07/06/2018 10:00 GMT+7 Email Print Like 0

About time – ពណ៌កាលៈទេសៈ

នេះ​ជា​ប្រធាន​បទ​នៃ​ការ​តាំង​ពិព័រណ៍​ឈ្មោះ​​វិលត្រឡប់​​មក​​ស្វែងរកនា​ឆ្នាំ​២០១៧ រៀប​ចំ​ដោយ​សហគមន៍​វិចិត្រ​​សិល្បៈ​ប៊ូយ (Bui) នៅពេល​​ថ្មី​ៗ​នេះ​ បាន​ឧទ្ទេសនាម​ទៅ​ដល់​មហាជន​ក្នុង​​​ក្រុង​ហាណូយ​​និង​ក្រុង​ហូជីមិញ​ ស្តី​អំពី​រូបភា​ព​អនុស្សាវរីយ៍​ ការ​ចង់​ចាំ​​ដែល​បាន​រក្សា​ទុក​យ៉ាង​រស់​រវើក ​តាម​រយៈ​ស្នាម​គំនូស​នៃ​អ្នក​ស្រឡាញ់​វិចិត្រ​សិស្បៈ។

ជិត​១២០​ស្នាដៃដែល​​បាន​រចនា​​តាមបែប​​រចនាបថ Artbook ​ ផ្ទាំង​គំនូរ​ត​ភ្ជាប់​នឹង​ពាក្យ​សំណេះសំណាស​នៃ​​អ្នកនិពន្ធ​ទាំងឡាយ​ដែល​បានអញ្ជើញ​​ចូល​រួម​តាំង​ពិព័រណ៍​ សម្រាប់​មហាជន​​អាច​យល់​ដឹង​បន្ថែម អំ​​ពីស្ថាន​ភាព​និពន្ធ​ ក៏ដូច​ជា​​មនោសញ្ចេតនា​ដែល​អ្នក​និពន្ធ​បញ្ញើ​​​​​នូវ​ការចង់​ចាំ​​នៃ​មួយ​លើក​វិលត្រឡប់​មកស្វែង​រក​​។ នោះជា​រូប​ភាព​អនុស្សាវរីយ៍​ស្អាត​ ដែល​មនុស្ស​គ្រប់​គ្នា​តែង​រក្សា​ទុក​  ​​ទីកន្លែង​ដែល​ពួក​យើង​​​ធ្លាប់​ឆ្លង​កាត់​នូវ​​កែង​ផ្លូវ​ពោរពេញទៅ​ដោយ​​អនុស្សាវរីយ៍​ វត្ថុធ្លាប់​ស្គាល់​ ជិតស្និទ្ធ​ជាង​នេះទៅ​ទៀត​ គឺជា​រូប​រាង​​​នៃ​សាច់ញាតិ​...។ល។ ធ្វើ​ឲ្យ​យើង​រលឹង​ជា​និច្ច​ ដិត​អារម្មណ៍​​​ជាប់ក្នុង​​ក្រឳបេះ​ដូង​ ​និង​ឥទ្ធិពល​ដល់​តថភាព​​​នៃ​មនុស្ស​គ្រប់​រូប​។


 អ្នក​និពន្ធ​​ក្នុង​តាំង​ពិព័រណ៍​ “About time – ពណ៌​កាលៈ​ទេសៈ”​ មនុស្ស​ម្នាក់​ៗ​មានការងារ​ផ្សេង​ៗ​គ្នា​ ប៉ុន្តែ​មាន​ចំណូល​ចិត្ត​រួម​ពី​វិចិត្រ​សិល្បៈ​។

 តាំង​ពិព័រណ៍​ “About time – ពណ៌​កាលៈ​ទេសៈ” នាំ​មក​សារដំណឹង​នៃ​ការចែក​រំលែក​​​ ​រំលឹក​ ដល់​ប្រភព​ដើម​។

 ស្នាដៃ​ជា​អនុស្សាវរីយ៍​ស្អាត​នៃ​អ្នក​និពន្ធ​បាន​រក្សាទុក​តាម​រយៈ​​​ផ្ទាំង​គំនូរ​។​

 ទស្សនិកជន​ចូល​ចិត្ត​នឹង​ស្នាម​គំនូស​សាមញ្ញ​ ស្មោះ​ត្រង់​ ក្នុង​តាំង​ពិព័រណ៍​ About time – ពណ៌​កាលៈ​ទេសៈ​“។

