• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្នើឲ្យខេត្ត Dong Nai ពន្លឿនការធ្វើតេស្តរកមេរោគកូវីដ ១៩

នារសៀលថ្ងៃទី ២០ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជួបធ្វើការនៅខេត្ត Dong Nai ស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ កាសែត Dong Nai)


ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើថា ខេត្ត Dong Nai ត្រូវពន្លឿនការធ្វើតេស្តរកមេរោគកូវីដ ១៩ ដោយផ្តោតលើទីតាំងសំខាន់ៗដូចជា មណ្ឌលឧស្សាហកម្មនិងទីកន្លែងដែលមានកម្មករប្រមូលផ្តុំច្រើន។ ឧបនាយករដ្ឋមន្រ្តីក៏បានឯកភាពជាមួយទស្សនៈរបស់ខេត្ត Dong Nai ថា ប្រមូលផ្តុំអង្គភាពអាជីវកម្មនិងប្រជាជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាការបើកដំណើរការផលិតកម្មអាជីវកម្មនិងសកម្មភាពនៃជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ។ ចំពោះសំណើរអំពីវ៉ាក់សាំង លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ខេត្ត Dong Nai ក៏ដូចជាខេត្តនិងទីក្រុងភាគខាងត្បូង ដោយបែងចែកវ៉ាក់សាំងឲ្យបានឆាប់បំផុត នៅពេលដែលមានវ៉ាក់សាំង ដើម្បីឱ្យមូលដ្ឋានអាចចាប់ផ្តើមផលិតកម្មនិងអាជីវកម្មឡើងវិញក្នុងពេលឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top