• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតំលៃខ្ពស់ចំពោះការចូលរួមចំណែករបស់ស្ថានបេសកកម្ម UNAMID

ថ្ងៃទី ២៧ ខែកក្កដាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពីដំណើការដកកងកម្លាំងរបស់បេសកកម្មចម្រុះអង្គការសហប្រជាជាតិ-សហភាព អហ្រ្វិកប្រចាំនៅ Darfur នៃប្រទេសស៊ូដង់ (UNAMID)។
 

ទាហាន UNAMID ដើរល្បាតនៅ Darfur ប្រទេសស៊ូដង់ (រូបថតឯកសារ៖ AFP/TTXVN)


នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប Nguyen Phuong Tra បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ UNAMID ក្នុងការធានាសន្តិសុខនិងការពារជនស៊ីវិលនៅតំបន់ Darfur ចាប់តាំងពីបេសកម្មត្រូវបានបង្កើតឡើងអស់រយៈពេល ១៤ ឆ្នាំកន្លងមក ដោយចាត់ទុកថា បេសកកម្មនេះជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ តំណាងវៀតណាមបានស្វាគមន៍ចំពោះការពិតដែលថា UNAMID បានបញ្ចប់ការដកកម្លាំងចេញទាន់ពេលវេលា មានរបៀបរៀបរយនិងមានសុវត្ថិភាព ស្របតាមសេចក្តីសម្រេចចិត្ត លេខ ២៥៥៩ របស់ក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់បេសកម្មក៏ដូចជាការប្រើប្រាស់គ្រឿងបរិក្ខារ ដែលបានប្រគល់សម្រាប់គោលបំណងស៊ីវិល។

តំណាងវៀតណាមក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននៃដំណើរការអន្តរកាល នៅក្នុងប្រទេសស៊ូដង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានទទួលស្គាល់ថាស្ថានភាពនៅស៊ូដង់និយាយរួមនិង Dafur និយាយដោយឡែក នៅតែមានបញ្ហាប្រឈមជាច្រើន ដូចជាអំពើហឹង្សារវាងបណ្តាសហគមន៍ គ្រោះមហន្តរាយធម្មជាតិនិងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។ វៀតណាមសង្ឃឹមថា លេខាធិការដ្ឋាន អ.ស.ប និង UNAMID អាចចែករំលែកមេរៀនបទពិសោធន៍ ដើម្បីជួយ UNITAMS អនុវត្តប្រកបដោយជោគជ័យនូវបេសកកម្មរបស់ខ្លួននៅស៊ូដង់នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top