• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Aaron Everhart ជា “សប្បុរសជន” នៃការចលនាធុរកិច្ចថ្មីនៅវៀតណាម

មាន​រហសនាម​ថា​ “គ្រូដើម​ធុរកិច្ច​ថ្មី” ទ្វីប​អាស៊ី សហគ្រិន​​​​ជនជាតិ​អាមេរិក​ Aaron Everhart អញ្ជើញ​មកដល់​វៀតណាម​ចាប់ពី​ឆ្នាំ​២០០៥ ហើយ​ប្តេជ្ញា​ចិត្ត​​ជ្រើសយក​​វៀតណាម​ ធ្វើ​ជា​ទីកន្លែង​រស់​នៅ​។ លោក​បាន​ប្តេជ្ញា​ចិត្ត​ជំនួយ​ រួម​ដំណើរ​នឹង​ជំនាន់​យុវវ័យ​វៀតណាម ដែល​​ផ្តើ​មធុរកិច្ច​ថ្មី​​ ហើយ​បាន​មនុស្សគ្រប់​គ្នា​ស្រឡាញ់​រាប់​អាន​​ហៅ​ថា “សប្បុរសជន​” នៃ​ការចលនា​ធុរកិច្ច​ថ្មី​នៅវៀតណាម​។​

មូលហេតុ​ជ្រើស​វៀតណាម​ ដើម្បី​ជំនួយ​ដល់​មិត្ត​យុវវ័យ​ធុរកិច្ចថ្មី ​របស់​ Aaron Everhart ចាប់​ផ្តើមតាំង​​ពី​ឆ្នាំ​២០០៥។ ពេល​នោះ លោក​អញ្ជើញ​មក​វៀតណាម​ ដើម្បី​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​​មួយ​ សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​​វិស័យ​​​សុខាភិបាល​សហគមន៍​។ ការ​ជំនួប​​​​ធ្វើការ​រួម​ជាមួយ​យុវជនវៀតណាម​ លោក​យល់ឃើញ​ភាពចំណូល​​ចិត្ត​សិក្សា​រៀន​សូត្រ​ និង សុទិដ្ឋិនិយម​របស់​ពួក​គាត់​ Aaron Everhart បាន​សម្រេច​ចិត្ត​ជ្រើស​​វៀតណាម​ ធ្វើ​ជា​ទីកន្លែង​រស់​នៅ​ ហើយ​បើកក្រុមហ៊ុម​​​សារព័ត៌មាន​ស្ថាបនា​ពាណិជ្ជសញ្ញា​​មួយ​។

ក្រោយ​​១៥​ឆ្នាំ ចាត់ទុក​វៀតណាម​ជា​ដែនដីផ្តល់​ភាព​​​លះបង់​ Aaron Everhart បាន​​ជំនួយ​ឧបត្ថម្ភ​ដើម​ទុន​ឱ្យ​សហគ្រាស​​​វ័យក្មេង​​​ធុរកិច្ចថ្មីចំនួន​២០០​ ក៏ដូចជា​រួម​​ដំណើរ​ប្រឹក្សា​យុទ្ធសាស្រ្ត​ បណ្តុះបណ្តាល ​ជូន​សហគ្រាស​​ជាង​៤៥០ ព្រម​នឹង​​អ្នក​ធុរកិច្ច​ថ្មី​​ជាង១៥.​០០០​នាក់​នៅវៀតណាម​។ សហគ្រាស​​វ័យក្មេង​ជាច្រើន​ ជាមួយ​ការ​ជំនួយ​ពី​ Aaron Everhart និង ​ក្រុមហ៊ុន Hatch Ventures ​បង្កើតបាន​​ពាណិជ្ជសញ្ញា​​ ប្រកបដោយ​​ជោគជ័យ ​នៅ​ទីផ្សារ​វៀតណាម​​ដូចជា​ Finhay (គម្រោង​​ការ​អនុវត្ត​បច្ចេកវិទ្យា​​​ខាង​វិស័យ​​ប្រឹក្សា​) FInbox (មនុស្ស​យន្ត​ទីប្រឹក្សា​ដោះដូរ​មូលបត្រ​​ ​អនុវត្ត​​បលើ​ច្ចេកវិទ្យា AI ) ជាដើម​ Hatch Ventures ក៏បាន​​ផ្តល់​ជូន​ពានរង្វាន់ដ៏​មាន​តម្លៃ ​សម្រាប់​ការ​ប្រឡង​​ស្វែង​រក​បែប​ទម្រង់​ធុរកិច្ច​ថ្មី​​ច្នៃប្រឌិត​ នៅវៀតណាម​។

