23/09/2021 21:19 GMT+7 Email Print Like 0

វៀតណាមប្តេជ្ញាកែទម្រង់បរិយាកាសធុរកិច្ច​ សម្រាប់​សហគ្រាស​បរទេស​ពង្រីកប្រតិបត្តិការ,

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមគោរព ហើយមានគោលបំណងចង់រួមគ្នាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ឲ្យកាន់តែជាក់ស្ដែង ស៊ីជម្រៅ ស្ថិរភាពនិងយូរអង្វែង ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន AES

ក្នុងឱកាសចូលរួមសម័យពិភាក្សាទូទៅកម្រិត នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នោះ នាថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងតំបន់ នៅទីក្រុងញូវយ៉ក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមានជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន GE, ក្រុមហ៊ុន CFM International, AviaWorld LCC, Cantor, Fitzgerald, Weidner Asset Management Steelman Partners, Delong, Valero, AGP និងសម្ព័ន្ធក្រុមហ៊ុន UPC។ នេះគឺជាសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសឈានមុខគេនៅអាមេរិក ក្នុងវិស័យជាច្រើន ហើយមានបំណងដូចគ្នាក្នុងការបង្កើនសកម្មភាពវិនិយោគនៅវៀតណាម។

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមគោរព ហើយមានគោលបំណងចង់រួមគ្នាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ឲ្យកាន់តែជាក់ស្ដែង ស៊ីជម្រៅ ស្ថិរភាពនិងយូរអង្វែង ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនិងព្រមៗគ្នា ក៏ដូចជាធ្វើ កំណែទម្រង់បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសបរទេស ពង្រីកប្រតិបត្តិការរបស់ខ្លួនផងដែរ។

 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយដៃគូ Delta Offshore - Bac Lieu Energy


លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះសហគ្រាសអាមេរិក ដែលបានវិនិយោគនៅវៀតណាម ព្រមទាំងទទួលស្គាល់រាល់សកម្មភាពវិនិយោគ កិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍របស់សហគ្រាសអាមេរិកជាពិសេសគឺ AviaWWorld និង GE ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចវៀតណាមនិយាយារួម ក៏ដូចជាវិស័យអាកាសចរណ៍របស់វៀតណាមនិយាយដោយឡែកផង ដែរ។

នៅចុងបញ្ចប់នៃជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហគ្រាសវៀតណាម និងអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