11/12/2020 14:43 GMT+7 Email Print Like 0

6ADB ជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមនូវថវិកាចំនួន ៦០ ម៉ឺនដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩

បាញ់ថ្នាំសំលាប់មេរោគសំរាប់ការពារនិងប្រឆាំងកូវីដ ១៩ (រូបថត៖ TTXVN)
 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ថវិកាចំនួន ៦០ ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយសំភារៈសម្រាប់ជួយដល់រដ្ឋាភិបាលវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។

ជំនួយឥតសំណង់នេះ បានមកពីជំនួយបច្ចេកទេសចំនួនពីរ ពីមូល និធិជំនួយបច្ចេកទេសពិសេស របស់ ADB។  ខ្ទង់ទី ១ ផ្តល់នូវឧបករណ៍ការ ពារផ្ទាល់ខ្លួនដែលមានតម្លៃ ៥០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យសួតជាតិ នៃក្រសួងសុខាភិបាលវៀតណាម។ ខ្ទង់ទី ២ គឺជួយបំពាក់នូវឧបករណ៍ដែលមានតម្លៃ ១០ ម៉ឺនដុល្លារ សម្រាប់មជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្ននៃព្រឹត្តិ ការណ៍សុខាភិបាល សាធារណៈវៀត ណាម (PHEOC) ដែលស្ថិតនៅក្រោមនាយកដ្ឋានសុខាភិ បាលបំរុង នៃក្រសួងសុខាភិបាល។ ឧបករណ៍ការ ពារផ្ទាល់ខ្លួននឹងជួយការពារបុគ្គលិកថែទាំសុខភាពពីការឆ្លងមេរោគវីរុសកូរ៉ូណា ដែលជាលក្ខខ័ណ្ឌចម្បងសម្រាប់ការប្រយុទ្ធប្រឆាំងកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