 


លោក​ Aaron Everhart ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​នៃ​ក្រុមហ៊ុន Hatch Ventures ​។ រូបថត៖ វៀតគឿង


 Aaron Everhart តំណាង​ឱ្យ​ក្រុមហ៊ុន​ Hatch Ventures ប្រគល់​ពាន​រង្វាន់​​ជូន​សហគ្រិន​​វ័យក្មេង​ធុរកិច្ចថ្មី​ នៅ​ការ​ប្រកួត​​ Fintech Summit 2019។ រូបថត៖ ឯកសារ​


 នៅ​ជំរុំ​សិក្សា​​​​ធុរកិច្ច​ថ្មី​​សម្រាប់​ជនគរ​ថ្លង​ Aaron Everhart បាន​ប្រឹក្សា​ផ្តល់​យោលបល់​​ជូន​​មិត្ត​យុវវ័យ​ធុរកិច្ច​ថ្មី នូវ​បែប​​បទ​​បង្កើត​​​ប្រព័ន្ធ​អេកូឡូស៊ី​ពាណិជ្ជសញ្ញា​ ​និង ​យុទ្ធសាស្រ្ត​អាជីវកម្ម​។ រូបថត៖ វៀតគឿង​


 Aaron Everhart ក្នុង​នាម​​ជា​អ្នក​ឯកទេស​​ប្រឹក្សា​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​នៃក្រុម​ហ៊ុន​ Hatch Ventures ​ជា​អ្នក​​ឧបត្ថម្ភ​​សម្រាប់​​ព្រឹត្តិការណ៍សក្សា​​​ធុរកិច្ចថ្មី ​ជូន​ជនគរ​​ថ្លង​ បាន​រៀប​ចំ​​នៅ​​ក្រុង​ហាណូយ នា​ខែ​តុលា​ ឆ្នាំ​២០១៩។ រូបថត៖ វៀតគឿង​


 Aaron Everhart សំណេះ​សំណាល​​នឹង​អ្នក​ឯកទេស​អន្តរជាតិ ​នៅ​សន្និសីទ​ធុរកិច្ចថ្មី HATCH- FAIR ។​ នេះ​ជា​​កម្មវិធី​ទាក់ទាញ​សហគ្រាស​​ធុរកិច្ច​ថ្មី​ ហៅ​​រក​ដើម​​ទុន​ជោគ​ជ័យ​ ហើយ​បាន​អ្នក​វិនិយោគ​​បញ្ចុះទុន​ដូចជា​៖ Lozi, ​Money Lover, Hamona, EzCloud, Jamja, bTaskee, eKid Studio, Smart Meal, Student Life Care, Cognito…។ រូបថត៖ ឯកសារ


 ពិភាក្សា​នឹង​មិត្ត ​ង្វៀន ធី​វឹន (Nguyen Thi Van) ​សហគ្រាស​​វ័យក្មេង​ធុរកិច្ច​ថ្មី​ ​ជោគជ័យ​ខាង​វិស័យ​សកម្ម​ភាព ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន​ បង្កើត​ការងារ​ជូន​ជនពិការ​។​ រូបថត៖ ឯកសារ


