• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Nguyen Chi Vinh ជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe


 ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)
 

 ក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​ការងារ​នៅចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នោះ​ ឧត្តម​សេនីយ៍ឯក​លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួ​ងការពារ​ជាតិ​វៀត​ណាម បាន​អញ្ជើញ​ទៅ​ជួប​សម្ដែង​ការ​គួរ​សម​ជា​មួយ ឧត្តមសេនីយ៍ឯក​លោក Wei Fenghe រដ្ឋមន្ត្រី​ក្រសួងការ​ពាជាតិ​ចិន។​

អញ្ជើញ​ថ្លែងនៅក្នុងជំនួបនេះ លោក Nguyen Chi Vinh បាន​អះអាង​ថាគោល​បំណង​នៃដំ​ណើរ​ទស្សន​កិច្ចនៅ​ចិន​របស់​លោក គឺសំដៅជំរុញសកម្មភាពជួបប្រាស្រ័យទា​ក់ទងជាន់ខ្ពស់រវាងកងទ័ព​នៃប្រទេស​ទាំង​ពីរ កសាង​ផែន​ការសហ​ប្រតិបត្តិការ រវាងកងទ័ពនៃប្រទេស ទាំងពី​រឲ្យកាន់តែជាក់​ស្ដែង និងប្រកប​ដោយ​ប្រសិទ្ធភាព​លើគ្រប់​វិស័យ​ដូចជា៖ ពេទ្យយោធា បណ្ដុះបណ្ដាលធនធានមនុស្ស​ ជួយសង្គ្រោះ ឧស្សាហកម្មការពា​រជាតិ​ និង ចូលរួម​សកម្មភាព​រក្សាសន្តិភាពអង្គការសហ​ប្រជាជាតិ។​

ចំណែកឯលោក រដ្ឋមន្ត្រី Wei Fenghe បាន​អះអាងថាចិន​គោរពទំនាក់​ទំនង​ភាព​ជាដៃ​គូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយជាមួយ​វៀតណាម​ ហើយ ចាត់ទុក​ថានារយៈ​ពេលកន្លង​ទៅទំនាក់​ទំនង​រវាង​កង​ទ័ព​នៃប្រទេស​ទាំងពីរ​ត្រូវ​បាន​ពង្រឹង និងពង្រីកដោយឥត​ឈប់ឈរផង​ដែរ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top