• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AIPA និងអាស៊ានរួមសហការគ្នាដើម្បីនាំអាស៊ានបោះជំហានទៅមុខលើផ្លូវអភិវឌ្ឍថ្មី

នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ រសៀលថ្ងៃទី២៦ មិថុនា បានប្រព្រឹត្តទៅនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងថ្នាក់ដឹកនាំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ២០២០ និងប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA លើកទី៤១ អញ្ជើញធ្វើជាសហអធិបតីនៅកិច្ចប្រជុំនេះ។ អញ្ជើញចូលរួមព្រឹត្តិការណ៍ នេះក៏មានវត្តមានរបស់ព្រះមហាក្សត្រ ប្រមុខរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ប្រធានរដ្ឋសភានៃប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមជាមួយអគ្គ លេខាធិការអាស៊ាននិងអគ្គលេខាធិការ AIPA ផងដែរ។

លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធាន AIPA លើកទី៤១។



ក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋ សភាវៀតណាមនិងជាប្រធាន AIPA លើកទី៤១ បានអះអាងថា AIPA មាន គោលបំណងចង់មានច្រើនថែមទៀតនូវសកម្មភាពសហប្រតិបត្តិការរវាង AIPA និងអាស៊ាននៅគ្រប់ជាន់ថ្នាក់។ ក្នុងឱកាសនេះដែរ លោកស្រីបាន លើកឡើងវិស័យចំនួន៣ដែល AIPA នឹងជំរុញខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន។ 

“លើវិស័យនយោបាយ-សន្តិសុខ AIPA បន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការធានាតម្លាភាព លក្ខណៈបើកចំហ វិធីអភិក្រមដោយឈរលើច្បាប់និងរំលេចមជ្ឈភាពរបស់អាស៊ាន។ បណ្ដារដ្ឋសភាជាសមាជិក AIPA កត់សម្គាល់នូវសារសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាង នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាជំរុញការកសាងនិងលើកកំពស់ទំនុកចិត្តរវាងភាគីនានា។ យើងខ្ញុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃភាពអត់ធ្មត់ មិនធ្វើឲ្យសភាពការណ៍ស្មុគស្មាញថែមទៀត ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ រួម ទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២”។

លើវិស័យសេដ្ឋកិច្ច ដើម្បីរួមចំណែកកសាងសហគមន៍សេដ្ឋកិច្ច អាស៊ានប្រកបដោយបរិយាប័ន្ននិងខ្លួនទីពឹងខ្លួន AIPA បានសន្យាជំរុញការ អនុម័តលើកិច្ចព្រមព្រៀងនានាក្នុងតំបន់ ដើម្បីកសាងគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ ការផ្លាស់ប្ដូរថ្មីប្រកបដោយ ភាពច្នៃប្រឌិត ក្នុងបំណងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០។ ទន្ទឹមនេះ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗផងដែរ។

លើវិស័យវប្បធម៌-សង្គម AIPA លើកទឹកចិត្តការលើកកំពស់តួនាទីរបស់ស្ត្រី កុមារនិងជនចាស់ជរាក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកិច្ច ព្រមទាំងស្វាគមន៍ការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងឆ្នាំ២០២០អំពីការជំរុញសមភាពយេនឌ័រនិងផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top