 Aaron Everhart តាមដាន​បទបង្ហាញ​គម្រោង​ការ​អាជីវកម្ម ​របស់​មិត្ត​យុវជន​ធុរកិច្ចថ្មី​មួយចំនួន​។ រូបថត៖ វៀតគឿង


 ហាង​លក់​ផ្កា​ Healthy Farm នៅ​ដាឡាត​ (Da Lat) ជា​ទីកន្លែង​​ទទួល​ការ​ឧបត្ថម្ភ​របស់​​លោក​ Aaron Everhart និង ក្រុម​ហ៊ុន Hatch Ventures​។ រូបថត៖ ឯកសារ


 Aaron Everhart រួម​នឹង​សហការី​នៅ​ក្រុម​ហ៊ុន​ Healthy Farm នៅ​ដាឡាត​​ (Da Lat)​។ រូបថត៖ ឯកសារ

 

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ វៀតណាមលេចធ្លោ​​ឡើង ​ដូចជា​ប្រទេស​មហាអំណាច​មួយ​នៃ​​​សកម្មភាព​ធុរកិច្ច​ថ្មី​។ វិនិយោគិន​​​មក​ពី​គ្រប់​ទិស​ទី​លើ​សកលលោក​ កំពុង​​តាម​ដាន​ រង់​ចាំ​សហគ្រាស​​វៀតណាម​ បញ្ចេញ​ផលិតផល​ សេវាកម្ម​ថ្មីៗ​​ មាន​សមត្ថភាព​​យក​ជំនះ​លើ​​ទីផ្សារ​អន្តរជាតិ​។​ ចាប់ផ្តើម​ពីការ​​ច​លនា​​ធុរកិច្ច​ថ្មីនៃ​ប្រទេស​​ជាតិ​​  Aaron Everhart និង ​ក្រុមហ៊ុន Hatch  Ventures  ​​ដឹក​នាំ​ដោយ​លោក​ធ្វើ​ជា​​ប្រធាន​ក្រុម​​ប្រឹក្សាភិបាល​ ​បានបង្កើត​​គម្រោងការ​​ដើម្បី​ជំនួយដល់​​​ប្រព័ន្ធ​អេ​កូឡូ​ស៊ី​ធុរកិច្ច​ថ្មី ​នៅវៀតណាម​។ និស្សិតវ័យក្មេង​​បញ្ចប់​ការ​សិក្សា​នៅ​ក្រុង​ហាណូយ​ ដាណាំង ទីក្រុង​ហូជីមិញ​ ឬអ្នក​​ត្រឡប់​​មកពីការ​​សិក្សាឯ​បរទេស ​​ជន​បរទេស​យល់ឃើញថាវៀតណាម ជាទី​កន្លែង​មួ​យ​​ក្នុង​ចំណោម​ទីកន្លែង​ល្អ​បំផុត​ដើម្បី​​បង្ហាញ​វត្តមាន​ក្រុម​ហ៊ុនមួយ​ ពឹង​ផ្អែក​លើ​ការ​ផ្លាស់​ប្តូរ​​ថ្មី​ សម្រាប់​​​ទៅ​អនាគត ​ពួកគាត់តែ​ស្វែង​រក​ Aaron Everhart និង ​ក្រុមហ៊ុន​ Hatch Ventures ​ពឹង​​រក​ប្រឹក្សា​។​

