ព័ត៌មាន
សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី នារសៀលថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាម នៅហុងគ្រី។
អគ្គលេខាលោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់រដ្ឋធានី Budapest
ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី (រូបថត៖ VOV)
លោក Nguyen Phu Trong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមួយរូបនៅហុងគ្រី សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយហុងគ្រី។ ក្នុងជំនួបចរចានិងជំនួប សវនាការជាមួយថ្នាក់ដឹកនាំហុងគ្រីនានាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងពីរនឹងវាយតំលៃចំពោះសភាពការណ៍នៃទំនាក់ទំនងទ្វេភាគីលើកទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដាក់ចេញទិសដៅថ្មីៗ ដ៏សកម្មនិងជាក់ស្ដែងថែមទៀតគ្រប់វិស័យ ពិសេសគឺសេដ្ឋ កិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងការពារជាតិ។
អគ្គលេខាលោក Nguyen Phu Trong មានគោលបំណងថា ជនវៀតណាមម្នាក់ៗ នៅដែនដីហុងគ្រីជាស្ពានតភ្ជាប់មួយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយពង្រីកប្រពៃណីជាតិនិងរួមវិភាគទានជាច្រើនថែមទៀតទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ សាមគ្គីគ្នា ថែរក្សានិងពង្រីកអត្តសញ្ញាណ វប្បធម៌ជាតិ។
អគ្គលេខាលោក Nguyen Phu Trong បានទទួលជួប សវនាការជាមួយ
ប្រធានគណៈបក្សសង្គមហុងគ្រីលោក Toth Bertalan
នារសៀលថ្ងៃនេះដែរ អគ្គលេខាលោក Nguyen Phu Trong បានទទួលជួបសវនាការជាមួយប្រធានគណៈបក្សសង្គមហុងគ្រីលោក Toth Bertalan។ លោក Nguyen Phu Trong មានគោលបំណងថា គណៈបក្សសង្គមនឹងបន្តគាំទ្រគោលនយោបាយនានាស្ដីពីការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមជាមួយហុងគ្រី ព្រមទាំងជួយឧបត្ថម្ភសហគមន៍ជនវៀតណាមសម្របខ្លួនចូលក្នុងសង្គមហុងគ្រីផងដែរ។
រីឯខ្លួនវិញ ប្រធានគណៈបក្សសង្គមហុងគ្រីលោក Toth Bertalan បានឲ្យ ដឹងថា ក្នុងឋានៈជាគណៈបក្សប្រឆាំងធំបំផុតក្នុងរដ្ឋសភាហុងគ្រី បើទោះបីសភាពការណ៍មានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ប៉ុន្តែគណៈបក្សសង្គមនៅតែជាមិត្ត ស្និទ្ធស្នាល និងស្មោះត្រង់របស់បក្សកុម្មុយនិស្តវៀតណាមជានិច្ច។ លោក Toth Bertalan ចាត់ទុកថា ហុងគ្រីជាច្រកទ្វារ ដើម្បីវៀតណាមបើកទូលាយទំនាក់ទំនងជាមួយអឺរ៉ុបហើយផ្ទុយទៅវិញ វៀតណាមជាច្រកទ្វារដើម្បីហុងគ្រីអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍នានាផងដែរ ហេតុនេះហើយដំណើរទស្សនកិច្ចរបស់អគ្គលេខាលោក Nguyen Phu Trong នឹងជួយបើកទូលាយច្រកទ្វារទាំងនេះថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម