• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

3EU មិនគាំទ្រការលើកលែងជាបណ្តោះអាសន្នការគាំពារសិទ្ធិកម្មសិទ្ធិ បញ្ញាសម្រាប់វ៉ាក់សាំងបង្ការកូវីដ ១៩

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ TTXVN)
 

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសថាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) មិនបានធ្វើការសម្រេចចិត្តជាបណ្តោះអាសន្នលើបញ្ហា លើកលែងជាបណ្តោះអាសន្នចំពោះការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងបង្ការកូវីដ ១៩ ឡើយ។ ដោយលើកហេតុផលថាមានបញ្ហាបន្ទាន់ជាច្រើនទៀតដែលត្រូវពិចារណា។

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល EU នៅទីក្រុងផូតូ (ព័រទុយហ្កាល់ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ៨ ឧសភា)នោះ លោកស្រី Ursula von der Leyen បានវាយតម្លៃថានេះគឺជាប្រធានបទដ៏សំខាន់ ប៉ុន្តែត្រូវការពិភាក្សាក្នុងរយៈពេលវែង ហើយមិនអាចទៅរួចទេក្នុងរយៈពេលមធ្យមឬខ្លី។ យោងទៅតាមលោកស្រីរូបនេះថាអឺរ៉ុប ចាំបាច់ត្រូវផ្តោតលើបញ្ហាបន្ទាន់ជាមូលដ្ឋាន រួមមានការផលិតវ៉ាក់សាំងឱ្យកាន់តែច្រើនគឺកាន់តែល្អ ហើយធានា ការចែកចាយប្រកបដោយយុត្តិធម៌និងសត្យានុម័ត។ គិតត្រឹមថ្ងៃទី ៨ ឧសភា វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនប្រមាណ ៤០០ លានដូស ត្រូវបានផលិតនៅក្នុងបណ្តាប្រទេស EU ហើយវ៉ាក់សាំងចំនួន ៥០% (២០០ លានដូស) ត្រូវបាននាំចេញទៅ  ប្រទេសចំនួន ៩០ នៅលើពិភពលោក។ លោកស្រី Ursula von der Leyen មានគោលបំណងថា បណ្ដាអ្នកផលិតវ៉ាក់សាំង ផ្សេងទៀតនឹងធ្វើដូច្នេះ ដោយសង្កត់ធ្ងន់ថាក្នុងរយៈពេលខ្លី នេះជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហាខ្វះការផ្គត់ផ្គង់និងវិធីចែកចាយវ៉ាក់សាំងប្រកបដោយសមភាពនៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top