• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣០: ក្រុមកីឡាវៀតណាមបន្តការប្រកួតគួរឱ្យចាប់អារម្មណ៍

 នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វិញ្ញាសាអត្តពលកម្មវៀតណាម ដណ្តើមបានមេដាយមាស ២ គ្រឿង ជាមួយ​នឹង​ស្នាដៃ​របស់​អត្តពលិក Pham Thi Thu Trang  ក្នុងវិញ្ញាសាដើរនារី ១០ គីឡូម៉ែត្រនិង Pham Thi Hue លើផ្លូវរត់ ១ម៉ឺន ម៉ែត្រ​។ បន្ទាប់មក កីឡាករវៀតណាមក៏ដណ្តើមបានមេដាយមាស២ គ្រឿងទៀត ក្នុងខ្លឹមសារនៃការបាញ់ធ្នូ ខ្សែ ១ សម្រាប់​ ក្រុមនារីនិងវិញ្ញាសារប៊ីយ៉ាផងដែរ។
 
ចំណុចពិសេស​គឺនាពេលយប់នៃការប្រកួតបាល់ទាត់នារីរវាងក្រុមបាល់ទាត់ ជម្រើស ជាតិនារីវៀតណាម​និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារីថៃ។ លោក Tran Duc Phan ប្រធានក្រុម​កីឡាវៀតណាម ដែលចូល​រួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​ ៣០ នេះ បានអោយដឹងថា៖ “គោលបំណងនិងគោលដៅដែលបានដាក់ចេញសម្រាប់ ៣ ថ្ងៃ គឺ ទី ៧, ទី៨ និង ​ទី៩ ធ្នូ គឺវិញ្ញាសាកីឡាអូឡាំពិកនិង ASIAD។ ហេតុដូច្នេះ ក្រុមកីឡាវៀតណាមត្រូវតែខិតខំប្រឹងប្រែងជាច្រើន ពីព្រោះ​វិញ្ញាសាដូចជា អត្តពលកម្ម ហែលទឹក បាញ់ធ្នូ និងចំបាប់ គឺសុទ្ធតែជាវិញ្ញាសាសំខាន់ៗ។ ជាមួយនឹ​ងគោល​ដៅដាក់​ចេញ​ គឺដណ្តើមបាន មេដាយមាសពី ៦៥ ឡើងទៅនេះ ខ្ញុំគិតថា ក្រុមកីឡាវៀតណាម អាចសម្រេច​បាន​ជាក់​ជាពុំខាន​”។
 
នៅថ្ងៃប្រកួត​កាលពីម្សិលមិញ ថ្ងៃទី ៧ ធ្នូ ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយមាស ៨ លើវិញ្ញាសាប្រកួត​ជាច្រើន​។ គួរកត់សម្គាល់ថា ក្រុមបាល់ទាត់បុរសជម្រើសជាតិ វៀត ណាម បានយកឈ្នះ​ក្រុម​បាល់​ទាត់​បុរស​ជម្រើស​ជាតិ​កម្ពុជា ដោយលទ្ធ ផល ៤-០ ដោយមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុមបាល់​ទាត់​បុរស​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី នៅយប់ថ្ងៃទី ១​០ ខែធ្នូ ឆ្នាំ​២០១៩៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top