• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកសំខាន់ក្នុងជោគជ័យរួមនៃកិច្ចប្រជុំលើកទី៦របស់ក្រុមប្រឹក្សាមូលនិធិដើម្បីបរិស្ថានសកលលោក


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ

 កិច្ចប្រជុំលើកទី៦នៃមហាសន្និបាត​មូលនិធិដើម្បី​បរិស្ថានសកលលោក (GE​F6) និង​ព្រឹត្តិការណ៍​ទាក់​ទិន​នានា​ដែល​បាន​ប្រព្រឹត្តទៅនៅ​ទីក្រុង Da Nang (វៀតណាម) ចាប់ពីថ្ងៃទី២៣ ដ​ល់ថ្ងៃទី២៨ ខែមិ​ថុនា​នោះ គឺទទួល​បាន​ជោគជ័យ​យ៉ាងត្រចះ​ត្រចង​។ 

នៅក្នុង​កិច្ចប្រជុំលើកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់​ ថ្នាក់ដឹកនាំនៃស្ថាប័នបរិស្ថានមកពីប្រ​ទេសទាំង១៨០​ប្រទេស អង្គការ​នានា ជំនាញការនិងវាគ្មិន​ បានពិភាក្សាលើបញ្ហាបរិស្ថានរបស់​ពិភព លោក​សម្រាប់​អាណត្តិ​ធ្វើសកម្មភាព​រយៈពេល៤​ឆ្នាំបន្ត​បន្ទាប់។
 
ក្នុងនាមជាប្រទេសម្ចាស់រៀ​បចំកិច្ចប្រជុំនិងព្រឹត្តិការណ៍​ទាក់​ទិន​នានា វៀត​ណាម​បានរួមចំណែក​សំខាន់​ទៅក្នុង​ជោគជ័យ​រួមនៃកិច្ច​ប្រជុំនេះ។ វៀតណាមបាន​រៀបចំប្រកបដោយជោគជ័យ​សន្និ សីទ​នៅខាង​ក្រៅចំនួ​ន​៣ ចូល​រួមក្នុងសម័យប្រជុំតុមូល ជាន់ខ្ពស់​ផង​ដែរ។ ពាក់ព័ន្ធ​នឹងបញ្ហា​ដែលកំពុង​បានយក​ចិត្តទុក​ដាក់​អំពី​កាក​សំណល់​ប្លាស្ទិកនៅសមុទ្រ វៀត ណា​មបានអះអាងនូវការសន្យា ​រួមជាមួយ​សហគមន៍​អន្តរជាតិ​ក្នុងកា​រគ្រប់​គ្រងកា​កសំណល់ប្លាស្ទិក កាត់​បន្ថយហើយ​ឈានដល់​លុបបំបាត់​ការប្រើ​ប្រាស់​ផលិត​កម្ម​ប្លាស្ទិក​ប្រើប្រាស់​មួយ​ដង​គត់។

ការ​ទទួលរៀបចំកិច្ចប្រជុំលមហា​សន្និបាត GE​F6 បាន​បញ្ជាក់នូវ​ការរីក​ធំធាត់​យ៉ាង​ខ្លាំង​ក្លារបស់​វៀត​ណាម ក្នុងការ​ធ្វើសមាហរណកម្ម​ទៅក្នុងសកលលោក ដើម្បី​បរិស្ថាននិងការអភិវឌ្ឍប្រ​កបដោយនិរន្តរភា​ព។ តាម​រយៈកិច្ចប្រជុំនេះ វៀតណា​មក៏បានអះអាង​ជាប្រទេសមានការទទួលខុសត្រូវ​ក្នុងសហគមន៍អន្ត​រជាតិ រួមដៃជាមួយ​អង្គការអន្តរជាតិ​និងប្រទេស​នានាក្នុង​ការដោះ​ស្រាយ​រាល់ការ​សាក​ល្បង​អំពីបរិស្ថាន​សកល​លោក​៕​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top