ថ្មីនេះៗ ​Aaron Everhart មាន​​ចក្ខុវិស័យ​​ធំមួយ​ ដើម្បី​អនុវត្ត HATCH Ventures ​ លោក​​នាំ HATCH ​ ផ្សារភ្ជាប់​​នឹង​ប្រព័ន្ធ​​អេកូឡូស៊ី​​តំបន់​ឆ្លង​​ព្រំដែន​ នាំមក​​កាលានុវត្តភាព​ច្រើន​ជាង​ កម្លាំង​​ច្រើន​ជាងសម្រាប់​​​អាស៊ី​អាគ្នេយ៍​​ ដូចជា៖ ប្រព័ន្ធអេកូឡូស៊ី​តែមួយ​​ សហការ ​ដើម្បី​ប្រជែង​លើ​ទីផ្សារ​​អន្តរជាតិ​ ជាមួយ​នឹង​​ប្រព័ន្ធ​អេកូឡូស៊ី​​​ប្រហាក់ប្រហែល​​ដូចជា Pan - Europe ​ អាមេរិក កាណាដា ម៉ុកសិក មជ្ឈិម​បូព៌ា អាហ្វ្រិក​ខាង​​ជើង​ ឬ​អាមេរិក​ឡាតាំង​។​

Hatch Ventures ដឹក​នាំ​ដោយ Aaron Everhart ​ជា​ប្រធាន ​បាន​រៀប​ចំ​តាំង​ពិព័រណ៍​​ ​និង ​សន្និសីទ​​ធុរកិច្ចថ្មី​​ HATCH- FAIR ជាច្រើន។ ជាមួយនឹង​ព្រឹត្តិការណ៍​​នេះ HATCH- FAIR បាន​ទាក់​ទាញ​​សហគ្រាស​ធុរកិច្ច​​ថ្មី​ ហៅរក​ដើម​ទុន​ជោគ​ជ័យ​ បាន​វិនិយោគិន​​បញ្ចុះ​ទុន​ដូចជា៖ Lozi, Money Lover, Hamona, EzCloud, Jamja, bTaskee, eKid Studio, Smart Meal, Student Life Care, Cognito…​ទន្ទឹមនោះ​​តភ្ជាប់​មូលនិធី​​វិនិយោគ ​ដើម្បីគោលដៅ​ហៅរក​ដើម​ទុក​ HATCH Ventures ជាមួយ​នឹង​ការប្តេជ្ញា​ចិត្ត​របស់​ Aaron Everhart តំណាង​ឱ្យ​​​​វៀតណាម​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក ដែល​បាន​​ស្ថាបនា​​បណ្តាញ​វិនិយោគិន​​ទេពតា​អាស៊ាន​ Angel Alliance របស់​តំបន់​ រួមនឹង​ម៉ាឡេស៊ី​ សិង្ហបូរី​ ឥណ្ឌូនេស៊ី​ ថៃ ហ្វីលីពីន​ និង កម្ពុជា​៕​


Aaron Everhart បញ្ចប់​ការ​សិក្សា​ នៅ​សកល​វិទ្យាល័យ​​ California Santa Cruz ក្រោយ​មក​រៀន​បន្ត​​​អំពី​កំណាព្យ​ សិល្បៈ​ កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​នៅ​សកលវិទ្យាល័យ​ San Francisco ទទួល​បាន​​បរិញ្ញាបត្រ​ MBA នៅ​សកល​វិទ្យាល័យ​​ La Trobe, Melbourne, Australia។ ក្រោយ​៥ឆ្នាំ​ ធ្វើ​ copywriter ៥ឆ្នាំ​ធ្វើ​នាយក​​បច្ចេក​វិទ្យា​នៅ​​ Landor San Francisco, Aaron Everhart អញ្ជើញ​មក​វៀត​ណាម ​ធ្វើ​ជា​អ្នក​ស្មគ្រ​ចិត្ត​​ជួយ​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​មួយ ព្រមទាំង​​សម្រេច​​ចិត្ត​​បង្កើត​​ ABL.INK​។ Aaron Everhart បង្កើត​ HATCH នៅ​ឆ្នាំ​២០១១ ដើម្បី​ជំនួយ​អ្នក​​ធុរកិច្ចថ្មី​។ លោក​ក៏​ជា​សមាជិក​​បង្កើត​​ចេញ​ Asean Angel Alliance។

អត្ថបទ៖ ប៊ិញ​វឹន​ រូបថត៖ វៀត​គឿ​ង និង ឯកសារ​

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top