• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ)។

លោក Pham Binh Minh (ខាងឆ្វេង) អញ្ជើញជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេស
ស.ប.បកូរ៉េលោក Ri Yong Ho (រូបថត៖ chinhphu.vn)

ក្នុងរយៈពេល ទស្សនកិច្ច លោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េលោក Ri Yong Ho និងអនុប្រធានគណៈកម្មាធិការកណ្ដាល បក្ស ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈបក្សពលកម្មស.ប.បកូរ៉េលោក Ri Su Yong។

នៅក្នុងជំនួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េលោក Ri Yong Ho ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន អះអាងថា នឹងរួមជាមួយស.ប.បកូរ៉េខិតខំប្រឹងប្រែងជំរុញជំនួបប្រាស្រ័យ ក៏ដូចជាកិច្ចសហប្រតិបតិ្តការអោយបានសមស្របជាមួយសក្ដានុភាពនិងផលប្រយោជន៍នៃប្រទេស​នីមួយៗ បទបញ្ញាត្តិនៃប្រទេសនីមួយៗក៏ដូចជាអន្តរជាតិ ដើម្បីសន្តិភាព វឌ្ឍនភាពនៃតំបន់និងពិភពលោក។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយស.ប.បកូរ៉េអំពីបទពិសោធន៍កសាងប្រទេសជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មអន្តរជាតិ។

ភាគីទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ព្រមទាំងឯកភាពបន្តសហការគ្នានៅវេទិកាអន្តរជាតិនិងតំបន់នានាដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ វេទិកាតំបន់ ARF ក៏ដូចជាបង្កើនការផ្លាស់ប្ដូរមតិស្ដីពីបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់ ផងដែរ។

ក្នុងជំនួបចរចាជាមួយអនុប្រធានគណៈកម្មាធិការកណ្ដាលបក្ស ប្រធានគណៈកម្មាធិការអន្តរជាតិបក្សពលកម្ម​ស.ប.បកូរ៉េលោក Ri Su Yong ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម គោរពនិងមានគោលបំណងចង់រក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនស.ប.បកូរ៉េ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

Top