22/09/2021 23:39 GMT+7 Email Print Like 0

វៀតណាមតែងតែគោរពចំពោះការគាំទ្រនិងជំនួយរបស់មិត្តអាមេរិក

បន្តសកម្មភាពនៅសហរដ្ឋអាមេរិក នៅទីក្រុង ញូវយ៉កនាថ្ងៃទី ២១ ខែកញ្ញា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានទទួលជួបសំណេះ សំណាលជាមួយមិត្តភក្តិសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Merle Ratner អ្នកសម្របសម្រួលនៃអង្គការគៀរគរការសង្គ្រោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅសហរដ្ឋអាមេរិក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបតំណាងមិត្តភក្តិអាមេរិកក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម (រូបថត៖ Thong Nhat/TTXVN)


នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះមិត្តភក្តិអាមេរិក ដែលមានសកម្មភាពជាក់ស្តែងជាច្រើន ក្នុងការគាំទ្រនិងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីន និងគ្រាប់បែកមីនដែលបន្សល់ទុកពីសង្គ្រាមនៅវៀតណាម។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនិងការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាក ពីសង្គ្រាម។ ក្នុងពេលជាមួយគ្នានេះ លោកក៏សង្ឃឹមថា មិត្តអាមេរិកនឹងបន្តគាំទ្រទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។

ចំណែកលោកស្រី Merle Ratner បាននិយាយថា ប៉ុន្មានឆ្នាំមកនេះ លោកស្រីមានសកម្មភាពជាច្រើនដើម្បីរដ្ឋាភិបាលសហរដ្ឋអាមេរិកបំពេញការទទួលខុសត្រូវរបស់ខ្លួនចំពោះជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម តាមរយៈការជួយឧបត្ថម្ភជនរងគ្រោះគ្រប់វិស័យ។ ក្នុងនាមមិត្តអាមេរិករបស់វៀតណាម លោកស្រី Merle Ratner សន្យាបន្តធ្វើអស់ពីលទ្ធភាព ដើម្បីជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម។

សូមគូសបញ្ជាក់ថា លោកស្រី Merle Evelyn Ratner គឺជាជនជាតិអាមេរិកកើតនៅទីក្រុង ញូវយ៉ក។ លោកស្រីធ្លាប់ចុះដើរនៅតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមវៀតណាមតាំងពីនាងមានអាយុ ១៣ ឆ្នាំ ហើយបច្ចុប្បន្នជាអ្នកសម្របសម្រួលអង្គការគៀរគសង្គ្រោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាមនៅសហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