• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញប្រគល់ជំនួយឧបត្ថម្ភដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅខេត្ត An Giang

ក្នុងបេសកកម្មនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយសម្រាប់ឧបត្ថម្ភរដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅខេត្ត អានយ៉ាង, ដុងថាប, ទៀនយ៉ាង, តៃនិញនិងទីក្រុងកឹងធើ ដោយទឹកប្រាក់សរុបជិត ៣៥ ពាន់លានដុង។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយឧបត្ថម្ភរដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅខេត្តអានយ៉ាង (រូបថត៖ VOV)


នាថ្ងៃទី ១៩ ខែកញ្ញា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយដើម្បីជួយឧបត្ថម្ភដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត An Giang។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់អំណោយដល់ខេត្ត An Giang ដើម្បីគាំទ្រដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  ដែលមានតម្លៃសរុបជិត ១៤ ពាន់លាន ដុង ក្នុងនោះមានឧបករណ៍ធ្វើតេស្តរហ័សកូវីដ -១៩ ចំនួន ៣៥.០០០ ឈុត និងផ្ទះមេតាធម៌ចំនួន ៥ ខ្នង រួមទាំង កញ្ចប់សុខុមាលភាពសហជីពសម្រាប់កម្មករនៅខេត្ត An Giang ទៀត ផង។

ក្នុងបេសកកម្មនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទៅសួរសុខទុក្ខនិងផ្តល់អំណោយដើម្បីគាំទ្រដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅខេត្តអានយ៉ាង, ដុង ថាប, ទៀនយ៉ាង, តៃនិញនិងទីក្រុងកឹងធើ ដោយទឹកប្រាក់សរុបជិត ៣៥ ពាន់លានដុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម




 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top