• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុម័តលើយុទ្ធសាស្ត្រជាតិស្ដីពីការកម្ចាត់ជម្ងឺ AIDS នាឆ្នាំ២០៣០

យុទ្ធសាស្ត្រនេះគឺ សំដៅជំរុញខ្លាំងក្លានូវសកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ HIV/AIDS ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងថ្មីនិងអ្នកស្លាប់ ឆ្ពោះទៅកម្ចាត់ជម្ងឺនេះនៅវៀត ណាមនាឆ្នាំ២០៣០ ហើយកាត់បន្ថយផលប៉ះពាល់នៃជម្ងឺ HIV/AIDS ទៅ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបតែបានអនុម័តលើយុទ្ធ សាស្ត្រជាតិស្ដីពីការកម្ចាត់ជម្ងឺ AIDS នាឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះគឺ សំដៅជំរុញខ្លាំងក្លានូវសកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ HIV/AIDS ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងថ្មីនិងអ្នកស្លាប់ ឆ្ពោះទៅកម្ចាត់ជម្ងឺនេះនៅវៀត ណាមនាឆ្នាំ២០៣០ ហើយកាត់បន្ថយផលប៉ះពាល់នៃជម្ងឺ HIV/AIDS ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងគឺ បើកទូលាយនិងផ្លាស់ប្ដូរថ្មី សកម្មភាពសារព័ត៌មាន ជំរុញការធ្វើតេស្តរកវីរុស HIV ពង្រឹងនិងពង្រីកសមត្ថភាពនៃប្រព័ន្ធបង្ការប្រយុទ្ធប្រឆាំង HIV/AIDS នៅគ្រប់ជាន់ថ្នាក់ ព្រមទាំងធានាប្រភពធនធានមនុស្ស ប្រភពហិរញ្ញវត្ថុ សម្រាប់ការងារបង្ការប្រយុទ្ធប្រឆាំង HIV/AIDS ផងដែរ។ ដើម្បីអនុវត្តគោលដៅដូចដែលបាន លើកឡើងពោលខាងលើ យុទ្ធសាស្ត្របានដាក់ចេញដំណោះស្រាយចំនួន ១១ ក្រុម ក្នុងនោះមានក្រុមដំណោះស្រាយស្ដីពីការព្យាបាលនិងថែទាំ អ្នកឆ្លង HIV៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top