 ភ្ញៀវទេសនា​តាំងពិព័រណ៍ ​អាច​​បង្កើត​ភ្លាមៗ​នៅ​នឹងទីកន្លែង​តាំង​ពិព័រណ៍ About time – ពណ៌កាលៈ​ទេសៈ​"​​។

“About time – ពណ៌​កាលៈ​ទេសៈ”​ នាំ​មក​សារ​​ដំណឹង​​​នៃ​ការចែក​រំលែក​​ ​រំលឹក​ដល់​​ប្រភព​ដើម​ ដល់​​ចំណាប់​អារម្មណ៍​​ពិបាក​នឹង​បំភ្លេច​ ​តាមដិត​​ជាប់​ក្នុង​មួយ​​​ជីវិត​​ ឬ​គ្រាន់តែ​ជា​កាលៈ​ទេសៈ​​​​ចៃដន្យ​​ដែល​ខ្លួន​នឹក​ឃើញភ្លាម​ រួច​​​​ប​ង្កើត​ជា​គោល​គំនិតមួយ​​​។​​ មនុស្ស​ម្នាក់ៗតែង​​​មាន​វិធីមួយ​​ដោយ​ឡែក​ ​ដើម្បី​រក្សាទុក​នូវ​​​កាលៈ​ទេសៈ​​​នោះ​ ចំពោះ​វិចិត្រ​ករ​នេះ ​លោក​បាន​នាំយក​ ”​អនុស្សារីយ៍​​ស្អាត​រក្សា​ទុកនៅនឹង​​​គំនូរ​” ជា​ពាក្យ​សម្តី​សំណេះ​សំណាល​ ​​ដែល​វិចិត្រករ​បូយ (Bui) ​ចង់​ផ្តាំ​ផ្ញើ​​ជូន​។
 
តាំងពិព័រណ៍​វិល​ត្រឡប់​​មក​រក​ជា​ព្រឹត្តិការណ៍​មួយ​ ​បាន​រៀបចំ​ជា​ប្រចាំ​របស់​វិចិត្រករ​ប៊ូយ​ (Bui) ផ្តល់ជូនតែ​​អ្នក​រៀនគូរ​មិន​ជំនាញ​ ពួកគាត់​ជួប​គ្នា​នៅ​ជំរុំ​និពន្ធ​ ជាមួយ​នឹង​ស្នាម​គំនូស​សាមញ្ញ​ ស្មោះត្រង់ ​និង​ពោរពេញ​ទៅ​ដោយ​ចំ​ណង់​ចំណូល​ចិត្ត​។ ដូច​ការ​ចែក​រំលែក​របស់​សិក្ខកាម​​ ទ្រឿង​ថាញ​ហាំង​ (Truong Thanh Hang) ​(​អ្នក​និពន្ធ​នៃ​ស្នាដៃនៅ​ក្នុង​​តាំងពិព័រណ៍​ “ចូល​ចង្រ្កាន​នៅ​រដូ​វប្រាំង​”  “ដំណើរ​និពន្ធ​មិនត្រឹម​តែ​ធ្វើ​សម្រេចនូវ​​ផ្ទាំង​រូប​គំនូរ​មួយផ្ទាំង​​ នៅទាំង​ជា​ដំណើរ​ស្វែង​យល់អំ​​ពី​ខ្លួន​ បាន​ជួប​នឹង​មិត្ត​ដ៏​ចំណាប់​អារម្មណ៍​​ អស់ពី​ចិត្ត​ ចំណូល​ចិត្ត​លើ​ការងារ​ ជា​ប្រ​ភពនៃ​ការ​​​ផ្តើ​ម​គំនិត ​ដើម្បី​យើង​សិក្សា​រៀន​សូត្រ​ សុក្រិត​ខ្លួនឯង​​”។
 
ក្នុង​ពេល​​តាំងពិព័រណ៍ “About time – ពណ៌កាលៈ​ទេសៈ" ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហូជីមិញ​ វិចិត្រករ​ប៊ូយ​ (Bui) នៅ​ទាំង​​រៀបចំ​ឧទ្ទេសនាម​ “គំនូរ​ចម្លាក់​លើ​ស្នោរ​” ទៅ​ដល់​មហាជន​ដែល​ស្រឡាញ់​ចូល​ចិត្ត​៕

 ស្នាដៃ​មួយ​ចំនួន​នៅ​តាំង​ពិព័រណ៍ “About time – ពណ៌​កាលៈ​ទេសៈ​”៖

 ស្នាដៃ៖ ចូល​ចង្រ្កាន​នៅ​រដូវ​ប្រាំង​ (អ្នក​និពន្ធ ទ្រឿង​ថាញ​ហាំង - Truong Thanh Hang) ។

