតំលៃបន្ថែមខ្ពស់ សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម សំរាប់គំរោងការណ៍ កិច្ចសន្យានានានៅ APEC នឹងបានចុះហត្ថលេខា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចវៀតណាម។ នេះជាការអះអាងរបស់លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២១ មិថុនា ស្ដីអំពីសកម្មភាពទាក់ទង ជាមួយសហគ្រាសឆ្ពោះទៅសប្ដាហ៍ជាន់ខ្ពស់ APEC វៀតណាម ២០១៧។ លោក Vu Tien Loc បានអោយដឹងថា៖ នាពេលខាងមុខនេះ VCCI នឹងបន្តធ្វើជាអធិបតី និងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC លើកទី៣ នៅប្រទេសកាណាដា និងពិសេសគឺកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC លើកទី៤ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ដោយប្រមូលផ្តុំពិភាក្សា និងលើកសំណើរសំរាប់សហគ្រាស។ កិច្ចប្រជុំឆ្ពោះទៅ ចំណុចអាទិភាពចំនួន៤គឺ៖ បង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ ជំរុញកំណើននិរន្តរភាព ច្នៃប្រឌិត និងលើគ្រប់ជ្រុងជ្រោយ លើកកំពស់ការប្រកួតប្រជែងរបស់សហគ្រាស ធានាសន្តិសុខស្បៀងអាហារ…លៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម