• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាសវៀតណាម - អូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជំនាញវិជ្ជាជីវៈអូស្រ្តាលីនៅវៀតណាមនាថ្ងៃទី ២៣ ខែតុលា នៅទីក្រុងហូជីមិញបានប្រារព្ធសិក្ខាសាលាជំនាញវិជ្ជាជីវៈវៀតណាម - អូស្រ្តាលីដោយប្រធានបទ“ការអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាស” ដោយស្ថានទូតអូស្រ្តាលីសហការជាមួយអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (ក្រសួងការងារ - យុទ្ធជនពិការនិងសង្គម) រៀបចំឡើង​។

ទិដ្ឋភាពនៃសិក្ខាសាលាអប់រំវិជ្ជាជីវៈសម្រាប់សហគ្រាសវៀតណាម - អូស្ត្រាលី (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយនៅក្នុងកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរស្ដីពីការអបរំវិជ្ជាជីវៈ សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្រ្តក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនេះជាឱកាសល្អសម្រាប់​​វៀតណាមរៀនសូត្រពីបទពិសោធន៍របស់អូស្ត្រាលីអំពីការលើកកំពស់គុណភាពអប់រំវិជ្ជាជីវៈ។  គំនិតផ្តួចផ្តើមរៀបចំសប្តាហ៍ជំនាញវិជ្ជាជីវៈអូស្រ្តាលីនៅវៀតណាមក៏ជាឱកាសសម្រាប់អាណាព្យាបាល សិស្សនិងនិស្សិតឱ្យយល់និងឃើញតម្លៃនៃវិជ្ជាជីវៈនាពេលអនាគតដែលពីនោះដើម្បីជ្រើសរើសការអប់រំវិជ្ជាជីវៈ បង្កើតការជក់ចិត្តដើម្បីខំច្បាមយកវិជ្ជាជីវៈដែលខ្លួនបានជ្រើសរើស។

នៅក្នុងសិក្ខាសាលានេះ បណ្ដាប្រតិភូបានផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ផែនការ ខ្លឹមសារបណ្តុះបណ្តាលសិស្សនិងនិស្សិតដើម្បីបំពេញតម្រូវការនៃសហគ្រាស បណ្ដាដំណោះស្រាយនៃកិច្ចសហប្រតិបត្តិការ តភ្ជាប់ការបណ្តុះបណ្តាលរវាងសាលារៀននិងសហគ្រាសដើម្បីលើកកម្ពស់ខានៈអប់រំវិជ្ជាជីវៈ ដែលស្មើនឹងអបរំឧត្តមសិក្សា។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top