• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើរលិខិតអបអរសាទរជូនបណ្ឌិតសភានយោបាយ (ក្រសួងការពារប្រទេស) ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាប្រពៃណី

ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាប្រពៃណីនៃបណ្ឌិតសភានយោបាយ (២៥ តុលា ១៩៥១ - ២៥ តុលា ២០២១) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតអបអរសាទរ។

ក្នុងលិខិត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្រោយរយៈពេល៧០ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកធំធាត់ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ ដោយផ្ទាល់គឺគណៈកម្មាធិការបក្សយោធាមជ្ឈឹមនិងក្រសួងការពារប្រទេសនោះ ឧត្តមសេនីយ៍ កម្មាភិបាល នាយទាហាន គ្រូបង្រៀន សិក្ខាកាម បុគ្គលិកនិងយុទ្ធជនគ្រប់ជំនាន់នៃបណ្ឌិតសភានយោបាយ ជានិច្ចកាលខ្ជាប់ខ្ជួន សាមគ្គី ម្ចាស់ការ ច្នៃប្រឌិត ជំនះលើការលំបាកហើយសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ជូន តាមនោះពូនជ្រុំប្រពៃណី “ខ្ជាប់ខ្ជួននិងអភិវឌ្ឍ សាមគ្គីភាពនិងវិន័យ ម្ចាស់ការ ច្នៃប្រឌិត ជំនះលើការលំបាក សម្រេចភារកិច្ច”។

នាពេលខាងមុខ លោកប្រធានរដ្ឋជឿជាក់ថា ឧត្តមសេនីយ៍ កម្មាភិបាល នាយទាហាន គ្រូបង្រៀន សិក្ខាកាម បុគ្គលិកនិងយុទ្ធជនគ្រប់រូបនៃបណ្ឌិតសភានយោបាយនឹងបន្តផ្លាស់ប្ដូរថ្មីលើកកំពស់ដោយឥតឈប់ឈរនូវគុណភាពនៃការបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ; កសាងបណ្ឌិតសភាឲ្យកាន់តែរីកចម្រើន រួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ រក្សាឲ្យបានខ្ជាប់ខ្ជួននូវលក្ខណៈបដិវត្តន៍ ដែលជាមូលដ្ឋានសម្រាប់លើកកំពស់គុណភាពចម្រុះ និងកម្លាំងប្រយុទ្ធរបស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top