 ស្នាដៃ៖ សមុទ្រ​ពេល​ជិត​អស្តង្គត​ (អ្នក​និពន្ធ ង្វៀន​ធី​ហា​ង៉ឹន - Nguyen Thi Ha Ngan)​។

 ស្នាដៃ៖ អរុណ​រះនៃ​ថ្ងៃ​មួយ​នៅ​រដូ​វ​រងា​ (​អ្នក​និពន្ធ ​ង្វៀ​ហ្វ័រ​ហ៊ង​ - Nguyen Hoa Hong)។

 ស្នាដៃ៖ ប៊ូយ​ (Bui) - កន្លែង​នៃ​ភាព​ស្ងប់ស្ងាត់​ (អ្នក​និពន្ធ ផាម​កុង​យ័ញ - Pham Cong Danh​)​។

 ស្នាដៃ៖ នៅតែ​ក្តី​រលឹក​ (អ្នក​និពន្ធ​ វូ​ធី​បាវញ៉ូង - Vu Thi Bao Nhung​)​។

 ស្នាដៃ៖ បន្តិច​នៃ​និទាឃរដូវ​ (អ្នក​និពន្ធ​ ង្វៀន​ធី​ថៃ​ឡាញ - Nguyen Thi Thai Lanh)​។

 ស្នាដៃ៖ ក្រោយ​មែកផ្កា​​សាគូរ៉ាស្រពោន​​ (អ្នក​និពន្ធ ​កាវ​ញ៉ា​ឡាម - Cao Nha Lam​)។​

 ស្នាដៃ៖ ប្អូន​ស្រី​ (អ្នក​និពន្ធ ​ត្រឹន​ជីម៉ាយ - Tran Chi Mai​)​។

 
ស្នាដាំ​៖ Flying Hope (អ្នក​និពន្ធ​ ប៊ូយ​គីម​ភុង - Bui Kim Phung)។

  
ស្នាដៃ៖ ជ្រុង​មួយ​នៃ​ការ​ចង់​ចាំ​ (អ្នកនិពន្ធ​ លី​តិវ​យេប - Ly Tieu Diep​)។

 ស្នាដៃ៖ ផ្ញើជូន​អ្នក​នៅ​ត្រើយ​អាយ​ (អ្នក​និពន្ធ ​ឡេ​ធី​ង៉ុក​ហ្វិញ​ - Le Thi Ngoc Quynh​)​។

 ស្នាដៃ៖ សម្រប​នឹង​និទាឃរដូវ (អ្នកនិពន្ធ​ ង្វៀន​យឿង​ធ្វី - Nguyen Duong Thuy)។

 ស្នាដៃ៖ ហូយ​អាន​ ​ថ្ងៃ​​អ​ស្តង្គត​និងបង (អ្នក​និពន្ធ​ ផាម​ធូ​ត្រាង - Pham Thu Trang​)។

 
ស្នាដៃ៖ ពណ៌​នៃ​សិសិរដូវ​ (អ្ន​ក​និពន្ធ​ ត្រឹន​ផាន​ណាម​ភឿង​ - Tran Phan Nam Phuong​)។​

 ស្នាដៃ៖ រង​ចាំ​ (អ្នក​និពន្ធ ​​ង្វៀន​ធី​ថៃ​ឡាញ​ - Nguyen Thi Thai Lanh)​។

 ស្នាដៃ៖ នាទី​សុខសាន្ត​ (អ្នក​និពន្ធ​ ហាធី​ត្រា​ម៉ាយ - Ha Thi Tra Mai​)​។

 ស្នាដៃ៖ សាយ​ហ្គន​២០​ (អ្នក​និពន្ធ ​លី​តិវ​យេប​ - Ly Tieu Diep)។

 ស្នាដៃ៖ ព្រឹកថ្ងៃ​អាទិត្យ​ (អ្នក​និពន្ធ​ ង្វៀន​ឡេ​ថាញ - Nguyen Le Thanh)​។

 ស្នាដៃ៖ ខ្ញុំ​និង​បរិយាកាស​ (អ្នក​និពន្ធ​ ផាម​កុង​យ័ញ - Pham Cong Danh​)។

ស្នាដៃ៖ ថ្ងៃត្រង់​រដូវ​ប្រាំង​ (អ្នក​និពន្ធ​ ដ័ន​ខាញ់​ក្វិញ - Doan Khach Quynh​)​។

អត្ថបទ៖ សើន​ងៀ  រូបថត៖ ង្វៀន​ឡឹន

បណ្តាអត្ថបទបានផ្សាយ