• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - ជប៉ុនអះអាងនូវទំនាក់ទំនងដ៏ស្អិតរមួតជាមួយគ្នា


 ទិដ្ឋភាពនៃកិច្ចប្រជុំ
 

 លោក Norikazu Suzuki សមាជិកសភា និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានអះអាងថា ទំនាក់​ទំនង​អាស៊ាន​ - ជប៉ុនកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយមានការជឿទុកចិត្តខាងនយោបាយ និងការយោគ​យល់​គ្នារ​វាងប្រជាជនជប៉ុន​និង​អាស៊ាន។
 
នាថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៩ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៥២ និងកិច្ចប្រជុំ​ពាក់​ព័ន្ធ​នានា​នៅប្រ​ទេសថៃ​នោះ​ បណ្ដា​រដ្ឋមន្ត្រី​ការ​បរទេស​នៃភាគី​ទាំងពីរ​បាន​លើក​សំណើ​អំពី​ទិស​ដៅ​សហប្រតិ​បត្តិការ​រវាង​អាស៊ាន​ - ជប៉ុននាពេលខាងមុខ។ ហេតុដូច្នេះហើយ ភាគីទាំង​ពីរ​បាន​បង្កើន​ការ​រួម​សហការ​ដ៏ស្អិត​រមួត​ជាមួយ​គ្នានៅក្នុង​វេទិកា ដែលរៀបចំឡើងដោយ​អាស៊ាន ព្រមទាំង​ជំរុញ​យ៉ាង​ខ្លាំង​ក្លាថែម​ទៀត​នូវ​ទំនាក់​ទំន​ង​លើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ រួមទាំងបង្កើនការផ្លាស់​ប្ដូរវប្បធម៌​ទៀតផង។
 
មុននេះ ក្នុងកា​រធ្វើសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសចូលរួម វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៤នៅ​ទី​ក្រុង​​ហាណូយ​នោះ លោក Norikazu Suzuki សមាជិកសភា និងជា​អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុ​ន​បាន​អះ​អា​​ង​ថា ទំនាក់ទំនងអាស៊ាន - ជប៉ុនកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយមាន​ការជឿទុក​ចិត្តខាង​នយោបាយ​ និង​ការយោគយល់គ្នារ​វាងប្រជាជនជប៉ុននិងអាស៊ាន​។ លោក​អនុរដ្ឋមន្ត្រី​សង្ឃឹម​ថា​ក្នុង​រយៈពេលខាងមុខ​ទំនាក់​ទំនងទ្វេភាគីនឹង​មានការអភិវឌ្ឍលើគ្រប់វិស័យ។ តាមលោ​កថា ជប៉ុនបាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​បណ្ដាប្រទេសអាស៊ានក្នុងការ​កាត់បន្ថយគំលាតអភិវឌ្ឍ​ន៍​។ លោក​បាន​អះអាង​ថា៖​

“ស្ដីពី​ទីក្រុងវៃឆ្លាត នាបច្ចុប្បន្ននេះ គម្រោង​ផ្លាស់ប្ដូរថ្មី​បច្ចេក​វិទ្យាព័ត៌មាន​បាន​កាន់​តែរីកចំរើន​ពីមួយ​ថ្ងៃ​ទៅមួយ​​ថ្ងៃ។​ ដោយសារចំនួនប្រជាជន​នៃបណ្ដាប្រទេសអាស៊ានកំពុងកើន​ឡើង បានជា​ខ្ញុំសង្ឈឹម​ថានឹង​ជំរុញ​គម្រោង​ទីក្រុង​វៃឆ្លាតដើម្បី​កែលម្អគុណភាពរស់នៅរបស់ប្រ​ជាជន។ ស្ដីពីកសិកម្ម បច្ចេកវិ​ទ្យាខ្ពស់នោះ ដោយសា​​រ​ជប៉ុន និងអាស៊ានមានអាកាសធាតុ និងផលិតផល​កសិកម្មស្រដៀងគ្នា បានជាជប៉ុន​នឹង​ផ្ទេរប្រគល់​​បច្ចេកទេស និងឧស្សាហកម្មទៅកាន់ប្រទេសអា​ស៊ានផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top